Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:12 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ទំព័រដើម
ខ្មែរនិងខ្មែរសុរិន្ទៈ បងប្អូនដែលមិនសូវស្គាល់គ្នា
αžŠαŸ„αž™ សារ៉ា អូលីវឺរា   
Convertir en PDF Version imprimable SuggΓ©rer par mail
06-06-2008

Khmer Surin - Baray - Sneng © Vandy Rattana


ខេត្តសុរិន្ទ(ប្រទេសថៃ) ថ្ងៃទី១៥ មេសា ២០០៨៖ បារាយការណ៍ស្នែង

នៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងសុរិន្ទ

 © Vandy Rattana

 

ខ្មែរ​​ដែលរស់នៅ​ខាងជើង​ភ្នំដង​រែក​ ត្រូវ​បាន​គេហៅ​ថា​​«ខ្មែរ​សុរិន្ទ» ដោយ​​យក​ឈ្មោះ​​តាម​​ខេត្ត​មួយនៃ​ភាគ​ឥសាន​ ប្រទេស​ថៃ​។ «ខ្មែរសុរិន្ទ»​ មាន​​វប្បធម៌​ប្រពៃណី​តែមួយ​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​។ ប៉ុន្តែ​ ជនជាតិ​ខ្មែរ​មួយ​ចំនួន​បាន​ចាត់​ទុក​ «ខ្មែរសុរិន្ទ»​គឺជាជន​ជាតិ​ថៃ។ ក្រោយ​ពេលដែល​ប្រទេសសៀម​ដណ្តើម​យក​បាន​ទឹក​ដី​ខ្មែរ បង​ប្អូនខ្មែរ​ទាំង​ពីរ​នេះ​ត្រូវរស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ សព្វ​ថ្ងៃ​នេះ​ «ខ្មែរ​សុរិន្ទ» ​មាន​សញ្ជាតិ​ថៃ​​។ រវាង​ «ខ្មែរ​សុរិន្ទ» និង​​​ខ្មែរ​មិនគ្រាន់​តែ​មាន​ព្រំដែន​ខ័ណ្ឌ​ចែក​​នៅលើ​ផែនទី​ប៉ុណ្ណោះ​នោះ​ទេ​ សូម្បី​តែ​ចិត្ត​គំនិត​របស់​ជនជាតិ​ទាំង​ពីរ​ក៏​ត្រូវ​ខ័ណ្ឌ​ចែក​ដាច់​ដោយ​ឡែក​ពីគ្នា​ដែរ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
គ្រុនផ្តាសាយបក្សីៈ កម្ពុជាមិនមានករណីឆ្លងមេរោគថ្មី?
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
05-06-2008
Image
សាឡា វីសាយ (កំពង់ធំ) ថ្ងៃទី១៧ សីហា ២០០៦ ផ្លូវឆ្ពោះទៅកាន់ខេត្តសៀមរាប 
© John Vink / Magnum
 
នៅព្រះរាជាណាចក្រកម្ពុជា ជំងឺគ្រុនផ្តាសាយបក្សីមានសភាពស្ងប់ស្ងាត់។ មិន​មានករណីថ្មីណាមួយ មិនថាកើតលើសត្វ រឺមនុស្ស ត្រូវបានប្រកាសជាផ្លូវការ​ទេ តាំងពីជាងមួយឆ្នាំមកនេះ។ បន្ទាប់ពីមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាច្រើន តើការរាតល្បាតនៃមេរោគ H5N1 ពិតជាលែងកើតមានទៀតហើយឬ? ការចំណាយថវិកាចំនួន១១លានដុល្លារសម្រាប់ផ្គត់ផ្គង់ដល់គម្រោងតាមដាន និងត្រួតពិនិត្យជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជា អាចបញ្ជាក់បានថាយុទ្ធនាការ​ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយប្រហែលជា​នឹងគ្មានថ្ងៃបញ្ចប់ដែរ។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
04-06-2008
Khmers rouges - pagode - Battambang © John Vink / Magnum
 © John Vink / Magnum
 

ព្រះពុទ្ធសាសនា​កម្ពុជា​​នៅ​ពុំទាន់​អាច​ងើប​ឡើងវិញ​​ពី​ការ​លុប​បំបាត់របស់​ពួក​ខ្មែរក្រហម​បានទេ បើ​ទោះ​ជា​​ព្រះសង្ឃ​ជា​ច្រើន​អាច​ឆ្លង​ផុត​ពី​អំពើគួរ​អោយភ័យ​ខ្លាច​ជា​ច្រើន​ឆ្នាំ​នៃ​របប​នេះ​ក៏ដោយ​។ តាមពិតទៅ ព្រះសង្ឃ​​ដែលមាន​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ​ ភាគច្រើន​ជា​ព្រះសង្ឃ​ចាស់ៗ ហើយ​បើ​ទោះ​ជា​មិន​ត្រូវ​អស់​ជីវិត​នឹង​គ្រាប់កាំភ្លើង​ ក៏ត្រូវ​អស់ជីវិត​នឹង​ទុរ្ភិក្ស ជំងឺ ឬ​ក៏ការអស់កម្លាំង​ដែរ។ រហូតមក​ដល់​ពេល​នេះ មិន​ទាន់​មាន​សៀវភៅ​ណាមួយ​និយាយ​ពី​«ព្រះពុទ្ធ​សាសនា​ក្រោម​របប​ប៉ុល ពត​»​នោះឡើយ​។ អ្នក​ស្រាវជ្រាវ​អៀន ហារី សាស្រ្តាចារ្យ​សិក្សាពី​ព្រះពុទ្ធសាសនា​នៅ​មហាវិទ្យាល័យ​ខមប៊្រីយ៉ា (Cumbria) នៅ​ប្រទេសអង់គ្លេស​ បាន​ជួស​​ឡើងវិញ​នូវ​ការបំភ្លេច​នេះ តាមរយៈ​ការ​បោះ​ពុម្ពផ្សាយ​សៀវភៅ​មួយក្បាល​ក្រោម​ចំណង​ជើង​ថា «ព្រះពុទ្ធ​សាសនា​ក្រោម​របប​​ប៉ុល ពត» ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​( DC-Cam)។ ព្រះ​សង្ឃ​ត្រូវ​គេ​ចាប់ផ្សឹក វត្តអារ៉ាម​ប្រែ​ក្លាយ​ជា​កន្លែង​ផ្សេងៗ​តាម​តម្រូវ​ការ​បដិវត្តន៍  រូបបដិមា​​​ត្រូវ​បានគេលួចឬ​បំផ្លាញ... : សាសនា​មិន​មាន​សិទ្ធិ​មាន​វត្តមាន​នៅ​ក្នុង​​រជ្ជកាល​បង្ហូរឈាម និង​លទ្ធិ​បំផ្លាញ​បដិមា​របស់​ពួក​ខ្មែរក្រហម​នោះ​​ទេ​។ លោក​អៀន ហារី ពណ៌នា​គួរ​អោយ​ចាប់អារម្មណ៍ និង​ច្បាស់​លាស់​ពី​ព្រះពុទ្ធ​សាសនា​​នៅ​ក្នុង​សម័យកាល​ដ៏វឹកវររបស់ពួក​ខ្មែរក្រហម។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការនាំចេញផលិតផលខ្មែរទៅបរទេសជួបការលំបាក
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
03-06-2008

Soie - Chantiers ιcoles © John Vink / Magnum 

ពួក (សៀមរាប) ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០៥ ៖ ការបណ្តុះបណ្តាលជំនាញធ្វើសូត្រដល់

ប្រជាពលរដ្ឋ ។ សិប្បករតំបន់អង្គរសហការគ្នាធ្វើការងារយ៉ាងជិតស្និត 

© John Vink / Magnum

 

ម្រេចខេត្ត​កំពត ស្ករ​ត្នោត សូត្រ... ផលិតផល​ខ្មែរ​មួយ​ចំនួន​​ទទួល​បាន​កិត្តិនាម​ល្បីល្បាញ​នៅលើ​​ទីផ្សារ​អន្តរជាតិ​។ បច្ចុប្បន្ន​នេះ​ បណ្តា​សហគ្រិន ដូចជា​លោក​លី អ៊ាង​ហៃ ប្រធាន​ក្រុម​ហ៊ុន​កម្ពុជា Confirel  សម្រេច​បានជោគជ័យ ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​​ពី​ផលិតផល​ទាំង​នេះ និង​បាននាំចេញ​ផលិត​ផល​របស់​ខ្លួន​ទៅកាន់​ទ្វីប​អឺរុប ជាហេតុ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​កិត្យានុភាព​។ ប៉ុន្តែ ជោគជ័យ​ទាំងនេះ​នៅមាន​កំរិត​នៅឡើយ ព្រោះ​គេ​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ និង​ចំណាយ​ថវិកា​លើការងារ​អស់​ច្រើន​។ សហគ្រិន​កម្ពុជា​ធុន​តូច​​​បាត់​បង់​​ឱកាស​ប្រកួត​ប្រជែង​នៅ​លើ​​ទីផ្សារ​ពិភព​លោក​ ដោយសារ​តែ​កខ្វះ​ខាត​ផ្នែក​ព័ត៌មាន នីតិ​វិធីច្បាស់​លាស់ ការ​ធានា​​របស់​ជាតិ​ ព្រមទាំង​កខ្វះ​នូវ​វិធាន​ការ​របស់​រដ្ឋាភិបាល​។ យ៉ាង​ណាមិញ បណ្តាញ​ឯកជន​ និងសមាគម ​ចាប់​ផ្តើម​ត្រូវ​បាន​​បង្កើត​ឡើង​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ក្រោមម្លប់នៃគណបក្សធំៗ បក្សតូចៗព្យាយាមស្វែងរក ភាពស្របច្បាប់នៅកម្ពុជា
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-06-2008

 Elections © John Vink / Magnum  

 ភ្នំពេញ ការបោះឆ្នោតជាតិ ថ្ងៃទី២៨ កក្កដា ២០០៣ 

©John Vink / Magnum

 

នៅក្រោម​ម្លប់​នៃ​គណបក្ស​នយោបាយធំៗ គឺ​មាន​គណបក្ស​តូចៗ​មួយក្តាប់​តូច​មាន​វត្តមាន​​​នៅកម្ពុជា ដែល​ពីមុន​មក ពួកគេ​គឺ​ជាតារានិករយ៉ាង​ពិតប្រាកដ។ ​គណបក្ស​ទាំង​នេះតែង​តែបង្ហាញ​ខ្លួន​ រាល់​ពេល​បោះ​ឆ្នោត​ថ្មីៗ​ម្តង។ គណបក្ស​ទាំង​នេះ​មាន​ចំនួន​៦​ដែល​ចូល​រួមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្រ្ត​ថ្ងៃ២៧ កក្កដានេះ។ ​គណបក្ស​តូចៗ​ទាំង៦​​នេះ​មិនជឿ​ថា​ការ​ចូល​រួម​របស់ពួកគេ​គ្មាន​ប្រយោជន៍​ឡើង ទោះបីជា​ពួកគេ​ត្រូវ​បាន​អ្នក​នយោបាយ​មិន​សូវ​យក​មក​និយាយ​ក៏ដោយ​។​ ជាក់ស្តែង ពួកគេអវត្តមានពីកិច្ចពិភាក្សា ហើយពួកគេ​​គ្មាន​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ ដើម្បី​បង្ហាញ​ខ្លួនឯង។ ដើម្បី​ដឹងថា​តើ​អ្នក​​នយោបាយ​​​​និយាយ​យ៉ាង​ដូចម្តេច​ពីពួកគេ ហើយ​ថាតើ​ពួកគេខ្លួនឯង​​និយាយ​ដូចម្តេច​ពី​ខ្លួនឯង​នោះ យើង​នឹង​ជួប​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗខាងក្រោម​នេះ ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...
<< αžŠαŸ†αž”αžΌαž„ < αžαž™αž€αŸ’αžšαŸ„αž™ 1 2 3 4 5 6 7 αž”αž“αŸ’αž‘αžΆαž”αŸ‹ > αž…αž»αž„αž”αž„αŸ’αž’αžŸαŸ‹ >>

αž›αž‘αŸ’αž’αž•αž› 76 - 100 αž“αŸ…αž€αŸ’αž“αž»αž„ 151
 

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបានលក់ទៅអោយ ជនអន្តោប្រវេសន៍ដើមកំណើតកម្ពុជា៖ ល្បិចកលឆបោកជាលក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។