Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:04 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
27-08-2008
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។

សារព័ត៌មាន​អាមេរិក​ជាច្រើន​បានគូស​បញ្ជាក់​អោយដឹង​ថា ទោស​កំរិត​ស្រាល​នេះ ដោយសារ​តែ​ជន​ជាតិ​អាមេរិក​រូប​នេះ​​​គ្រាន់​តែជា​អ្នករួម​ផ្សំ​គំនិត​ដោយ​ ប្រយោល​​ជាមួយ​នឹង​ប្តី​ប្រពន្ធ​អាមេរិក​កាំង​ដើម​កំណើត​ជាជន​ជាតិខ្មែរ។ អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​​កាត់ទោស​អោយ​ជាប់​​ពន្ធនាគារ ដោយស្វាមី​ជាប់​រយៈពេល ៣៥ឆ្នាំ និង​ភរិយា​ជាប់រយៈពេល​២០ឆ្នាំ ពីបទ «លួច​បន្លំ​​បោក​​ប្រាស់ រួមគំនិត​ក្បត់ និង​ការលាង​លុយកខ្វក់​»។ ការ​កាត់ទោស​ជន​ល្មើស​ទីបី​រូបនេះ​បាន​​ធ្វើ​អោយសកម្មភាព​បោក​ប្រាស់ ដែល​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៥មក ត្រូវ​បាន​បញ្ចប់​ជា​​ស្ថាពរ ហើយការវិនិច្ឆ័យ​ទោស​នេះផង​ដែរ ក៏​បាន​ជួយ​បំភ្លឺ​ផ្លូវអោយ​បានដឹង​ពី​​ការរង​គ្រោះ​នៃ​​​សមាជិក​សហគមន៍​ ខ្មែរ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​​ប្រជាជន​ក្រីក្រ​រស់​នៅសហរដ្ឋ​អាមេរិក។ ជន​បោក​ប្រាស់​​បាន​សន្យា​ចំពោះពួកគេ​ថា​នឹង​ធ្វើអោយ​ក្តី​សុបិនរបស់​ខ្លួន​ ក្លាយជាការពិត ដោយ​រស់​នៅ​​អោយ​​ឆ្ងាយ​ពី​ឋាន​នរក ដែល​ពួកគេ​ធ្លាប់​ជួប​ប្រទះ​នៅសម័យ​ប៉ុល​ ពត។

 

គេច​ចេញពី​សុបិនអាក្រក់ បែរជាជួបការបោកបន្លំ
«សូមចុះហត្ថលេខានៅពេលឥឡូវនេះ រឺមួយក៏លោកចង់ទុកឱកាសដ៏ល្អ ក្នុងការរស់ប្រកប​ដោយ​​​​​សេចក្តី​សុខ​តាម​ក្តី​​សុបិនក្នុងនាម​ជា​ជនជាតិ​ អាមេរិក​កាំង​របស់​លោកអ្នក​ ​កន្លង​ហួស​ទៅ​បាត់​​»។ ​គណៈកម្មការ​ប្រតិបត្តិការ​ការ​ផ្លាស់​ប្តូរ​​និង​អាហារូបករណ៍​​​ នៃសហរដ្ឋអាមេរិក បាន​រាយ​ការណ៍​អោយ​ដឹង​ថា​ប្រយោគ​ខាង​លើ​នេះសុទ្ធ​សឹង​តែជា​ប្រយោគ​ដែល​ អាណិកជន​ខ្មែរ​កាត់​អាមេរិក ជេមស៍ ប៊ុនចាន់ និងភរិយាឈ្មោះ សេង តាន រួម​ទាំង​ជន​ផ្សំ​គំនិត​ឈ្មោះ​ Christian Rochon បាន​ប្រើប្រាស់​សម្រាប់​ទាក់ទាញ​ជនរង​គ្រោះ​ប្រហែល​៥០០​នាក់ ដែល​ភាគ​ច្រើន​​មាន​ប្រភព​​​ចេញពីសហគមន៍​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ដើម្បីបោក​ប្រាស់​​យក​ប្រាក់​របស់​​ពួកគេ​​មិន​តិច​​ជាង​២៧លាន​ដុល្លារ ចាប់​តាំង​ពី​ខែតុលា ឆ្នាំ២០០០ ដល់​ខែវិច្ឆិកា ឆ្នាំ​២០០៥​។ ​

ពីទីក្រុង ​ឡុងប៊ិច (រដ្ឋ​កាលីហ្វ័រនី ស្ថិត​លើ​ឆ្នេរសមុទ្រ​​ខាងលិច​នៃ​សហរដ្ឋ​អាមេរិក​) ទៅ​ទីក្រុង​ឡូវែល​(រដ្ឋ​ម៉ាសាឈូសេត ឆ្នេរសមុទ្រ​ខាង​កើត) ក្រុម​បោក​ប្រាស់​ដែលមានសមាជិក​​បីនាក់នេះ​បានកាត់​​ដេរ​សំលៀក​​បំពាក់​​ យ៉ាង​អត់ធ្មត់​នៅ​ក្នុង​សហគមន៍​ខ្មែរ ដោយបានឆ្លៀត​​ប្រើ​ល្បិច​បង្ហាញ​​ប្រាក់​ចំណូល​​​​ដ៏​ច្រើន​ដែលអាច​ធានា​ ជីវភាព​រស់នៅ​​សម្រាប់​ពួកគេ​និង​កូនៗ ដល់កម្មករ​តូច​តាច​​។ ប្រព័ន្ធ​​​​​របស់ពួកគេ​ដំណើរ​ការ​រយៈពេលជិត​៥ឆ្នាំ។ យោង​តាម​ការលើកឡើង​នៃ​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​របស់​ការិយាល័យ​ស្រាវ​ ជ្រាវ​សហព័ន្ធ​ (FBI) លោក​​ប៊ុនចាន់ អ្នកស្រី​តាន និង​ Rochon បាន​សន្យា​ចំពោះ​«អ្នកវិនិយោគ»​របស់​ពួកគេ​ ថា​ពួកគេ​នឹង​បើក​​​ប្រាក់​ប្រចាំខែ​ចំនួន​តិច​បំផុត​៣០០​ដុល្លារ បូកបន្ថែម​នឹង​ទឹកប្រាក់​លើក​ទឹក​ចិត្ត​ដំបូង​ចំនួន​២ ៦០០​ដុល្លារ​ ជាថ្នូរ​នឹង​ការ​បង្វិល​​​ប្រាក់​ចំនួន​យ៉ាង​ហោច​២៦ ០០០ដុល្លារ​ទៅក្នុង​គណនេយ្យ​ ​ដែល​គេសន្មតថាទុក​សម្រាប់​​​វិនិយោគ​​នៅក្នុង​ក្រុមហ៊ុន​​World Marketing Direct Selling (WMDS) ដែល​ធ្វើជំនួញ​លើ​​ថ្នាំ​វីតាមីន​​ និង​ផលិតផល​គ្រឿង​សំអាង រួម​ទាំង​នៅ​សាខា​ក្រុមហ៊ុន One Universe Online ។

ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍របស់​ជនរង​គ្រោះ ក្រុមឆបោកទាំង​បីនាក់​បាន​បើក​ប្រាក់​​ជា​ជំហាន​​ដំបូង​អោយជន​រងគ្រោះ​ ដោយប្រើប្រាស់​​ប្រាក់​មូលនិធិ «ដែលវិនិយោគ» ដោយ​ជន​រង​គ្រោះ​​ផ្ទាល់​។ ប្រាក់​ដែល​នៅ​​​សល់​ត្រូវ​បាន​ចំណាយ​​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់ ​ប្តី​ប្រពន្ធ​​មួយគូរ​នេះ (ប៊ុនចាន់ និងតាន) ចំណែក​ប្រាក់​មួយចំនួនតូច​គឺសម្រាប់អោយ Rochon ៖  រថយន្ត​ទំនើប​ៗ​ ពេជ្រ ផ្ទះ​វីឡា​​នៅ​រដ្ឋFloride និងដំណើរកំសាន្តលើសមុទ្រ​នៅMississippi និង​ដំណើរ​កំសាន្ត​នៅ​ ឡា​វេហ្គាស ហើយ​នៅទីនោះ ប្តីប្រពន្ធ​ខ្មែរ-អាមេរិក​មូយ​គូ​នេះ​​បាន​ចាយ​ប្រាក់​អស់រាប់លាន​ដុល្លារ នៅ​ក្នុង​កាស៊ីណូ។ ​

ការឆបោកជាលក្ខណៈទ្រង់ទ្រាយធំ
សម្រាប់ជន ​រងគ្រោះ ជាពិសេសកម្មករកម្ពុជា​នៅទីក្រុង​​ឡូវែល និងឡុងប៊ិច ក្តីសុបិនជាជនជាតិ​អាមេរិក​ហាក់បីដូចជាបានសម្រេចជោគជ័យ យ៉ាង​ហោច​ណាស់​នៅ​ប៉ុន្មានខែដំបូង​។ ដោយ​ត្រូវ​បាន​​បញ្ចុះបញ្ចូល​តាម​រយៈការ​បើក​​​ប្រាក់ជាលើកដំបូង អ្នកខ្លះ​បាន​ផ្លាស់ប្តូរ​ជីវិត​រស់​នៅ​របស់​ពួក​គេ ដោយ​ឈប់​ធ្វើ​ការ​ លែងសន្សំប្រាក់ បញ្ចាំរបស់របរ​ វិនិយោគទុន​ទៅ​លើ​រថយន្ត​ប្រណីតៗ​ រឺ​សម្ភារៈប្រើប្រាស់​ថ្លៃៗ ដោយសំអាងលើ​​ប្រាក់កំចីឥត​លក្ខខណ្ឌ​របស់​ធនាគារ។ ដោយសារ មើល​ទៅ​ពួកគេហាក់បីដូចជា​ទទួលបានជោគជ័យ​យ៉ាងខ្លាំង ជន​រង​គ្រោះ​ទាំង​​នោះ​ក៏​​​បានអូស​​​ទាញ​សាច់​ញាតិ​បង​ប្អូន និង​មិត្តភក្តិ​រួម​ការងារ​អោយ​ចូល​ក្នុង​អន្ទាក់​នេះ​ផង​ដែរ ដោយ​​​ពួកគេ​ទទួលបាន​ប្រាក់រង្វាន់​សម្រាប់​ការ​រក​បាន​​សមាជិក​ថ្មី​​​។ អ្ន​កខ្លះ​បាន​បណ្តែត​បណ្តោយ​​​ខ្លួន ​ជួយ​បញ្ចុះ​បញ្ចូល​កម្មករ​នៅតាមហាង​លក់ទំនិញ​ ដើម្បី​ធ្វើ​ជំនួញ​ជាមួយនឹង​ផលិត​​ផល​របស់​ក្រុមហ៊ុន​ WMDS ដោយ​សន្យា​ថានឹង​ជួយ​ទិញ​ទំនិញ​ក្នុងស្តុក ដែល​មិន​​ធ្លាប់​បាន​លក់​ចេញ… រហូត​ដល់​ពេល​​ការ​​ចំណាយ​ប្រាក់​បាន​បញ្ឈប់យ៉ាង​ទាន់ហន់ ដោយសារ​ «មូល​​ហេតុ​​បច្ចេក​ទេស» ព្រោះ​ក្រុម​​​​​​​​​​​​​​​​​​ឆបោកនេះ​ជួប​បញ្ហា​ក្នុងការ​ស្វែង​​រកជន​រង​ គ្រោះ​ថ្មី។  

«អគ្គ​រដ្ឋអាជ្ញា​នៃរដ្ឋ​ម៉ាសាឈូសេត បាន​គូស​បញ្ជាក់​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​​យុត្តិធម៌​សហរដ្ឋ​ អាមេរិក​ថា ជន​រង​គ្រោះ​ជាច្រើន​សុទ្ធសឹង​ជា​អ្នក​ធ្វើការ​លំបាក និង​គិត​ថា​ខ្លួន​​គឺជា​អ្នកទទួល​ខុស​ត្រូវលើ​អនាគត​ហិរញ្ញវត្ថុ​ ផ្ទាល់របស់ពួកគេ និង​គ្រួសារ​។ ពួកគេ​បាន​បញ្ចាំផ្ទះសំបែង​របស់ខ្លួន ដើម្បី​ធ្វើនូវ​អ្វី​ដែលពួកគេ​វាយតម្លៃថា​ជាការ​ផ្លាស់ប្តូរដ៏ច្បាស់លាស់ […]។ បច្ចុប្បន្ននេះ ជន​រង​គ្រោះមួយ​ចំនួន​បាន​បាត់បង់​ផ្ទះសំបែង និង​ជួប​វិបត្តិក្ស័យ​ធន​»។

អន្ទាក់​សហគមន៍
ដូចជាការ ​គូស​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​ដ៏វែង​មួយរបស់​សារព័ត៌មាន​​ប្រចាំថ្ងៃ The Boston Globe ពាក់ព័ន្ធ​នឹងល្បិចកល​ឆបោក​​នេះ ប្តីប្រពន្ធមួយគូនេះ​បាន​កេង​ចំណេញ​​ដោយផ្ទាល់ពី​​ទិដ្ឋភាព​សហគមន៍ ដើម្បី​បញ្ចុះបញ្ចូលជនរងគ្រោះ ដោយ​បាន​បង្ហាញ​ខ្លួនឯង​ប្រៀប​ដូចជាគំរូ​មួយ សម្រាប់​​ជនភៀស​ខ្លួន​ខ្មែរ​ទាំង​អស់ និង​អ្នក​នៅរស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។

តួយ៉ាង លោក ហេង ជា ដែល​ត្រូវបាន​ដក​ស្រង់សំដី​ដោយ​សារព័ត៌មាន​​ប្រចាំថ្ងៃ The Boston Globe បាន​និយាយ​ថា «នាង​ស្លៀកពាក់​ប្រៀប​បាន​ដូច​ជា​ម្ចាស់​ក្សត្រី​​មួយអង្គ និង​ជា​សេដ្ឋនី​ម្នាក់​»​។ ភរិយា​របស់​គាត់​​ឈ្មោះ អាន់នី​បាន​សារភាព​​ថា «ខ្ញុំ​មិនធ្លាប់​បានឃើញ​ស្រ្តីខ្មែរ​ណា​ដូច​ជា​រូប​គាត់​​នោះ​​ទេ»។ ក៏​ដូច​ជា​អ្នក​ដទៃ​ផ្សេង​ទៀត ប្តីប្រពន្ធ​មួយគូនេះ​ត្រូវបានអូស​​ទាញ​ដោយ​ស្រ្តី​ម្នាក់​នេះ​ ដែល​​បង្ហាញ​ខ្លួន​ ដូចជា​ជនអន្តោប្រវេសន៍​ខ្មែរ​សាមញ្ញ​មួយរូប ដែល​តែងតែ​ចូល​វត្ត​ជា​ញឹក​ញាប់​ ហើយ​បានបន់ស្រន់​ព្រះពុទ្ធជាម្ចាស់​ថា​ «សូមអោយព្រះ​សម្លាប់​គាត់នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​​ចុះ ប្រសិនជា​គាត់​​ប្រព្រឹត្ត​រឿង​មិនគប្បី។ ស្រ្តី​នោះ​បាន​​និយាយ​ថា​គាត់​បាន​យល់​ពីទុក្ខ​លំបាក​វេទនា​របស់​ ជនរួមជាតិរបស់គាត់​ដែល​​បាន​ភៀសខ្លួនមករស់​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​​រក​ភ័ព្វ​សំណា​ង​​ផ្ទាល់​ខ្លួន​​របស់ពួកគេ ដោយចាប់ផ្តើមពីបាត​ដៃទទេ បន្ទាប់ពីបាន​រត់​គេ​ច​ចេញ​​ពី​​របប​ខ្មែរ​ក្រហម។ គាត់​អះអាង​ថា​ជា​មនុស្ស​សប្បុរសធម៌មួយរូប​ ដែល​ចង់​ចែក​រំលែក​ជោគ​​ជ័យ​​ជា​​អាទិភាព​​របស់ខ្លួន អោយទៅ​ជនភៀស​ខ្លួន​ខ្មែរ​ផ្សេង​ៗទៀត​។

លោក​ជេមស៍ ប៊ុនចាន់ បាន​​សំដែង​ធ្វើជាមានចិត្តអាណិត​អាសូរ​ចំពោះ​​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ សិក្ខាសាលា​​មួយ​ដើម្បី​តម្រង់ទិសដៅ​«អ្នក​វិនិយោគទុន» អោយ​ទទួល​​បាន​ជោគ​ជ័យ​ជា​ទី​គាប់​ចិត្ត​​ ហើយនៅ​ថ្ងៃណាមួយ ពួកគេនឹង​អាច​ពាំ​នាំ​ជោគ​ជ័យ​របស់​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​របស់​​​ខ្លួន ​ នោះ​គឺប្រទេសកម្ពុជា​។ ដោយ​សារ​មានមូលហេតុដ៏ត្រឹមត្រូវ លោក​និងអ្នកស្រី ជា បាន​ក្លាយ​ជា​អ្នក​ជ្រើស​រើស​ដ៏សំខាន់​របស់​អ្នកស្រី ​សេង តាន ​ហើយអ្នកទាំង​ពីរ​សប្បាយរីករាយ​ជាមួយ​​នឹង​កិត្តិនាម​ល្បីល្បាយ​ជាអ្នក​ ធ្វើការ​ដ៏ស្វាហាប់ និង​ត្រូវបានគោរព​នៅ​ក្នុង​សហគមន៍ខ្មែរ​នៅ​​ក្រុង​ឡូវែល​។

ចំណែកជនល្មើសទីបី Christian Rochon បានសំដែងការសោកស្តាយ និង​សុំ​ទោស​​ចំពោះជន​រង​គ្រោះខ្មែរ​ទាំងឡាយ។ ជាចុងក្រោយ គាត់គ្រាន់តែជា​អ្នក​ប្រព្រឹត្ត​ធម្មតា​មួយរូប ដែល​ត្រូវ​បាន​អូស​ទាញ​ដោយ​ភាព​លោភលន់របស់​លោក ព្រោះ​លោកគ្រាន់​តែ​​ចង់ក្លាយ​ជា​ប្រធាន​ក្រុម​ហ៊ុន​មួយប៉ុណ្ណោះ​។ ទោះ​ជាយ៉ាង​ណា​ ​តាមរយៈការ​រួមផ្សំ​គំនិត​នេះ រដ្ឋអាជ្ញា​សហព័ន្ធ​បានទាម​ទារ​អោយ​កាត់​ទោស​គាត់​ជាប់​ពន្ធនាគារ​រយៈពេល​ ១០ឆ្នាំ ប៉ុន្តែ​ជាចុង​ក្រោយ នៅក្នុង​ការ​ជំនុំ​ជម្រះ​​មួយ​ជា​អសាធារណៈ​​នៅ​ថ្ងៃ​ទី​៧ សីហា ២០០៨ គាត់​ត្រូវ​បាន​កាត់ទោស​អោយ​​ស្ថិតនៅក្រៅឃុំ​ក្រោម​ការ​​ត្រួត​​ពិនិត្យ​ រយៈពេល​ប្រាំឆ្នាំ ដែល​​ក្នុងនោះ មួយឆ្នាំ​នៃទោស​នេះ​ ជនល្មើស​ត្រូវ​ជាប់​ឃុំ​ខ្លូន​នៅ​​គេហដ្ឋាន។​

ប្រជាជន​កម្ពុជា​រស់នៅ​សហរដ្ឋអាមេរិកគឺជា​អ្នក​ទទួល​រង​គ្រោះ​
បន្ទាប់ ​ពី​ការ​ចាប់​ខ្លួន​ជនឆបោក​ទាំង​បីនាក់​នៅ​ខែវិច្ឆិកា ឆ្នាំ២០០៥ ​រួច​មក​ ការ​កាត់​ទោស​ចុង​ក្រោយ​​នេះនឹង​មិនត្រឹមតែអាច​បំបែក​ប្រព័ន្ធ​បោក​ប្រាស់​ ដ៏ធំ​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់យ៉ាង​ច្បាស់​​នោះទេ ប៉ុន្តែ ថែមទាំង​អាច​គូស​បញ្ជាក់​ពី​ភាព​​រងគ្រោះ​របស់​ជនអន្តោប្រវេសន៍​ខ្មែរ​ដែល​​ រស់​នៅ​ក្នុង​លក្ខខណ្ឌជីវភាព​លំបាក និង​ងាយ​ស្រួល​ឆាប់​ទទួលយក​ទឡ្ហីករណ៍​​សហគមន៍។ តួយ៉ាង ពួក​គេ​​មាន​​ភាពយឺត​យាវ​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​ដំបូងៗ ទៅកាន់ការិយាល័យ​អាជ្ញាធរ​​។​  សារព័ត៌មាន​​ប្រចាំថ្ងៃ The Boston Globe បាន​គូស​បញ្ជាក់ថា​ ជនរង​គ្រោះ​​​ភ័យ​ខ្លាច​ប្រឈម​មុខ​នឹង​​តុលាការ និង​ប្រព័ន្ធច្បាប់​។ ជេមស៍ ប៊ុនចាន់ និង​ភរិយា​​សេង តាន ប៉ិន​ប្រសប់​​កេង​ចំណេញ​​លើ​​​ចំណុច​​ខ្សោយ​ទាំង​នេះ​យូរ​មកហើយ។​

សារព័ត៌មាន ​​ប្រចាំថ្ងៃ The Boston Globe បាន​បញ្ជាក់ថា​​ នៅ​ទីក្រុង​​ឡូវែល ដែល​មាន​សហគមន៍​​​​ខ្មែរ​​មួយ​ក្នុង​ចំណោមសហគមន៍​ខ្មែរ​រស់​នៅ​សហរដ្ឋ​ អាមេរិក​​ទាំង​អស់ នៅ​ក្នុង​ចំណោម​​ប្រជាជ​ន​​កម្ពុជា​ប្រហែល​៣៥០០០នាក់ ភាគច្រើន​គឺជា«បុគ្គលិក​បម្រើ​ការ​នៅតាម​ក្រុមហ៊ុន» និង​ជា​កម្មករ​សាមញ្ញៗ។ ក្នុង​ចំណោម​ប្រជាជន​ខ្មែររស់នៅសហរដ្ឋអាមេរិក២៤០ ០០០​នាក់ ភាគ​ច្រើន​បាន​​​ជួប​នូវស្ថានភាព​លំបាក ហើយ​ត្រូវ​បាន​ចាត់ចូល​ក្នុង​ចំណោម​ជន​អន្តោ​ប្រវេសន៍​​អាស៊ី​ដែល​ក្រី​ក្រ​ ​បំផុត។ ការសិក្សាមួយ​របស់វេទិកាស្តីពីសុខភាព​ប្រជាជ​នអាមេរិក​ដើម​កំណើត​នៅទ្វីប​ អាស៊ី និង​កោះអាស៊ីប៉ាស៊ីភិច (APIAHF) ដែលរៀប​ចំធ្វើឡើង​នៅ​ឆ្នាំ​២០០៥ បាន​គូសបញ្ជាក់ពីគម្លាត​ប្រាក់​ចំណូល​រវាង​ជនអន្តោប្រវេសន៍ទាំង​នោះ ជាមួយ​នឹង​ប្រជាជន​អាមេរិក​៖ ប្រាក់ចំណូល​មធ្យម​ប្រចាំឆ្នាំ​សម្រាប់មនុស្ស​ម្នាក់​នៃជនអន្តោប្រវេសន៍​ ទាំង​នេះ គឺ​១០២១៥​ដុល្លារ ពោល​គឺ​តិច​ជា​ប្រាក់ចំណូល​មធ្យម​ប្រចាំ​ឆ្នាំរបស់​ប្រជាពល​រដ្ឋអាមេរិក​ ថ្នាក់​កណ្តាល​​​ចំនួនពីរដង។ ម្យ៉ាង​វិញទៀត យោងតាម​ជំរឿន​សហគមន៍​អាមេរិក នៅ​ឆ្នាំ២០០៦ ប្រជាជន​កម្ពុជានៅ​សហរដ្ឋ​អាមេរិក ៤២% មាន​ចំណេះដឹង​​ភាសា​អង់គ្លេស «មាន​កំរិត» ច្រើន​ជាង​​៨០% មិនដែល​និយាយ​ភាសា​អង់គ្លេស​នៅ​ផ្ទះរបស់ពួកគេ។ ប្រជាជន​ខ្មែរ​ត្រឹម​តែ​១១%​ប៉ុណ្ណោះ ដែល​មាន​សញ្ញាបត្រ​​ថ្នាក់​បរិញ្ញាបត្រ ទល់នឹង​១៧%នៃប្រជាជនអាមេរិកទូទៅ។ ជាចុង​ក្រោយ ប្រជាជន​ខ្មែរច្រើន​ជាង១៦% ត្រូវបាន​ចាត់ទុក​ដូច​ប្រជាជនក្រីក្រ នៅឆ្នាំ​២០០៦ ហើយ​៩,៨% មានកំរិត​ជីវភាព​មធ្យម​។

គេ​បាន​គូសបញ្ជាក់អោយឃើញ​ពីការ​ ពិតនៃភាពលំបាក​របស់​​ជនភៀសខ្លួន​ទាំង​នោះ ដែល​ភាគ​ច្រើន (៧៥%  ដោយ​យោងតាម​ជំរឿន​សហគមន៍​អាមេរិក) បាន​រត់​ភៀស​ខ្លួនចេញពី​ប្រទេស​កម្ពុជា​ដើម្បី​មករស់នៅ​សហរដ្ឋអាមេរិក មុន​ឆ្នាំ​១៩៩០។ «លោក​ តាយ គីម អាយុ​៣៥ឆ្នាំ ជា​កម្មករ​​​នៅរោង​ពុម្ព​ នាទីក្រុង​ឡូវែល និងជាជន​រង​គ្រោះ​ពីការ​ឆបោក​របស់​ ប៊ុនចាន់ តាន​ និង Rochon បាន​បញ្ជាក់​ប្រាប់​ ​ The Boston Globe ថា​ យើងមិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​។ យើង​ចង់​បំពេញ​ក្តី​សុបិន​របស់​យើង ចង់រស់នៅសហរដ្ឋ​អាមេរិក។ សេង តាន បាន​បង្ហាញ​ថា ព្រះ​ជាម្ចាស់​ហាក់បីដូចជា​បញ្ជូន​យើងមកកាន់​ទីនេះ​ ដើម្បីជួយ​ដល់​សហគមន៍​ខ្មែរ។ សព្វ​ថ្ងៃ​នេះ ​ជីវិត​របស់​ខ្ញុំ​វិល​ត្រឡប់​ទៅរក​សភាព​ដើម​ ពោលគឺ​ខ្ញុំ​គ្មាន​សេស​សល់​អ្វី​ទាំង​អស់។»

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។