| ដោយ ស្ទេហ្វានី ហ្សេ | |
| 15-05-2008 |
 ចំការស្រូវ (ខេត្តបាត់ដំបង) ថ្ងៃទី២១ មករា ២០០៤៖ នៅតាមជនបទនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋជាង៣ភាគ៤ មិនមានបណ្តាញទឹកស្អាតប្រើប្រាស់ © John Vink / Magnum សូមកុំនិយាយអោយសោះថា : ឱម៉ាស៊ីនចម្រោះទឹកអើយ! ខ្ញុំមិនផឹកទឹករបស់អ្នកឡើយ... ប្រជាជនតាមភូមិដាច់ស្រយាលមួយចំនួននៃប្រទេសកម្ពុជាធ្លាប់សច្ចាថានឹងមិនចំណាយប្រាក់ដ៏តិចតួចស្តួចស្តើងរបស់ពួកគាត់ទៅទិញទឹកស្អាតនោះឡើយ។ ប៉ុន្តែចាប់ពីមានវត្តមានរបស់សមាគម«១០០១ fontaines pour demain» ពួកគាត់បានគិតជាថ្មីឡើងវិញចំពោះសម្តីគាត់ពីមុន។ តាមពិតទៅ សមាគមនេះបានបង្កើតរោងចក្រផលិតទឹកស្អាតដោយកាំរស្មីអ៊ុលត្រាវីយូលេ (UV)សម្រាប់ពួកគាត់ ដោយមិនទាមទារអោយមានរចនាសម្ព័ន្ធ ឬសមត្ថភាពពិសេសអ្វីឡើយ ហើយទឹកស្អាតមួយធុងលក់ក្នុងតម្លៃថោកហួសការស្មាន។ |
| អានបន្ážáŸ‚ម... |
|