Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:45 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ទំព័រដើម
ក្រោមម្លប់នៃគណបក្សធំៗ បក្សតូចៗព្យាយាមស្វែងរក ភាពស្របច្បាប់នៅកម្ពុជា
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-06-2008

 Elections © John Vink / Magnum  

 ភ្នំពេញ ការបោះឆ្នោតជាតិ ថ្ងៃទី២៨ កក្កដា ២០០៣ 

©John Vink / Magnum

 

នៅក្រោម​ម្លប់​នៃ​គណបក្ស​នយោបាយធំៗ គឺ​មាន​គណបក្ស​តូចៗ​មួយក្តាប់​តូច​មាន​វត្តមាន​​​នៅកម្ពុជា ដែល​ពីមុន​មក ពួកគេ​គឺ​ជាតារានិករយ៉ាង​ពិតប្រាកដ។ ​គណបក្ស​ទាំង​នេះតែង​តែបង្ហាញ​ខ្លួន​ រាល់​ពេល​បោះ​ឆ្នោត​ថ្មីៗ​ម្តង។ គណបក្ស​ទាំង​នេះ​មាន​ចំនួន​៦​ដែល​ចូល​រួមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្រ្ត​ថ្ងៃ២៧ កក្កដានេះ។ ​គណបក្ស​តូចៗ​ទាំង៦​​នេះ​មិនជឿ​ថា​ការ​ចូល​រួម​របស់ពួកគេ​គ្មាន​ប្រយោជន៍​ឡើង ទោះបីជា​ពួកគេ​ត្រូវ​បាន​អ្នក​នយោបាយ​មិន​សូវ​យក​មក​និយាយ​ក៏ដោយ​។​ ជាក់ស្តែង ពួកគេអវត្តមានពីកិច្ចពិភាក្សា ហើយពួកគេ​​គ្មាន​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ ដើម្បី​បង្ហាញ​ខ្លួនឯង។ ដើម្បី​ដឹងថា​តើ​អ្នក​​នយោបាយ​​​​និយាយ​យ៉ាង​ដូចម្តេច​ពីពួកគេ ហើយ​ថាតើ​ពួកគេខ្លួនឯង​​និយាយ​ដូចម្តេច​ពី​ខ្លួនឯង​នោះ យើង​នឹង​ជួប​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗខាងក្រោម​នេះ ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ទស្សនីយភាពរូបថតជាសម្លេងៈ បាត់ដំបង/ភ្នំពេញ
αžŠαŸ„αž™ ចន វីង   
Convertir en PDF Version imprimable SuggΓ©rer par mail
31-05-2008

 

បាត់ដំបង/ភ្នំពេញក្បួនដើររបស់ទុរគតជន

Cambodge, Evictions

សោតទស្សន៍រយៈពេល ១នាទី២៥វិនាទី (៣,៣Mb) តម្រូវការកម្មវិធី Flashplayer 

អ្នករស់នៅអគារបូឌីងៈ ការសាងសង់អគារពីរខ្នង ក្នុងពេលតែមួយ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
30-05-2008

© John Vink / Magnum
© John Vink / Magnum

 

អគារ​បូឌីង​ពណ៌​ប្រផេះ​និង​ពណ៌​ស គឺ​ជា​ស្នា​ដៃ​ឯក​ទាំង​ពីរ​នៃ​បេតិកភណ្ឌ​របស់​ទីក្រុ​ង​ភ្នំពេញ ប៉ុន្តែ​សម្រាប់​​ថ្ងៃ​​​អនាគត គេ​​ប្រហែល​ជា​មិន​សូវ​ត្រូវ​ការ​​អគារ​ទាំង​ពីរ​ខ្នង​នេះ​​ប៉ុន្មាន​ទេ​។ អគារបូឌីង​​ពណ៌​ប្រផេះ​តែង​តែ​ទទួល​រង​នូវ​ការ​​បំផ្លិច​បំផ្លាញ​ ជាហេតុ​ធ្វើ​អោយ​ខូចនូវ​​​ទ្រង់​ទ្រាយ​ដើម​ ចំណែក​អគារ​បូឌីង​​​ពណ៌​ស​វិញ​ ទទួល​រង​នូវ​ការ​​​ផ្លាស់​ប្តូរ​តាម​​អាយុ​កាល​របស់​វា និង​​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​ការ​កន្លែង​សម្រាប់​​រស់​នៅ​ កែ​សម្រួល ជាហេតុ​​បង្ក​អោយ​បាត់​​​ទ្រង់​ទ្រាយ​ដើម​នៃ​អគារ​។
កាសែត​​ មាន​ការ​ចាប់​​អារម្មណ៍​​ចំពោះ​​​​ប្រជាជន​​រស់​នៅ​ក្នុង​អគារ​មួយ​ខ្នង​នេះ​ (ច្រើន​​ជាង​៤០០​គ្រួសារ​) ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល​។ ប្រជា​ជន​រស់​នៅ​តំបន់​នេះ ​​សុទ្ធសឹង​ជា​​មន្ត្រី​រាជការ​ អាជីវករ សិល្បករ និង​​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ។ ​​ ប្រជាជន​ភាគ​ច្រើន​បាន​ប្រកាស​ថា​អគារ​នេះ​នឹង​រលាយ​បាត់​នៅ​ពេល​ខាង​មុខ។ ដោយ​បាន​ដាក់​ចំណង​ជើង​ថា «​អ្នក​រស់​នៅ​អគារ​បូឌីង​» យើង​មាន​បំណង​ចង់​​​ចង​ក្រងឯក​សារ​​​ទុក​ ទាក់​ទង​នឹង​​សំណង់​​អគារ​ដ៏​ខ្ពស់​មួយ​​នៅ​ក្នុង​ទីក្រុង​ ហើយ​នឹង​ចូល​រួម​​​ចែក​រំលែក​សេចក្តី​​សប្បាយ និង​ព្រួយ​បារម្ភ​នៃ​​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​រស់​នៅ​ទី​នោះ។ កាសែត​ក៏​មាន​បំណង​ចង់​ជួយ​ផ្លាស់​ប្តូរ​​​មុខ​មាត់ថ្មី​​ដល់​ពួក​គេ​ផង​ដែរ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ប្រចៀវរស់មានតម្លៃជាងប្រចៀវងាប់
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
29-05-2008

Image 

© John Vink / Magnum

ប្រទេស​កម្ពុជា​ចិញ្ចឹម​សត្វ​ប្រចៀវ​រាប់លាន​ក្បាល ដែលក្នុង​នោះ​គេ​ឃើញមាន​ពូជ​សត្វ​ជាង​៦០ប្រភេទ​។ ប៉ុន្តែ​ សត្វ​ពូជ​នេះ​កំពុង​តែមាន​ចំនួន​ថយ​ចុះ​។ ទោះ​បីជា​​​ពូជ​សត្វ​​ប្រចៀវ​នេះ​ទទួល​បាននូវការ​កោត​សរសើរ​ជាខ្លាំង​ក៏ដោយ​ ព្រោះ​អាចម៍​របស់​ពួកវា​អាច​យ​កទៅធ្វើ​ជា​​ជី​ធម្មជាតិដ៏​មានប្រសិទ្ធិភាព និង​ជាថ្នាំ​​សម្លាប់​ពពួក​​សត្វ​​​ល្អិតចង្រៃ​ ​ ក៏​​សត្វ​ប្រភេទ​នេះ​គឺ​​ជា​ម្ហូប​អាហារ​ដ៏ពេញ​និយម និង​ជា​គ្រឿង​ក្លែម​ដ៏សំខាន់​របស់អ្នកផឹក​ស្រា។ គេ​ឃើញ​​​ពពួក​សត្វ​ទាំង​នេះ មាន​រស់​នៅ​កន្លែងដ៏ស្ងាត់​ជ្រងំ​មួយ ស្ថិត​នៅក្នុង​ភូមិ​ដ៏តូច​មួយ​ឈ្មោះ អូរ​តាប៉ោង នា​ខេត្ត​ពោធិសាត់ ជាមួយ​ ​​នឹង​អ្នក​ចិញ្ចឹម​សត្វ​មួយ​រូប​ដែល​ប្រៀប​បាន​ដូច​ជា​ទេវតា​ចូល​សន្ធិតក្នុងរូបរបស់​​គាត់​ ព្រោះថា​គាត់​ព្រមលះ​បង់​រាង​កាយ​និង​ព្រលឹង​របស់ខ្លួន​ ដើម្បី​បុព្វហេតុ​សត្វ​ទាំង​នោះ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
សាលាក្តីខ្មែរក្រហមៈ ការ​ចូល​រួម​របស់​ជន​រង​គ្រោះ​កំពុង​ តែ​ដំណើរ​ការ
αžŠαŸ„αž™ ស្តេហ្ានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
28-05-2008
លោក រាជ សម្បត្តិ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អោយ​ដឹង​ថា មក​ទល់​ពេល​បច្ចុប្បន្ន​នេះ អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​(អវតក) បាន​ទទួល​ពាក្យ​បណ្តឹង​ជ​នរងគ្រោះ​​ និងការស្នើ​សុំ​ដាក់​ពាក្យ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី ជាង​១៥០០​ច្បាប់ ។​​ លោក Marcel Lemonde សហចៅក្រម​ស៊ើប​អង្កេត​ បាន​បញ្ជាក់​ថា នៅក្នុង​សំណុំរឿង​ទី​១ លើករណី​របស់​ឌុច អតីត​ប្រធានមន្ទីរ​ឃុំឃាំ​ង​ស២១​​ មាន​អ្នក​ដាក់​ពាក្យបណ្តឹង​ជា​ភាគីដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ប្រាំពីរ​អ្នក ហើយ​ នៅក្នុង​សំណុំរឿង​ទី២ លើករណីរបស់អតីត​មេដឹកនាំខ្មែរក្រហម (នួន ជា អៀង សារី អៀង​ ធីរិទ្ធិ និង​ខៀវ សំផន) មានទាំង​អស់​​ប្រាំពីរនាក់​។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ មាន​តែ​មេធាវី​កម្ពុជា​ប្រាំរូប​និង​មេធាវី​អន្តរជាតិ​មួយរូប​ប៉ុណ្ណោះ ដែល​បាន​ចាប់​​ផ្តើម​ការងារ​ជាតំណាង​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណីនៅចំពោះមុខ​តុលាការ​។ នេះ​គឺជា​ការងារ​ដ៏សំខាន់​មួយ សម្រាប់​ក្រុម​អ្នក​ការពារ​ក្តី​នេះ​ ហើយនា​ពេល​ឆាប់ៗខាងមុខនេះ សមាគម​បារាំង​មួយ​ឈ្មោះ មេធាវី​គ្មាន​ព្រំដែន​(ASF) នឹង​មក​ចូលរួម​នៅក្នុង​បេសកកម្ម​របស់​មេធាវី​ទាំង​នោះ។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...
<< αžŠαŸ†αž”αžΌαž„ < αžαž™αž€αŸ’αžšαŸ„αž™ 1 2 3 4 αž”αž“αŸ’αž‘αžΆαž”αŸ‹ > αž…αž»αž„αž”αž„αŸ’αž’αžŸαŸ‹ >>

αž›αž‘αŸ’αž’αž•αž› 26 - 50 αž“αŸ…αž€αŸ’αž“αž»αž„ 100

វិភាគ

ហេតុអ្វី​ខ្ញុំ​សរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

វ៉ិបសាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ជន​ជាតិ​បារាំង​ប្រកួត​​​កីឡា​ប្រដាល់​ក្បាច់គុន​​បុរាណខ្មែរ
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជា​ជន​ជាតិ​បារាំង​សុទ្ធសាធ ព្រោះ​លោក​មាន​ភ្នែកទាំង​គូ​ពណ៌ខៀវ និង​សព្វ​ថ្ងៃ​ រស់នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ គេប្រាកដ​ជា​គិត​ថា​គ្រូ​បង្វឹក​រូប​នេះ​​នឹង​បង្រៀន​ពីក្បាច់​​​ប្រដាល់​បារាំង​ ​តែ​មិនមែន​ក្បាច់​​​ប្រដាល់​​ខ្មែរ​​(គុនខ្មែរ) ដែល​​មិនសូវជា​មាន​គេ​ស្គាល់​​នៅ​ប្រទេស​បារាំង។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។