Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:10 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ជនជាតិបារាំងប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក​   
Convertir en PDF Version imprimable SuggΓ©rer par mail
13-05-2008
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជា​ជន​ជាតិ​បារាំង​សុទ្ធសាធ ព្រោះ​លោក​មាន​ភ្នែកទាំង​គូ​ពណ៌ខៀវ និង​សព្វ​ថ្ងៃ​ រស់នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ គេប្រាកដ​ជា​គិត​ថា​គ្រូ​បង្វឹក​រូប​នេះ​​នឹង​បង្រៀន​ពីក្បាច់​​​ប្រដាល់​បារាំង​ ​តែ​មិនមែន​ក្បាច់​​​ប្រដាល់​​ខ្មែរ​​(គុនខ្មែរ) ដែល​​មិនសូវជា​មាន​គេ​ស្គាល់​​នៅ​ប្រទេស​បារាំង។

 

ប៉ុន្តែ តាងនាម​អោយ​​ប្រធាន​សមាគម​បារាំង«គុនខ្មែរ​» ដែលត្រូវ​បាន​​ទទួល​ស្គាល់​​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​និង​ល្បុក្កតោ​កម្ពុជា លោក​​ទើប​តែ​នឹង​ផ្សព្វផ្សាយ​កម្ម​វិធី​រួប​រួមសាមគ្គី​ខ្មែរ​នៅលើ​​អាំងទែរណែត​​ ដើម្បី​ធ្វើ​ការ​អំពាវ​នាវ​ដល់ជនជាតិ​ខ្មែរ​នៅប្រទេសបារាំង​ និង​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ដែល​មាន​ចំណាប់​​អារម្មណ៍​ស្រឡាញ់​​វប្បធម៌ខ្មែរ ចូល​រួម​វិភាគ​ទាន​​ដល់​សមាគមនេះ​​។ គោល​បំណង​របស់​លោក​ក៏ដូច​ជា​ភរិយា​​ជន​ជាតិ​ខ្មែរ​របស់​លោក​ឈ្មោះ ម៉ុម គឺ​ប្រមូល​ថវិកា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​កីឡាប្រដាល់​បុរាណ​ខ្មែរ នៅក្នុង​ប្រទេស​បារាំង និង​ដើម្បី​ផ្លាស់​ប្តូរ​ក្បាច់​ប្រដាល់​​នៃប្រទេស​ទាំងពីរ​​ទៅវិញ​ទៅមក។​

ការ​ប្រកួត​កីឡា​ប្រដាល់​ប្រភេទ​នេះ​ត្រូវ​បាន​រៀប​ចំឡើង ប្រកប​ដោយ​ផ្លែផ្កា​​​ម្តង​រួច​​មក​ហើយ ដោយ​មិនពឹង​ផ្អែក​លើ​ជំនួយ​ឧបត្ថម្ភ​​​ណាមួយ​ឡើយ​។ នៅថ្ងៃ​បន្ទាប់​​ពី​​ការ​ប្រកួត​កីឡាប្រដាល់​បុរាណខ្មែរ​ដ៏ឧឡា​រឹក​ជាលើក​ដំបូង ដែល​ពុំធ្លាប់​មាន​ពី​មុន​​​​នៅ​អឺរុប និង​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​ពហុកីឡា​ដ្ឋាន Paris-Bercy កាលពីខែ​មិថុនា​ ឆ្នាំ​២០០៧ គណៈកម្មាធិការ​សហព័ន្ធ​គុនខ្មែរ​មួយ​ ដែលមាន​​ក្បាច់គុន​ខុស​ពី​កីឡា​ប្រដាល់​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ នៅក្នុងសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ថៃ និង​កីឡា​ដែលមាន​លក្ខណៈប្រហាក់​ប្រហែលគ្នា ​(Fédération française de boxe khmer, thaï et disciplines assimilées)។

អ្នកការពារ​ក្បាច់គុន​បុរាណ​ខ្មែររូប​នេះ ព្រម​ជាមួយនឹងកីឡា​ករ​ប្រដាល់​​ក្បាច់​បុរាណ​ខ្មែរ​​​ទាំង​ជន​ជាតិ​បារាំង​និង​ខ្មែរ​​មួយ​ចំនួន ​​ត្រៀម​នឹង​​រៀប​​​ចំ​ការ​ប្រកួត​ប្រដាល់​​ផ្សេ​ង​ទៀត​។ គោល​ដៅ​​​សម្រាប់​ឆ្នាំ​២០០៨នេះគឺ​ ត្រូវ​​រៀបចំការ​ប្រកួត​គុនខ្មែរ​ថ្មី នៅថ្ងៃទី​២៦ មិថុនា នៅ​ទីក្រុង​វ៉ាឡង់​ស្យែនស៍ (Valenciennes) នៃ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ ដោយមាន​ការ​ចូល​រួម​ជាពិសេស​ពី​សំណាក់​កីឡាករ​ជ័យ កុសល ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​កម្ពុជា។ នៅខែ​កក្កដា កីឡាករ​ប្រដាល់​ជនជាតិ​បារាំង​ជា​ច្រើនរូប​នឹង​ត្រូវ​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​មកធ្វើការ​សិក្សា​ស្វែង​យល់​បទ​ពិសោធន៍​ផ្សេង​ៗ ពី​គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ។ ជំនួប​ផ្សេង​ៗទៀត​នឹង​កើត​មាន​ ប្រសិន​ជា​សេចក្តីអំពាវ​នៃការ​ស្រឡាញ់​កីឡា​
ល្បុក្កតោ​នេះបាន​ទទួល​ការ​គាំទ្រច្រើន​។​

សម្រាប់​ព័ត៌មាន​បន្ថែម ស្តីពី​កីឡា​ប្រដាល់​បុរាណខ្មែរ គុនខ្មែរ ល្បុក្កតោ  ប្រដាល់សេរី...
-វិបសាយ​របស់សមាគមគុនខ្មែរ​ ដែល​ដឹក​នាំ​ដោយ​អ្នកស្រី​ម៉ុម និង​ស្វាមី គឺលោក ហ្វីលីព សេប៊ៀរ និង​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ថៃ និង​កីឡា​ដែលមាន​លក្ខណៈប្រហាក់​ប្រហែលគ្នា
-ប្រវត្តិ​និង​ច្បាប់​នៃកីឡា​ប្រដាល់​ខ្មែរ នៅលើវិបសាយយុវជនខ្មែរ​
-​ សូម​បើក​មើល​វិបសាយ​នៃប្រទេស​អូស្រ្តាលី ស្តីពីកីឡា​ប្រដាល់​ខ្មែរ ជា​ភាសា​អង់គ្លេស http://www.kunkhmer.org/site/
-ស្ថានីយ​ទូរទស្សន៍​នៅ​កម្ពុជា​ចំនួន​ពីរ គឺ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៥ និង​ បណ្តាញ​ទូរទស្សន៍​កម្ពុជា

 

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។