| អ្នកលក់ចេកអាំងខ្លាចអត់បានទៅបោះឆ្នោត |
| ααα កាសែត | |
| 14-07-2008 |
|
អ្នកលក់ចេកអាំងម្នាក់អូសរទេះចេកអាំងរបស់គាត់នៅលើដងវិថីមួយក្បែរ ដំណាក់សេ្តចនៅ ក្នុងទីរួមខេត្តសៀមរាប។ ជួនជាពេលនោះជួបនឹងមិត្តភកិ្តពីរនាក់កំពុងតែហត់ហេវពីការធ្វើដំនើរ កំសាន្តពេញមួយព្រឹក។ ពួកគេបានបញ្ឈប់រទេះលោកយាយលក់ចេកអាំងដើម្បីទិញ ចេកអាំងពី បីចង្កាក់ញាំលេង។ក្រោយមក ខណៈពេល ដែលលោកយាយកំពុងបើកថតរទេះដើម្បីរកលុយអាប់ដល់អ្នកទាំងពីរមិត្កម្នាក់ក្រលេកឃើញអត្តសញ្ញាណប័ណ្ណរបស់លោកយាយនៅក្នុងថតនោះដែរ រួច ក៏លាន់មាត់សួរថា «ហេតុអីបានលោកយាយទុកវានៅកន្លែងសុវត្ថិភាពបែបនេះ?»។ លោកយាយក៏ឆ្លើយវិញថា«យាយខ្លាចភ្លើងឆេះផ្ទះខ្ទេចអស់ ហើយអត់បានទៅបោះឆ្នោត ឆ្នាំនេះ»។
|