| ααα ស្ទេហ្វានី ហ្សេ, រស់ ឌីណា, ដួង សុខា, និង ឈាង បុប្ផា | |
| 05-05-2008 |

កំបូល(ភ្នំពេញ) ថ្ងៃទី២០ វិច្ឆិកា ២០០៧៖ ក្រុមអ្នកសារព័ត៌មាន នៅក្នុងសវនាការជា សាធារណៈលើកដំបូង នៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម © John Vink / Magnum «ការគាបសង្កត់ទៅលើអ្នកកាសែត? ខ្ញុំមិនគិតថា វាមាននោះទេ។ ខ្ញុំអាច និយាយអីក៏បាន ខ្ញុំអាចរិះគន់... ខ្ញុំមិនដែលមានបញ្ហាទេ!» : លោកសយ សុភាព អ្នកយកព័ត៌មានដ៏ល្បីឈ្មោះរបស់បណ្តាញទូរទស្សន៍កម្ពុជា CTN [សូមមើលសេចក្តីកែតម្រូវ ]*។ តើលោកមានការចងចាំចាំចុះ ខ្សោយ ឬក៏លោកមានកើតជំងឺម្យ៉ាង ដែលគេរកឃើញរោគសញ្ញានៅលើ ខ្លួនអ្នកកាសែតទូទៅ និងដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពី ស្ថានភាពរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារៀបរៀងឡើងដោយអង្គការការពារសិទ្ធិ មនុស្សលីកាដូ ដូចជាការភ័យខ្លាចក្នុងការសរសេរអត្ថបទ ដែលខ្លួនបានចុះយក ព័ត៌មាន? នៅឆ្នាំ២០០៦ បន្ទាប់ពីបានអានរបាយការណ៍របស់វិទ្យាស្ថាន សេដ្ឋកិច្ចកម្ពុជាដែលរិះគន់យ៉ាងខ្លាំងពីអំពើពុករលួយនៅប្រទេសកម្ពុជា ហើយ ដែលមិនសូវជាពេញចិត្តប៉ុន្មានពីប្រមុខរដ្ឋាភិបាល អ្នកកាសែតរូបនេះត្រូវ បានគេដាក់ទោស ដោយបានបាត់មុខពីកញ្ចក់ទូរទស្សន៍ជាច្រើនសប្តាហ៍។ |
| α’αΆααααααα... |
|