αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:11 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ទំព័រដើម
យុទ្ធនាការ​ឃោសនាបោះឆ្នោត​តំណាងរាស្រ្ត​នៅកម្ពុជា : សម័យកាលផ្សេង ទម្លាប់​ផ្សេង
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
07-07-2008
ចាប់តាំង​ពី​ថ្ងៃទី​២៦ ខែមិថុនាមក គណបក្ស​នយោបាយ​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោតតំណាងរាស្រ្ត​ទៅ​តាម​ចង្វាក់ និង​មធ្យោបាយ​របស់​ពួកគេ​​ តាមរយៈការ​ចាក់​មេក្រូ​​ខ្សោយៗ និង​ការ​បិទខិត្ត​ប័ណ្ណ​​យ៉ាង​គគ្រឹង​គគ្រែង​​មិន​ធ្លាប់មាន។ សកម្មជន​នយោបាយ ក៏ដូច​ជា​អ្នក​សង្កេតការណ៍​យល់​ស្រប​​គ្នា​​វាយ​តម្លៃថា​ បរិយាកាស​បោះ​ឆ្នោត​​លើក​​នេះ​ល្អ​ប្រសើ​រ​ជាងការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាងរាស្រ្ត​ឆ្នាំ​២០០៣។ ការ​បំភិត​បំភ័យ និង​អំពើ​ហិង្សា​មាន​តិច​​តួច ការ​ប្រើ​ប្រាស់​អាវុធ​រវាងគណបក្ស​មិនសូវ​មាន...។ ប៉ុន្តែ ភាព​​ស្ងប់ស្ងាត់​នេះ​​មិន​អាច​បិទ​បាំង​ភាព​មិនប្រក្រតី​មួយ​ចំនួន​ ដែល​រហូត​មក​ដល់​ពេលនេះ​មិន​​ត្រូវ​​បាន​គេដាក់​ទណ្ឌកម្ម។ ខាងក្រោមនេះគឺ​ជា​ការ​ពិនិត្យ​ស្ថានការណ៍​យុទ្ធនា​ការ​ឃោសនា​​សម្រាប់ការ​បោះឆ្នោត​ឆ្នាំនេះ។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
កាលប្បវត្តិភូមិខ្មែរមួយដ៏អស្ចារ្យ
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
04-07-2008

 

ដើមពោធិ៍ គឺជា​ឈ្មោះ​ភូមិ​ដ៏សុខក្សេមក្សាន្ត​មួយ​ មានទីតាំង​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ជាតិ​លេខ​​៣ ចន្លោះ​ទីក្រុងភ្នំពេញ​និង​ខេត្ត​កំពត។ នៅក្នុង​ភូមិនេះ គេឃើញ​មាន​​វត្តអារ៉ាម​តូច​មួយ​ សាលារៀន​មួយ​ខ្នង ដើមពោធិ៍មួយដើម វាល​ស្រែ ដើម​ត្នោត​ ....។ ភូមិ​ដើមពោធិ៍​មិន​សូវ​​ជា​​សំបូរ​តំបន់​ទេស​ចរណ៍ពិសេស​ៗនោះទេ គឺ​មាន​​លក្ខណៈសាមញ្ញទូទៅ​ ដូចជា​​​ភូមិ​រាប់​​ពាន់​​ផ្សេង​ទៀត​​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ប៉ុន្តែ ភូមិ​ដើមពោធិ៍មាន​សក្តានុពល​​ពិសេស​មួយ​​ ដូច​ជាកម្លាំង​ដ៏​ក្លៀវ​ក្លា​ និង​​​គំនិត​ច្នៃ​ប្រឌិតរបស់​ប្រជាពលរដ្ឋ​។ អ្នក​ភូមិ​បានរួប​​រួម​គ្នា​បង្កើត​​​ជា​​បណ្តាញ​សង្គមប្រជាធិបតេយ្យ​ឯករាជ្យនៃ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មួយ​ តាម​រយៈការ​បង្កើត​​ធនាគារ​ស្រូវ​ សមាគម​មីក្រូឥណទាន និង​សមាគមជួលសម្ភារៈ ព្រមទាំង​គណៈ​កម្មាធិការ​រួប​រួម​​សាមគ្គី​​តូចៗ​ជាច្រើន​ដើម្បី​ជួយ​ដល់​ប្រជាជនក្រីក្រ រឺ​ដើម្បី​ជួស​ជុល​​ផ្លូវ​ថ្នល់។ ជា​​រៀង​​រាល់ឆ្នាំ អ្នក​ភូមិ​​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ជាង​​មួយរយ​នាក់ ដែល​មក​ពិសារ​​ភោជនីយ​អាហារ រឺ​មក​សំណាក់​នៅ​ផ្ទះ​របស់​ប្រជាជនខ្មែរ «តាម​របៀប​រស់​នៅ​របស់​ខ្មែរ​»​ ដោយ​បាន​ផ្តល់​ជា​ថវិកា​ជួយ​ដល់​ការ​អភិវឌ្ឍន៍​គម្រោង​របស់​អ្នក​ភូមិ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ប្រេងឥន្ធនៈពីអង្កាម
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
03-07-2008

 Image

 

បន្ទាប់​តម្លៃ​ប្រេង​សាំង​បាន​កើន​ឡើង​យ៉ាង​គំហុក សហគ្រិន​កម្ពុជា​ដែល​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​​ច្រើន​​នោះ​បាន​បំពាក់​ម៉ាស៊ីន​​​ដើរ​ដោយឧស្ម័ន​ផលិត​ចេញ​ពី​អង្កាម​ លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ធម្មតា​។ បច្ចុប្បន្ន ​​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ចំនួន​យ៉ាង​​តិច​​១០​មាន​ម៉ាស៊ីន​ប្រភេទ​​នេះ​ប្រើ​ ហើយ​ម៉ាស៊ីន​ភ្លើង«ធម្មជាតិ»ទាំង​នេះ​ផ្សេង​​ទៀត​នឹង​មក​ដល់​​កម្ពុជា​​អំឡុង​ខែ​ខាង​មុខនេះ បើ​ទោះជា​តម្លៃក្នុងការ​ដំឡើងម៉ាស៊ីន​ប្រភេទ​នេះ​​ដំបូង​​មាន​កម្រិត​ខ្ពស់​ក៏ដោយ។ អ្នក​ប្រើ​ប្រាស់​​ដំបូង​ៗ​គេ​​អះអាងថា ផល​ចំណេញ​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទាំង​នេះ​​គឺ​អាច​កាត់​កង​​​តម្លៃដំឡើងវា​បាន។ រីឯ​បរិស្ថានវិញ​មាន​សភាព​ល្អប្រសើរ​ឡើង ដោយសារ​តែ​ម៉ាស៊ីន​បម្លែងឧស្ម័ន​ជីវម៉ាស​ទាំងនេះ​ប្រើប្រាស់​ប្រភព​ថាម​ពល​កកើត​ឡើង​វិញ ហើយ​វា​ជួយកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិច។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
អ្នកនៅរស់មានជីវិតនិយាយបំភ្លឺពីប្រធានបទអាថ៌កំបាំង : ការស្រឡាញ់ភេទដូចគ្នានៅសម័យខ្មែរក្រហម
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-07-2008

Image

ស៊ូ សុធាវី អាយុ៦៨ឆ្នាំ បុរសស្រឡាញ់ភេទដូចគ្នា ត្រូវបានបានចាប់បង្ខំអោយរៀបការ

នៅក្រោមរបបខ្មែរក្រហម។ នៅអំឡុងសម័យកាលនោះ សុធាវីអាចរក្សាទំនាក់

ទំនងផ្លូវភេទជាមួយបុរសៗ ជួនកាលគាត់ធ្វើ តាមសេចក្តីត្រូវការរបស់ខ្លួន

និងជួនកាល ដើម្បីភាពចាំបាច់។ 

 ©John Vink/ Magnum

 

នៅ​ប្រទេស​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​កម្រ​រង​ការឈឺចាប់ដោយសារការ​ស្អប់​ខ្ពើម​​​ពីសំណាក់​​ប្រជា​ជន​​ខ្មែរ​ដោយ​បើក​ចំហ​ណាស់ ប៉ុន្តែ​ដោយសារ​គំនាប​គ្រួសារ​​​បាន​បង្ខំ​ពួកគេ​អោយ​គោរព​តាម​ច្បាប់​សង្គម​។ ជានិច្ច​កាល​ ពួក​គេ​​តែង​តែ​រៀបការ​ជាមួយ​ភេទផ្ទុយ​គ្នា​ ហើយ​កសាង​គ្រួសារ​មួយ​។ ប៉ុន្តែ​បើ​ទោះ​ជា​ពួកគេតែង​តែ​​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​របស់ខ្លួន​ក៏ដោយ ក៏​អ្នក​មួយ​ចំនួន​មិន​​អាច​បិទ​បាំង​ចរិត​​ជាស្រី​របស់ខ្លួន​បាន​ឡើយ​។ តើ​អ្នក​ទាំង​នេះ​​រស់​នៅ​យ៉ាង​ដូចម្តេច​នៅក្រោម​របប​ខ្មែរក្រហម? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យគិត​​យ៉ាងណា​​ចំពោះពួកគេ ព្រោះថា​របបនេះ​មាន​មហិច្ឆតា​ធ្វើ​អោយ​ជនជាតិ​កម្ពុជាទាំងអស់​ដូចៗគ្នា លុប​បំបាត់​អោយអស់​នូវ​គម្លាតខុសគ្នា និង​ដាក់​បង្ខំ​អោយ​អនុវត្តសីលធម៌ និង​បែប​ផែន​នៃ​ជីវិត​មួយ​សឹងតែ​ដូច​ព្រះសង្ឃ?

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមរយៈរលក ធាតុអាកាសៈ យុទ្ធសាស្រ្តដែលគណបក្សមួយចំនួន មិនមានលទ្ធភាព
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
01-07-2008

Cambodge - Beehive radio - elections - legislatives - medias © Vandy Rattana  

 ចាប់ពីពេលនេះតទៅ គណបក្សនយោបាយត្រូវចំណាយថវិកា

បើសិនជាចង់ផ្សព្វផ្សាយកម្មវិធីរបស់ខ្លួននៅលើរលកធាតុអាកាស

របស់វិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុដ៏មានប្រជាប្រិយភាពមួយ  

©​ វណ្ឌី រតនា 

 

អ្នកជួល​រថយន្ត​ ម្ចាស់​រោង​ពុម្ព​ ស្ថានីយប្រេងឥន្ធនៈ អ្នកផលិត​ក្រមានិង​មួក... អាជីវកម្ម​​មួយ​ចំនួន​នេះ​​សុទ្ធសឹង​តែ​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​ ​នៅ​ក្នុង​អំឡុងពេលធ្វើយុទ្ធនាការ​​​ឃោសនា​រក​សម្លេង​ឆ្នោត។ ទន្ទឹម​នឹង​នេះ ស្ថានីយ​វិទ្យុ​​​ក៏អាច​រក​ប្រាក់​ចំណូល ​​​នា​ឱកាស​នេះផង​ដែរ។ ប្រព័ន្ធ​​ផ្សព្វផ្សាយទាំង​នោះ​បាន​អនុញ្ញាតិ​អោយគ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​​ទិញ​ម៉ោង​​ផ្សាយ​របស់​ខ្លួន ដោយ​មិនរើស​អើង​គណបក្ស​ណាមួយ​ឡើយ។ ​មិនមាន​ស្ថានីយ​ទូរទស្សន៍​​ណា​មួយ​​ដែល​បាន​លក់​រឺជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ឡើយ លើក​លែង​​តែ​ស្ថានីយ​ទូរទស្សន៍​ជាតិកម្ពុជា (ទទក)​ ដែល​បាន​ផ្តល់​​ម៉ោង​ផ្សាយ​ដល់​គ្រប់​​គណបក្ស​​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ តាម​រយៈការ​គណនា​បែងចែក​ពេល​វេលា​​​ផ្សាយ​យ៉ាង​ជាក់លាក់​បំផុត នៅក្នុង​ក្រប​ខ័ណ្ឌ​នៃការ​ផ្សាយមួយ​​ដែល​ដឹក​​នាំ​ដោយ​កម្ម​វិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែល​មាន​ឈ្មោះថា «ព័ត៌​មាន​​សមធម៌»។ ក្រៅ​ពីនេះ​ មាន​តែ​ស្ថានីយ​វិទ្យុប៉ុណ្ណោះ​ ដែល​បាន​លក់​​ម៉ោង​ផ្សាយ​​អោយគណបក្ស​នយោបាយ។ ដោយ​សារ​តែ​អតិផរណា​បាន​ផ្ទុះឡើង​ភ្លាមៗ ហើយ​តម្លៃ​ប្រេង​សាំង​បានឡើង​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពីមុនមក នាយក​ស្ថានីយ​វិទ្យុនានា​បាន​និយាយ​ថា​ពួកគេ​មិនចង់​​​​ផ្តល់​កាដូ​សម្រាប់​គណបក្ស​​​ឈរ​ឈ្មោះ​​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ នា​ថ្ងៃទី​២៧ កក្កដា ខា​ងមុខ​ នេះ​ទៀត​​​ទេ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...

30/06/2008 គណបក្សនយោបាយកម្ពុជាយកចិត្តទុកដាក់នឹងយុវវ័យ
27/06/2008 អ្នករស់នៅអគារបូឌីង:ល្បែងចត្រង្គ(ល្បែងអុក) នៅក្នុងហាងកាហ្វេ
26/06/2008 ម៉ូនីកា យុវតីវិទ្យាល័យ ក្លាយជាអ្នករកឃើញជីវៈឥន្ធនៈ ពីផ្លែដូង
25/06/2008 ជីវប្រវត្តិរបស់អៀង សារី អ្នកឱកាសនិយមបាតដៃ ប្រឡាក់ឈាម
24/06/2008 ការរីកដុះដាលវិស័យសំណង់ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម
23/06/2008 គណបក្សប្រឆាំងនៅតែស្ថិតក្រោមការគាបសង្កត់
20/06/2008 អ្នករស់នៅទីក្រុងភ្នំពេញស្រឡាញ់ងប់ងុល នឹងសត្វចិញ្ចឹម
19/06/2008 នៅពេលដែលក្រុងភ្នំពេញពោរពេញដោយខ្យល់កខ្វក់
18/06/2008 ជនរងគ្រោះខ្មែរក្រហមធ្វើអោយពាក្យបណ្តឹងរបស់ ពួកគេមានជីវិតឡើងវិញ ក្រោយរយៈពេល២៥ឆ្នាំកន្លងមក
17/06/2008 រថយន្តកែច្នៃផលិតនៅកម្ពុជាសម្រាប់តម្រូវការរបស់ អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន
16/06/2008 ប្រាសាទព្រះវិហារ : ចំណុច​រសើប​​​រវាង​កម្ពុជា និង​ថៃ
14/06/2008 ទស្សនីយភាពរូបថតជាសម្លេងៈ ស្ថានទូតកម្ពុជាប្រចាំ ទីក្រុងវ៉ាស៊ីតោនឌីស៊ី
13/06/2008 ការតស៊ូម្នាក់ឯងដើម្បីរក្សាកេរ្តិ៍មរតករបស់ "ខ្មែរសុរិន្ទ"
12/06/2008 ការទាញយករ៉ែមាសពីដីដែលប្រជាកសិករលក់អោយ
11/06/2008 បរាជ័យរបស់ពួកខ្មែរក្រហមក្នុងការដកឫសព្រះពុទ្ធ សាសនាពីសង្គមខ្មែរ
10/06/2008 គំនូរកសិករទល់នឹងវិចិត្រករៈ ជោគជ័យនៃការផ្លាស់ប្តូរមុខរបររបស់ អ្នកភូមិខ្មែរមួយ
09/06/2008 គណបក្សនយោបាយកម្ពុជាចាប់ផ្តើមប្រតិបត្តិការអូស ទាញសហជីព
06/06/2008 ខ្មែរនិងខ្មែរសុរិន្ទៈ បងប្អូនដែលមិនសូវស្គាល់គ្នា
05/06/2008 គ្រុនផ្តាសាយបក្សីៈ កម្ពុជាមិនមានករណីឆ្លងមេរោគថ្មី?
04/06/2008 ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម



αž›αž‘αŸ’αž’αž•αž› 126 - 150 αž“αŸ…αž€αŸ’αž“αž»αž„ 223
 
 

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។