| ត្រីខកំប៉ុង ភ្លើងទៀន លេខរៀងទី៤ |
| ααα Ka-set | |
| 02-07-2008 |
|
នៅតាមទីផ្សារ ហាងកាហ្វេ បវិវេណសាលាពេលចេញលេង រឺនៅតាមដងផ្លូវ ប្រជាពលរដ្ឋខ្មែរតែងតែនិយាយគ្នាអំពីរឿងនយោបាយ ដោយគ្មានការភិតភ័យ ជាមួយនឹងវោហារស័ព្ទដែលអ្នកនយោបាយត្រូវការ។ អ្នកយកព័ត៌មានរបស់ កាសែត នឹងផ្តល់ជូនលោកអ្នក រហូតដល់ថ្ងៃទី២៧ ខែកក្កដា នូវព័ត៌មានពីនេះ ពីនោះ ដែលអ្នកទាំងនោះបាននិយាយ ជាមួយនឹងភាសាបែបសេរី និងរិះគន់ចំពោះគណបក្សនយោបាយណាមួយ។ ប្រតិកម្មចំពោះ «ពីនេះ ពីនោះ ជុំវិញការបោះឆ្នោត» រឺចង់ផ្តល់ព័ត៌មានរបស់លោកអ្នកមកកាន់យើងខ្ញុំ សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធរបស់កាសែត តាមរយៈអ៊ីម៉ែល
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
------------------------
-«ពីមុនមានត្រីខកំប៉ុងរូបស្រីបីនាក់ សព្វថ្ងៃ មានត្រីខរូបបុរសបីនាក់»
-«សម រង្ស៊ី នៅដុតទៀនដល់ណា បើប្រជាជនមានអគ្គីសនីប្រើគ្រប់គ្នាហើយ។» ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបញ្ជាក់អោយយើងកាន់តែយល់ច្បាស់ ត្រង់ចំណុចនេះ នៅក្នុងសេចក្តីណែនាំមួយ សំដៅដល់វិនិយោគទុន ចេញផ្សាយនៅលើ[វិបសាយរបស់ ក.អ.ក] ។ «ជាភ័ព្វសំណាងអាក្រក់ ការផ្គត់ផ្គង់អគ្គីសនីនៅតែមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការចង់បាននោះទេ ជាពិសេស នៅតាមទីជនបទ ដែលនៅទីនោះ ការផ្គត់ផ្គង់ភ្លើង២៤ម៉ោងលើ២៤ម៉ោង នៅតែមិនអាចធានាបាន ហើយគុណភាពភ្លើងមិនគួរអោយទុកចិត្ត»។ យោបល់របស់គណបក្ស សម រង្ស៊ីៈ តើភ្លើងទៀនអាចជំនួសដោយម៉ាស៊ីនភ្លើងប្រើប្រេងបានដែររឺទេ?
-លេខនិងអក្សរ នៅក្នុងព្រឹត្តិប័ត្រដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងចំណោមគណបក្សឈរឈ្មោះបោះឆ្នោតទាំង១១ គណបក្សហ៊្វុនស៊ិនប៉ិច មានលេខរៀងទី៨ ឯគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី៤។ នៅពេលថ្លែងសុន្ទរកថាក្រៅផ្លូវការមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅភូមិភ្នំអណ្តូង ជាយក្រុងភ្នំពេញ ស្រ្តីចំណាស់ម្នាក់ ដែលជាអ្នកគាំទ្រគណបក្សប្រជាជនយ៉ាងស្មោះស្ម័គ្រ បានពន្យល់តាមមេក្រូពីសមិទ្ធិផលផ្សេងៗរបស់គណបក្សលោកស្រី ប្រាប់ដល់អ្នកភូមិដែលមកស្តាប់គាត់។ «គោលនយោបាយរបស់គណបក្សលេខរៀងទី៤ (គណបក្សប្រជាជនកម្ពុជា) មានលក្ខណៈល្អឥតខ្ចោះ! បោះឆ្នោតជូនគណបក្សប្រជាជន អាចការពារសន្តិភាពនិងសុវត្ថិភាពសង្គម។ គណបក្សប្រជាជន គឺការអភិវឌ្ឍន៍! ហេតុដូចនេះហើយ យើងត្រូវបោះឆ្នោតជូនគណបក្សដែលមានលេខរៀងទី៤! ស្រ្តីរូបនេះបានបញ្ចប់សុន្ទរកថារបស់ខ្លួន ដោយបានធ្វើអោយអ្នកស្តាប់ស្រឡាំងកាំង ជាមួយនឹងជយឃោសរបស់គាត់ថា៖ « ជយោ! គណបក្សហ៊្វុនស៊ិនប៉ិច! ជយោ! គណបក្សហ៊្វុនស៊ិនប៉ិច! ក្រោយមកអ្នកស្រីក៏ស្រែកថា «អូសច្រឡំ!!! ជយោ! គណបក្សប្រជាជនកម្ពុជា!»។
|