|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ខ្មែរនិងខ្មែរសុរិន្ទៈ បងប្អូនដែលមិនសូវស្គាល់គ្នា |
| ααα សារ៉ា អូលីវឺរា | | | 06-06-2008 | 
ខេត្តសុរិន្ទ(ប្រទេសថៃ) ថ្ងៃទី១៥ មេសា ២០០៨៖ បារាយការណ៍ស្នែង
នៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងសុរិន្ទ © Vandy Rattana ខ្មែរដែលរស់នៅខាងជើងភ្នំដងរែក ត្រូវបានគេហៅថា«ខ្មែរសុរិន្ទ» ដោយយកឈ្មោះតាមខេត្តមួយនៃភាគឥសាន ប្រទេសថៃ។ «ខ្មែរសុរិន្ទ» មានវប្បធម៌ប្រពៃណីតែមួយជាមួយនឹងជនជាតិខ្មែរ។ ប៉ុន្តែ ជនជាតិខ្មែរមួយចំនួនបានចាត់ទុក «ខ្មែរសុរិន្ទ»គឺជាជនជាតិថៃ។ ក្រោយពេលដែលប្រទេសសៀមដណ្តើមយកបានទឹកដីខ្មែរ បងប្អូនខ្មែរទាំងពីរនេះត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ សព្វថ្ងៃនេះ «ខ្មែរសុរិន្ទ» មានសញ្ជាតិថៃ។ រវាង «ខ្មែរសុរិន្ទ» និងខ្មែរមិនគ្រាន់តែមានព្រំដែនខ័ណ្ឌចែកនៅលើផែនទីប៉ុណ្ណោះនោះទេ សូម្បីតែចិត្តគំនិតរបស់ជនជាតិទាំងពីរក៏ត្រូវខ័ណ្ឌចែកដាច់ដោយឡែកពីគ្នាដែរ។
នៅពេលឃើញក្រណាត់ក្រមាដែលត្បាញដោយ«ខ្មែរសុរិន្ទ» ភ្លាម អ្នកកាត់ដេរម្នាក់នៅទីក្រុងភ្នំពេញ បានលាន់ម៉ាត់ថា «អូ! ក្រមាសៀម!»។ ពេលដែលប្រាប់គាត់ថាក្រមាទាំងនោះ ត្បាញដោយ«ខ្មែរសុរិន្ទ» គាត់ក៏បាននិយាយតិចៗថា «ខ្មែរសុរិន្ទគឺសៀមហ្នឹងហើយ»។ អ្នកកាត់ដេររូបនោះពិបាកនឹងយល់ថា ខ្មែរដែលរស់នៅព្រំដែនម្ខាងទៀតនៃប្រទេសថៃ គឺជាប្រជាជនខ្មែរដូចគ្នា ហើយនិយាយភាសាដូចគ្នាណាស់។ បើតាមលោកមីសែលត្រាណេ ប្រវត្តិសាស្រ្តវិទូ និងជាតិពន្ធុវិទូ រឿងនេះគ្មានអ្វីដែលគួរអោយសង្ស័យនោះទេ។
ដើម្បីយល់ប្រវត្តិសាស្រ្តនៃប្រជាជនផ្សេងៗនៅក្នុងតំបន់ លោកបណ្ឌិតមានប្រសាសន៍ថាយើងត្រូវតែបំភ្លេចបញ្ហាព្រំដែនចោលអោយអស់។ តាមការស្រាវជ្រាវរបស់លោក វត្តមានរបស់ប្រជាជនខ្មែរនៅខេត្តសុរិន្ទ បុរីរម្យ ស្រះកែវ អ៊ូប៊ន់ ស៊ីសាកេត ត្រាត និងខេត្តផ្សេងទៀតនៅលើទឹកដីប្រទេសថៃបច្ចុប្បន្ននេះ បិតជាមានភស្តុតាងបញ្ជាក់ច្បាស់លាស់ តាំងពីសម័យនគរភ្នំ និងចេនឡា ហើយនឹងមុនសម័យនោះទៅទៀត។ លោកបណ្ឌិតបានពន្យល់ថា «ជនជាតិខ្មែរទាំងនោះ បានរក្សាវប្បធម៌ និងភាសាខ្មែរបុរាណ ព្រោះថាពួកគាត់ត្រូវរស់នៅលើតំបន់ខ្ពស់រាបដាច់ស្រយាល។
«ខ្មែរសុរិន្ទ»បានរក្សាវប្បធម៌របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាប្រទេសកម្ពុជាបានបាត់បង់បូរណភាពទឹកដីនេះ តាំងពីសតវត្សទី១៦ និង១៧1មកក៏ដោយ។ ប៉ុន្តែសព្វថ្ងៃនេះ «ខ្មែរសុរិន្ទ» បានទោរទន់ទៅរកវប្បធម៌នៃប្រទេសថៃបន្តិចម្តងៗ ជាពិសេសយុវជន។ ចំណែកប្រជាជនខ្មែរមួយចំនួនទៀត ជាពិសេសអ្នកដែលរស់នៅខេត្តនគររាជសីមានៃប្រទេសថៃ បានប្រែក្លាយខ្លួនឯងទៅជាប្រជាជនថៃទាំងស្រុង ក្រោយពីសៀមយកខេត្តនេះបាននៅឆ្នាំ១៣៧៤។ សព្វថ្ងៃនេះ នៅខេត្តនោះ នៅមានសេសសល់ត្រឹមតែប្រាសាទបុរាណមួយចំនួនប៉ុណ្ណោះ ដូចជាប្រាសាទភីម៉ៃជាដើម។ វប្បធម៌អរូបិយរបស់ខ្មែរនៅទីនោះបានរលាយបាត់បង់ហើយ។ ខ្មែរនៅតំបន់នោះស្ទើរតែនិយាយភាសាខ្មែរមិនបាន។ បាតុភូតនេះមិនមែនមានតែនៅប្រទេសថៃតែមួយប៉ុណ្ណោះនោះទេ។ លោកបណ្ឌិតមីសែលត្រាណេ គូសបញ្ជាក់ថា«តាមពិតទៅ បាតុភូតនេះក៏កើតមានឡើងដូចគ្នា ចំពោះជនជាតិភ្នងនៅប្រទេសកម្ពុជាផងដែរ»។
ការប្រេះស្រាំផ្នែកនយោបាយ សព្វថ្ងៃនេះ «ខ្មែរសុរិន្ទ» និងខ្មែរនៅប្រទេសកម្ពុជាមិនសូវជាមានទំនាក់ទំនងនឹងគ្នានោះទេ។ កម្មករខ្មែរដែលទៅរកការងារធ្វើនៅប្រទេសថៃ ភាគច្រើនឆ្លងតាមច្រកព្រំដែនប៉ោយប៉ែត (ជាប់នឹងព្រំប្រទល់ខេត្តស្រះកែវ ប្រទេសថៃ)។ គេកំរឃើញមានភ្ញៀវទេសចរជនជាតិកម្ពុជាទៅដើរកំសាន្តនៅខេត្តសុរិន្ទនេះណាស់។ ប៉ុន្តែ ខេត្តសុរិន្ទពោរពេញទៅដោយប្រាង្គប្រាសាទសម័យមុនសម័យអង្គរ ប្រាសាទសម័យអង្គរ ព្រមទាំងបារាយណ៍ដ៏ធំល្វឹងល្វើយជាច្រើនដែលអាចធ្វើអោយអ្នកទេសចរជនជាតិកម្ពុជាមានការចាប់អារម្មណ៍និងកោតស្ងប់ស្ងែង។ លោកធុង លួង ចាស់ទុំម្នាក់នៅភូមិពោន ខេត្តសុរិន្ទ រម្លឹកថា «ថ្ងៃមួយ ជនភៀសខ្លួនខ្មែរមួយចំនួន ដែលមកពីជំរុំតាមព្រំដែន បានទទួលការអនុញ្ញាតិអោយចូលរួមក្នុងសន្និសីទមួយនៅខេត្តសុរិន្ទ។ ពេលដែលពួកគាត់ដឹងថានៅទីនេះ យើងក៏និយាយភាសាខ្មែរដែរ ពួកគាត់រំភើបរហូតដល់ថ្នាក់រត់មកអោបយើង»។
យើងអាចឆ្ងល់ថា ហេតុអ្វីបានជា«ខ្មែរសុរិន្ទ» និងខ្មែរនៅកម្ពុជា មិនរក្សាទំនាក់ទំនងដ៏ជិតស្និតនឹងគ្នា? តាមធម្មតា ខ័ណ្ឌសីមាបានបែងចែកប្រជាជនអោយរស់នៅដាច់ដោយឡែកពីគ្នា ប៉ុន្តែ វាមិនអាចបិទជិតនោះទេ។ តាមគំនិតយោបល់របស់លោកធុង លួង មូលហេតុចំបងនៃការប្រេះស្រាំនេះ កើតឡើងដោយសារបញ្ហានយោបាយ។ ទោះបីជាគាត់និយាយម្តងហើយម្តងទៀតថា «កសិករមិនចាប់អារម្មណ៍ទៅលើរឿងនយោបាយក៏ដោយ» ក៏បញ្ហានយោបាយនេះគឺជាកត្តាមួយរួមចំណែកធ្វើអោយប្រជាជាតិទាំងពីរមានភាពប្រេះស្រាំនឹងគ្នា ឧទាហរណ៍ការប្រឆាំងរបស់សម្តេចនរោត្តមសីហនុ ទៅនឹងប្រទេសថៃ។
លើសពីនេះទៅទៀត លោកធុង លួង បានរៀបរាប់នូវព្រឹត្តិការណ៍តូចៗមួយចំនួន ដោយត្អូញត្អែរថា «រាល់ពេលដែលខ្ញុំឆ្លងព្រំដែន ដើម្បីទៅទិញត្រី អ្នកលក់កោរខ្ញុំ ទោះបីជាខ្ញុំនិយាយភាសាខ្មែរជាមួយពួកគេក៏ដោយ»។ ចំណែកលោកជ័យ មង្គលវិញ គាត់មានការព្រួយបារម្ភទៅលើការរីកដុះដាលនៃអំពើពុករលួយនៅប្រទេសកម្ពុជា។ គាត់ទទួលស្គាល់ថា អំពើពុករលួយក៏កើតមាននៅប្រទេសថៃដែរ ប៉ុន្តែវាមិនមានលក្ខណៈខ្លាំងក្លាដូចនៅប្រទេសកម្ពុជានោះទេ។ គាត់និយាយបែបចំអន់លេងថា «នៅប្រទេសកម្ពុជា គេមិនចាំបាច់លុបបំបាត់អំពើពុករលួយអោយបាន១០០%នោះទេ! កាត់បន្ថយអោយបានត្រឹមតែ២០% វាគ្រាន់បើបន្តិចហើយ!។ ហេតុអ្វីបានជាគេមិនបង្កើតទិវាប្រឆាំងអំពើពុករលួយមួយ? នៅក្នុងទិវានោះ ប្រជាជនទាំងអស់សន្យាថានឹងមិនទទួលសំណូក។» តាមយោបល់របស់លោក គំនិតនេះល្អ។ ក្រោយមក គាត់និយាយខ្សឹបៗថា «បើសិនជាអំពើពុករលួយនៅប្រទេសកម្ពុជាមិនចុះអន់ថយនោះទេ ខ្ញុំជឿថានឹងមានមហន្តរាយជាក់ជាមិនខាន»។
ព្រាប សុវត្ថិនៅសុរិន្ទ? បងប្អូនខ្មែរទាំងពីរមិនសូវមានទំនាក់ទំនង មិនសូវស្គាល់គ្នា ហើយមានគំនិតវាយតម្លៃគ្នាទុកជាមុន។ នារីម្នាក់ឈ្មោះ ទីម សារភាពថា គាត់មិនចង់ទៅលេងប្រទេសកម្ពុជាទេ ប៉ុន្តែ គាត់ចង់ទៅលេងអង្គរ ហើយរាល់ពេលដែលគាត់និយាយពាក្យ «អង្គរ» នេះ គាត់មានអារម្មណ៍រំភើបជាខ្លាំង។ ចំណែកឯលោក ធុង លួងវិញ គាត់ធ្លាប់មានឱកាសទៅលេង «ខ្មែរក្រោម» នៅកម្ពុជា (ប្រជាជនខ្មែរសុរិន្ទហៅខ្មែរនៅកម្ពុជាថាខ្មែរក្រោម)។ គាត់បង្ហាញរូបថតប្រពន្ធរបស់គាត់ថតជាមួយគាត់នៅមុខព្រះបរមរាជវាំង និងនៅមុខអង្គរ ។ល។ ពេលគាត់បើកសៀវភៅរូបថតនេះ គាត់និយាយថ្នមៗថា «ក្មួយដឹងទេ វាមិនមែនដូចធ្វើដំណើរទៅប្រទេសក្រៅទេ វាហាក់ដូចជាទៅលេងប្រទេសរបស់ខ្លួនអញ្ជឹង ព្រោះ នៅទីនោះអ្នកណាក៏និយាយភាសាខ្មែរដែរ»។
លោកធុង លួងជឿថា «ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាងខ្មែរសុរិន្ទ និងខ្មែរនៅកម្ពុជា អាចជានយោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីកុំអោយឈ្លោះគ្នា និងដើម្បីស្គាល់គ្នាកាន់តែច្បាស់។» លោក ជ័យ មង្គល ក៏បានស្នើថា «យើងគួរអោយអ្នកលេងចាប៉ីពីប្រទេសកម្ពុជា រឺព្រាបសុវត្ថិ មកសំដែងនៅភូមិពោន ពេលបុណ្យចូលឆ្នាំលើកក្រោយ។ លោកលឹម លើត ប្រធានឃុំ(ដែលជាកូនកាត់ឡាវ-ចិន ប៉ុន្តែចេះនិយាយភាសាខ្មែរខ្លះៗ) មិនប្រឆាំងនឹងគំនិតនេះទេ តែគាត់បញ្ជាក់ថា «ឃុំគ្មានសមត្ថភាពឧបត្ថម្ភម្នាក់ឯងបានទេ»។ នៅពេលរាត្រីបុណ្យសង្រ្គានឆ្នាំថ្មីនេះ ដែលរៀបចំដោយឃុំ អ្នកចំរៀងបានច្រៀងបទខ្មែរសុរិន្ទជាច្រើនបទ គួបផ្សំជាមួយនឹងបទចំរៀងថៃ។
តើតារាចំរៀងព្រាបសុវត្ថិដឹងទេ ថាបទកន្រ្តឹមរបស់ខ្មែរសុរិន្ទដែលគាត់ច្រៀង គឺជាបទភ្លេងចូលមេមត់(ចូលរូប) កាលសម័យដើម? លោកជ័យ មង្គលនិយាយបែបកំប្លែងថា «មិនចាំបាច់ប្រាប់ខ្មែរនៅកម្ពុជាទេ! ខ្លាចក្រែងគេភ័យ ហើយលែងស្តាប់ចង្វាក់កន្ត្រឹម!»។
ការស្រាវជ្រាវភាគច្រើនបញ្ចប់នៅត្រឹមព្រំដែន នៅក្នុងចំណោមប្រវត្តិវិទូជនជាតិកម្ពុជា លោកបណ្ឌិតមីសែលត្រាណេ គឺជាករណីលើកលែងមួយ ព្រោះមានតែគាត់ទេ ដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ«ខ្មែរសុរិន្ទ»។ គាត់មានប្រសាសន៍ថា «ប្រវត្តិវិទូថៃជាច្រើនធ្វើការស្រាវជ្រាវទៅលើខ្មែរនៅភាគឥសាននៃប្រទេសថៃ។ ប៉ុន្តែពួកគេប្រកាន់ភាពលំអៀង ព្រោះពួកគេគ្មានជម្រើសនោះទេ។ ប្រជាជនថៃគឺជាប្រជាជាតិនៃប្រទេសថ្មីមួយដែលទើបតែកកើតឡើង ដូច្នេះ ទស្សៈរបស់ពួកគេមានលក្ខណៈជារឿងនយោបាយ ហើយមានគំនិតជាតិនិយមយ៉ាងខ្លាំង។» ប៉ុន្តែ លោកមីសែលត្រាណេ មិនជឿថាការស្រាវជ្រាវរបស់លោកអាចធ្វើអោយប្រជាជនថៃខឹងសម្បារនោះទេ។ ការស្រាវជ្រាវនេះមិនមានបំណងទាមទារទឹកដីណាមួយទេ ប៉ុន្តែបំណងនៃការស្រាវជ្រាវនេះគឺជួយពួកគេអោយយល់កាន់តែច្បាស់ពីដើមកំណើតនៃជាតិសាសន៍របស់ខ្លួន។
លោកមីសែលត្រាណេ សំដែងការសោកស្តាយថា ខ្មែរនៅកម្ពុជាមិនសូវចាប់អារម្មណ៍ទៅលើការស្រាវជ្រាវប៉ុន្មាននោះទេ ហើយចំពោះអ្នកដែលចាប់អារម្មណ៍វិញ មានចំនួនតិចតួច។ លោកសោកស្តាយថាការចាប់អារម្មណ៍របស់ពួកគេបញ្ចប់នៅត្រឹមព្រំដែន រឺចាប់អារម្មណ៍តែទៅលើសម័យអង្គរតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថាគួរធ្វើការស្រាវជ្រាវ ដោយមិនត្រូវប្រកាន់បក្សពួកនយោបាយណាមួយ និងគ្មានព្រំដែនកំណត់ ហើយខំធ្វើការស្រាវជ្រាវដើម្បីយល់ពីភាពពិតនៃប្រវត្តិសាស្រ្ត ដោយធ្វើការស្រាវជ្រាវទៅលើវប្បធម៌មន-ខ្មែរ ទាំងមូលតែម្តង។
លោកបញ្ជាក់ថាការស្រាវជ្រាវទៅលើវប្បធម៌របស់«ខ្មែរសុរិន្ទ» អាចនាំអោយយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តសម័យចេនឡា និងការវិវត្តន៍នៃភាសាខ្មែរ។ «ប្រសិនជាយើងមិនធ្វើការស្រាវជ្រាវទៅលើប្រវត្តិសាស្រ្តនៃប្រជាជនណាមួយ ដោយរាប់បញ្ជូលទាំងទឹកដីដែលប្រជាជននោះរស់នៅទេ រឺកំណត់ថាធ្វើការស្រាវជ្រាវតែអំពីសម័យមួយតែប៉ុណ្ណោះ វាដូចជាធ្វើអោយប្រវត្តិសាស្រ្តនេះមានលក្ខណៈមិនពេញលេញ។ សម័យអង្គរប្រៀបធៀបនឹងដើមឈើមួយដើម វប្បធម៌មន-ខ្មែរប្រៀបធៀបនឹងព្រៃ។ ការស្រាវជ្រាវរបស់ខ្ញុំមានបំណងរក្សាការចងចាំរូមនៃប្រជាជាតិសម័យបុរាណមួយ។ នៅពេលដែលយើងដឹងថាយើងមានប្រភពមកពីណា យើងនឹងអាចរកឃើញអត្តសញ្ញាណ មោទនភាព និងដួងព្រលឹងជាតិរបស់ខ្លួន។ លោកបណ្ឌិតបានសន្និដ្ឋានថា តាងនាមជាប្រវត្តិវិទូមួយរូប ដើម្បីចូលរួមចំណែកក្នុងការកសាងវប្បធម៌សន្តិភាពមួយ យើងមិនគួរមានជម្លោះខាងផ្នែកនយោបាយនោះទេ។ |

|
α’ααααααααααα- «ព្រះវិហារៈ ថៃអះអាងជាថ្មីពីការគាំទ្ររបស់ខ្លួន កម្ពុជាបញ្ជាក់ពីការធានា» - «ប្រាសាទព្រះវិហារៈ អ្នកភូមិរស់នៅតំបន់ ប្រទាញប្រទង់»
ទស្សនកិច្ចខេត្តសុរិន្ទ លោកជ័យ មង្គលមានមោទនភាពដែលបាននាំគេដើរទស្សនាខេត្តសុរិន្ទ។ វត្តឈ្នាង (រឺហៅវត្តប្រាសាទស៊ីឡារ៉ាម) សង់នៅលើថ្មដែលសល់ពី«មន្ទីរពេទ្យ» ព្រះបាទជ័យវរ្ម័នទី៧ រឺប្រាសាទ«ស៊ីខូរ៉ាភូមិ» (សតវត្សទី១១ -១២) ដែលជាប្រាសាទតែមួយគត់នៅប្រទេសថៃដែលមានរូបចម្លាក់អប្សរា ដោយមានរូបសត្វស្លាបទុំនៅលើស្មា។ តាមផ្លូវយើងសង្កេតឃើញថា ឈ្មោះភូមិនីមួយៗ មានឈ្មោះជាភាសាខ្មែរ ដូចជា «ភូមិថ្ងៃត្រង់» ជាអាទិ៍។ លោកជ័យ មង្គលវាយតម្លៃថា «ខ្មែរសុរិន្ទ» មិនសូវស្គាល់ប្រវត្តិសាស្រ្តរបស់ខ្លួនទេ។ លោក ធុង លួង រម្លឹកថានៅសាលារៀន កូនសិស្សរៀនពីប្រវត្តិសាស្រ្តនៃប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក ច្រើនជាងប្រវត្តិសាស្រ្តខ្មែរ។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|