Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:27 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ទំព័រដើម
លោកសាស្រ្តាចារ្យ ឡឹក សុវណ្ណ៖ ​"ប្រទេសកម្ពុជា ប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាច្រើន ពីឥទ្ធិពលនៃ កំណើនអាកាសធាតុ"
αžŠαŸ„αž™ Laurent Le Gouanvic   
Convertir en PDF Version imprimable SuggΓ©rer par mail
05-09-2008

Cambodge - pκche - Tonle sap © John Vink / Magnum

កំពង់ឃ្លាំង ទន្លេសាប (ប្រទេសកម្ពុជា) ថ្ងៃទី​៩ តុលា ២០០២៖​ ឡឹក វណ្ណ៖ «ពូជត្រីមួយចំនួន​នឹង​បាត់បង់ ដោយសារ​កំណើន​កំដៅ​សីតុណ្ហភាព​
© ចន វីង​ / Magnum

លោកឡឹក សុវណ្ណ គឺ​សាស្ត្រាចារ្យ​ «ជាន់​ខ្ពស់​» នៃ​សាកល​វិទ្យាល័យ​បារាំង Paul Sabatier ស្ថិត​នៅ​ទីក្រុង​ Toulouse និង​ជា​នាយក​សាលាបណ្ឌិត​ សេវ៉ា (École doctorale Seva) (ផ្នែក​វិទ្យាសាស្រ្តបរិស្ថាន​ ផ្នែក​បសុព្យាបាល ក្សេត្រ​សាស្រ្ត​ និងជីវៈវិស្វកម្ម​ )។ លោក​​សាស្រ្តាចារ្យ​ក៏​ជា​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ឯក​ទេស​ផ្នែក​អេកូឡូស៊ី​នៃ​ពពួក​​សត្វត្រី និង​ផ្នែក​វិវត្តន៍​នៃ​ជីវៈចម្រុះផង​ដែរ​។ លោក​នឹង​​ចូលរួម​​នៅ​ក្នុង​កម្ម​វិធី​របស់​សប្តាហ៍​បរិស្ថាន​​លើក​ទីមួយ​ ដែល​រៀប​ចំ​​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ កញ្ញា​។ នៅ​ក្នុង​​ពិធី​បើក​ព្រឹត្តិការណ៍នេះ​ នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ កញ្ញា ជនជាតិ​បារាំង​ដើម​កំណើត​កម្ពុជា​រូប​នេះ​នឹង​​ធ្វើ​សន្និសីទ​កាសែត​មួយ នៅវិទ្យាសា្ថន​បច្ចេក​វិទ្យា​កម្ពុជា នាទីក្រុង​ភ្នំពេញ ស្តីពី​ប្រធាន​បទ​នៃកំណើន​អាកាសធាតុ ផលវិបាកនៃ​បាតុភូតធម្មជាតិ​នេះ​មកលើ​បរិស្ថាន និង​វិធាន​ការណ៍​ផ្សេង​ៗ​ ក្នុងការ​បញ្ឈប់ និង​កាត់​បន្ថយ​នៃ​ផល​ប៉ះពាល់​ទាំងនោះ។ សម្រាប់​ កាសែត ដៃគូសហការ​របស់​សប្តាហ៍​បរិស្ថាន លោក​សាស្រ្តាចារ្យ ឡឹក សុវណ្ណ​នឹង​ពន្យល់​អំពី​បញ្ហា​ពាក់​​ព័ន្ធទៅនឹង​កំណើន​កំដៅ​​អាកាសធាតុ​នៅលើ​ផែនដី​ទាំងមូល និង​នៅប្រទេសកម្ពុជា។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
សហគមន៍ខ្មែរឥស្លាម (២) : ស្រ្តីទទូស្បៃមុខនៅកម្ពុជា បង្កការព្រួយបារម្ភ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
04-09-2008

Cambodge-musulmanes © John Vink / Magnum 

កំពង់ត្រឡាច (ប្រទេសកម្ពុជា) ថ្ងៃទី១៧ ឧសភា ២០០៧ ។ សិស្សិសាលាគូរ៉អានមួយ ស្ថិតនៅក្បែរវិហារឥស្លាម នៅភូមិកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
© ចន វីង / Magnum

ការ​ពាក់​មិទូរ៉(កន្សែង រឺក្រមាឃ្លុំមុខ​ជិត​ទាំងអស់ មើលឃើញ​​​តែ​ភ្នែកប៉ុណ្ណោះ) និង​ការ​ពោល​ពាក្យ​ពេចន៍​ផ្សេងៗ​​មិន​អាច​​បង្រួប​បង្រួម​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជាទាំង​មូល​បានទេ។ អ្នក​រិះគន់​របៀប​ស្លៀកពាក់​ដែល​គេ​ដាក់​ជា​ករណីយ​កិច្ច​​​នេះ​​ បាន​ព្រមាន​ពី​​ការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​របស់ស្រ្តី​ឥស្លាម​ ដែល​បើ​តាម​ពួក​គេ​ គឺ​មាន​ឋានៈទាប​ជាង​បុរស។ អ្នក​កាន់​សាសនា​​​​ឥស្លាម​​នៅ​កម្ពុជា​គឺជាអ្នក​កាន់​​ឥស្លាម​កណ្តាល ហើយ​ពួកគេ​ចាត់​ទុក​បងប្អូន​រួម​ជាតិ​​សាសន៍​របស់​ខ្លួន​​ដែល​​លើក​សរសើរការ​ប្រតិបត្តិ​​ដ៏តឹង​រ៉ឹង​របស់សាសនា​ឥស្លាម​ជា«អ្នក​ជ្រុល​និយម»។ ពួកគេ​គិត​ថា​​ការ​អនុវត្ត​បែបនេះ​គ្មាន​អ្វី​ល្អ​ទេ វា​ធ្វើ​អោយ​​បាត់​បង់​សេរីភាព និង​​សិទ្ធិ​​របស់​ស្រ្តី។ (ភាគទី២)

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ប្រជាជនកម្ពុជាមានចំនួន១៣,៣លាននាក់ កម្ពុជាមានកំណើនប្រជារាស្រ្តយឺត
αžŠαŸ„αž™ រស់​ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
04-09-2008

Cambodge - population - recensement © John Vink / Magnum

ជាំ ក្សាន្ត (ព្រះវិហារ កម្ពុជា) ថ្ងៃទី​១០ មីនា ២០០៨ គ្រូបង្រៀន​មួយ​ជួយ​គ្រួសារ​មួយ​ ក្នុងការ​បំពេញ​សំណួនៃការ​ធ្វើជំរឿនប្រជាជន​ថ្នាក់ជាតិ​ចុង​ក្រោយ​

 © ចន វីង / Magnum

 

ចំនួន​ប្រជាជន​កម្ពុជា​បន្ត​កើន​ឡើង​ ប៉ុន្តែ មិនសូវ​ជា​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​ជា​ទសវត្ស​​កន្លង​ទៅនេះ​​នោះទេ។ ខាងក្រោមនេះ​គឺជា​លទ្ធផល​បណ្តោះអាសន្ន​នៃការ​ធ្វើជំរឿន​ប្រជាជន​​ឆ្នាំ​២០០៨ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៣ កញ្ញា នៅ​ក្រសួង​ផែន​ការ​ នាទីក្រុង​ភ្នំពេញ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
សាលាក្តីខ្មែរក្រហមៈ បណ្តឹងជាលើកដំបូងរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណី ពីបទឧក្រិដ្ឋកម្មរំលោភផ្លូវភេទ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
03-09-2008
រហូតមក​ទល់សព្វ​ថ្ងៃនេះ គេ​មិនទាន់​សង្កេត​ឃើញមាន​​ការ​ស៊ើប​អង្កេត​ណាមួយ​របស់ អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ (អ.វ.ត.ក)​ ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​​រំលោភ​​ផ្លូវ​ភេទ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រោមសម័យ​ខ្មែរក្រហមនោះទេ​​។ អ.វ.ត.ក បាន​បញ្ជាក់ជា​គោល​ការណ៍ថា​ តុលាការ​នៅមិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​នៅឡើយ​។​ នៅ​ថ្ងៃទី​ពុធ ទី ៣ កញ្ញា​​នេះ ពាក្យ​បណ្តឹង​ជា​លើកទីមួយ​ស្តីពី​ឧក្រិដ្ឋ​កម្ម​រំលោភ​ផ្លូវ​ភេទ​របស់​លោកស្រី​​​ ស៊ូ សុធាវី  ដើម​បណ្តឹង​រដ្ឋប្បវេណី ត្រូវ​​បាន​ប្រគល់​ជូនដល់​អង្គភាព​ជនរង​គ្រោះ​នៃ​ អ.វ.ត.ក ហើយ​ពាក្យ​​បណ្តឹង​នេះ​អាច​នឹង​ធ្វើ​អោយ​មានការផ្លាស់​ប្តូរស្ថានភាព​ឡើង​វិញ។ មនុស្ស​ភេទ​ទីបី​រូប​នេះ​ (ខ្ទើយ ប្រុស​ធ្វើស្រី​) បាន​រៀប​រាប់​​​ជា​សាធារណៈ​អំពី​ដំណើរ​ជីវិត​ និង​សេចក្តី​រង​​ទុក្ខ​វេទនា​​របស់​គាត់​នៅ​សម័យ​​ខ្មែរក្រហម​​​ ក្នុង​គោល​បំណង​ធ្វើ​អោយ​សាធារណៈជន​ទទួល​ដឹង​លឺ​​ និង​​ជម្រុញ​ដល់​ជន​រង​គ្រោះ​ពីអំពើហឹង្សា​ផ្លូវ​ភេទ​ផ្សេង​​ទៀត ព្រមទាំង​តំណាង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​​​ អោយហ៊ាន​ឡើង​មកនិយាយ​បរិហារ​អំពើ​ទង្វើរំលោភ​​​នោះ​។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការចាប់ផ្តើមនៃសាសនាឥស្លាមដ៏តឹងរឹងនៅប្រទេសកម្ពុជា
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
03-09-2008

Image

ក្រុងកំពង់សោម (ប្រទេសកម្ពុជា) ថ្ងៃទី​១២ កក្កដា ២០០៨៖ សិស្សសាលាស្រី​ឥស្លាម នៅ​សាលាបង្រៀនគម្ពីរធម៌គូរ៉អាន នៅភូមិអូរ​ជ្រៅ
© ឈាង បុប្ផា

នៅ​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាជន​ខ្មែរកាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​​បាន​ផ្លាស់​ប្តូររបៀប​ស្លៀក​ពាក់​របស់​ខ្លួន ដោយ​បាន​ប្រែ​ក្លាយ​ទៅជា​​រូប​រាងដូច​​​ខ្មោច​ឆៅ ​តាម​រយៈការ​ស្លៀក​​​​សំពត់ខ្មៅវែង ឃ្លុំមុខ​ជាមួយនឹង​ស្បៃ រឺ​កន្សែង​ ដែល​​អ្នកកាន់សាសនា​ឥស្លាម​ហៅ​ថា​ហ៊ីចាម​។ អ្នកទាំង​នោះ​​បង្ហា្​ញ​អោយ​គេ​ឯង​ឃើញ​ត្រឹម​តែ​ភ្នែក​ទាំង​គូ​របស់ពួកគេ​ប៉ុណ្ណោះ។ ​ជានិច្ច​កាល គេ​តែង​សង្កេត​ឃើញ​ប្រពៃណី​មួយ​នេះ​កើត​មាន​ឡើង​នៅតាមក្រុម​គ្រួសារ​​ឥស្លាម​មួយ​ចំនួន​​ ​ដែល​មាន​សមាជិក​ក្នុងផ្ទះ​​​ចេញ​ទៅ​សិក្សា​​នៅ​ក្នុង​សាលារៀន​បង្រៀន​គម្ពីរគូរ៉អាន ស្តីពីឧបទេស​សាសនា​ឥស្លាម​។ ជាទូទៅ សាលារៀន​ទាំងនេះ​ស្ថិត​នៅ​ក្នុង​តំបន់ រឺ​នៅ​កន្លែង​ជា​ទីសក្ការៈ​របស់​សាសនា​ឥស្លាម នៅ​បស្ចឹមបូព៌ា។ ទោះ​ជាយ៉ាង​ណា យោង​តាម​លោក​សុស កំរី ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​​កិច្ចការ​សាស​នា​ឥស្លាម​ អ្នក​កាន់​សាសនា​ឥស្លាម​ដ៏តឹង​រឹង​ទាំង​នេះ​មាន​ចំនួន​តិច​តួច គឺ​ប្រហែល​​ជា​២%​នៃ​សហគមន៍​ឥស្លាម​នៅកម្ពុជា​ ដែលមាន​សមាជិក​ចំនួន​៥​សែន​នាក់។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...
<< αžŠαŸ†αž”αžΌαž„ < αžαž™αž€αŸ’αžšαŸ„αž™ 1 2 3 4 5 6 7 αž”αž“αŸ’αž‘αžΆαž”αŸ‹ > αž…αž»αž„αž”αž„αŸ’αž’αžŸαŸ‹ >>

αž›αž‘αŸ’αž’αž•αž› 1 - 25 αž“αŸ…αž€αŸ’αž“αž»αž„ 158
 

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។