|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| កតិកាសញ្ញាស្តីពីគោលការណ៍ និងតម្លៃរបស់ "កាសែត" |
“កាសែត” គឺជាស៊ីតអាំងទែរណែតដែលផ្សព្វផ្សាយពីព័ត៌មានទូទៅស្តីពី ប្រទេសកម្ពុជា និងប្រជាជនខ្មែរដែលរស់នៅលើសកលលោក។ “កាសែត”ជាស៊ីតឯករាជ្យ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈអ្នក កាសែតដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាពិសេសក្រមសីលធម៌ ដដែលបានចែងនៅក្នុងសេចក្តីប្រកាសស្តីពីកាតព្វកិច្ច និងសិទ្ធិរបស់អ្នក កាសែតអនុម័តនៅឆ្នាំ១៩៧១ នាទីក្រុងមុយនីច ដោយតំណាងសហព័ន្ធ អ្នកសារព័ត៌មានមកពីសហគមន៍អឺរ៉ុប ប្រទេសស្វីស និងប្រទេសអូទ្រីស ព្រមទាំងអង្គការអ្នកសារព័ត៌មាននានា។ ចំណែកឯកតិកាសញ្ញានេះយក លំនាំតាមសេចក្តីប្រកាសខាងលើ។
“កាសែត” ចាត់ទុកសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មាន សេរីភាពក្នុងការបញ្ចោញមតិ និងការរិះគន់ ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ជាតិ។ ម៉្យាងទៀត “កាសែត” ក៏បានផ្សារភ្ជាប់ ផងដែរទៅនឹងតម្លៃដែល មានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (១៩៤៨) និង ជាពិសេសនៅក្នុងមាត្រាទី១៩ ដែលបានចែងថា ‹‹បុគ្គលគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការគិត និងបញ្ចេញមតិដោយគ្មានការព្រួយបារម្ភ មានសិទ្ធិពេញលេញក្នុង ការស្វែងរក ក៏ដូចជាទទទួលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានមតិទាំងនោះតាមរយៈ មធ្យោបាយផ្សេងៗ។››
“កាសែត” មានគោលបំណងលើកកំពស់ភាសានានា និងមានសិទ្ធិប្រើប្រាស់ភាសាកំណើតរបស់ខ្លួនដើម្បីទទួលបានព័ត៌មាន ដោយទទួលស្គាល់ផងដែរពីសារសំខាន់នៃការប្រើប្រាស់ភាសាជាច្រើន ដើម្បីសំរួលដល់ការទទួលបានព័ត៌មានជាលក្ខណៈសកល។ “កាសែត” គាំទ្រជាចម្បងដល់ការប្រើប្រាស់ភាសាខ្មែរ និងបារាំង ប៉ុន្តែទន្ទឹមនឹងនេះ “កាសែត” ក៏គាំទ្រគំនិតផ្តួចផ្តើមផ្សព្វផ្សាយព័ត៌មានជាភាសាផ្សេងៗទៀត ផងដែរ និងខិតខំអោយអស់ពីលទ្ធភាពជួយសំរួលដល់ការផ្សព្វផ្សាយអោយ បានទូលំទូលាយ។
“កាសែត” មិនបម្រើនយោបាយ និងប្រយោជន៍បុគ្គលណា ឡើយ។ គោលបំណងរបស់ “កាសែត” គឺផ្តល់ព័ត៌មានដែលមានសារ ប្រយោជន៍ព័ត៌មានដែលអាចទុកចិត្តបាន និងដែលបានឆ្លងកាត់ការផ្ទៀង ផ្ទាត់យ៉ាងត្រឹមត្រូវ ដោយគ្មានប្រកាន់បក្សពួកឡើយ ដើម្បីរក្សាភាពស្មោះ ត្រង់និងគោរពការពិត។ ទំនួលខុសត្រូវរបស់អ្នកយកព័ត៌មានរបស់ “កាសែត” ចំពោះមុខសាធារណជនសំខាន់ជាងទំនួលខុសត្រូវផ្សេងៗ ទៀត ជាពិសេសគឺសំខាន់ជាងទំនួលខុសត្រូវចំពោះនិយោជករបស់ខ្លួន និងអំណាចសាធារណៈ។ ក្នុងការងារស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ព័ត៌មាន និងការធ្វើអត្ថាធិប្បាយ អ្នកយកព័ត៌មានរបស់ “កាសែត” សន្យាដូចតទៅ ៖
១. គោរពការពិត ទោះបីជាការពិតនោះអាចបង្កអោយមានផលវិបាក បែបណាមួយដល់ខ្លួនក្តី ព្រោះថាសាធារណជនមានសិទ្ធិទទួលព័ត៌ មានពិត។
២. ការពារសេរីភាពសារព័ត៌មាន ការធ្វើអត្ថាធិប្បាយ និងការរិះគន់។
៣. ចុះផ្សាយតែព័ត៌មានណាដែលស្គាល់ប្រភពច្បាស់លាស់ រឺបើជាករណី ចាំបាច់អាចចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដោយធ្វើការ បញ្ជាក់ប្រាប់អ្នកអានពីភាពមិនច្បាស់លាស់នេះ។
៤. មិនធ្វើការលុបចោលព័ត៌មានសំខាន់ និងមិនកែអត្ថបទ និងឯកសារ យោងឡើយ។ មិនកែប្រែសម្តីដើមរបស់អ្នកដែលត្រូវសម្ភាសន៍ឡើយ និង ធ្វើការពន្យល់ដល់សាធារណជនពីបរិបថនៃបទសម្ភាសន៍នេះ។
៥. ពន្យល់យ៉ាងច្បាស់ដល់អ្នកដែលត្រូវសម្ភាសន៍ពីគោលបំណងនៃការ សម្ភាសន៍ និងពីប្រភេទអត្ថបទដែលប្រើសម្រាប់ចុះផ្សាយបទសម្ភាន៍នេះ។ មិនចុះផ្សាយឈ្មោះអ្នកដែលត្រូវសម្ភាសន៍ ប្រសិនបើមានសំណូមពរពី បុគ្គលនោះ។ រក្សាការសំងាត់វិជ្ជាជីវៈដោយមិនទំលាយប្រភពព័ត៌មានដែល ទទួលបានដោយសម្ងាត់។ ផ្តល់ព័ត៌មានត្រឹមត្រូវ អព្យាក្រិតមិនលំអៀង។ ចំពោះប្រធានបទដែលទាមទារអោយមានការជជែកវែកញែកផ្តល់លទ្ធ ភាពដល់អ្នកដែលមានការយល់ឃើញផ្សេងៗគ្នា ក្នុងករណីដែលបុគ្គល ម្នាក់ត្រូវបានគេចោទប្រកាន់ ។ យើងនឹងផ្តល់លទ្ធភាពអោយបុគ្គលនោះ បញ្ចោញប្រតិកម្មតបវិញ និងលទ្ធភាពការពារខ្លួន ដោយធ្វើការចុះផ្សាយ នៅក្នុងអត្ថបទដដែលតែមួយ រឺក៏ចុះផ្សាយលេខក្រោយ។
៦. មិនប្រើវិធីមិនស្មោះត្រង់ដើម្បីទទួលបានព័ត៌មានរូបថត និងឯកសារ ផ្សេងៗ។
៧. គោរពជីវិតឯកជនរបស់បុគ្គល។ ក្នុងករណីដែលឥរិយាបថរបស់បុគ្គល នោះប៉ៈពាល់ដល់ប្រយោជន៍សាធារណៈ អ្នកយកព័ត៌មានរបស់កាសែត មានសិទ្ធិចុះផ្សាយព័ត៌មានដោយធ្វើការប្រុងប្រយ័ត្នជាចាំបាច់មិនអោយការ ចុះផ្សាយនោះប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃដែលមិនពាក់ព័ន្ធ។
៨. ទទួលស្គាល់ការភាន់ច្រឡំ និង ធ្វើការកែតម្រូវរាល់ព័ត៌មានទាំងឡាយ ណាដែល ចុះផ្សាយទៅហើយមានការប្រាសចាកពីការពិត ដោយអនុ លោមទៅតាមបទបញ្ញត្តិ។
៩. ចៀសវាងដាច់ខាតមិនធ្វើការចម្លងពីគេ និងគោរពសិទ្ធិអ្នកនិពន្ធ។ ក្នុងករណីអ្នកយកព័ត៌មានណាម្នាក់របស់ “កាសែត” ដកស្រង់ព័ត៌មាន ដែលបានចុះផ្សាយរួចទៅហើយដោយទំព័រអាំងទែរណែត ទូរទស្សន៍ តាមរយៈវិទ្យុ រឺសារព័ត៌មានកាសែត ដោយបណ្តាញព័ត៌មាន រឺអង្គការផ្សេងៗ អ្នកយកព័ត៌មានរូបនោះចាំបាច់ត្រូវដាក់ឈ្មោះរបស់ បណ្តាញសារព័ត៌មាន រឺអង្គការទាំងនោះ។ ប្រសិនបើអ្នកយកព័ត៌មានចង់ ចុះផ្សាយទាំងស្រុងនូវអត្ថបទព័ត៌មានរបស់បណ្តាញសារព័ត៌មាន រឺអង្គការ ផ្សេង គេត្រូវធ្វើការស្នើសុំទៅអ្នកទទួលខុសត្រូវរបស់ស្ថាប័ននោះ។ ជាទូទៅ អ្នកយកព័ត៌មានរបស់ “កាសែត” ត្រូវធ្វើការស្វែងរកព័ត៌មាន បន្ថែម ដើម្បីបំពេញទៅលើព័ត៌មានដែលមានស្រាប់នោះ ដោយចៀសវាង ធ្វើការចុះផ្សាយឡើងវិញនូវព័ត៌មានទាំងនោះដោយមិនបានផ្តល់តម្លៃបន្ថែម លើព័ត៌មាននោះឡើយ។
១០. ចៀសវាងដាច់ខាតមិនធ្វើការមួលបង្កាច់ បរិហារកេរ្តិ៍ និងចោទ ប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ក្នុងករណីដែលការស៊ើបអង្កេត រឺចំណាត់ការនីតិវិធីតុលាការកំពុងដំណើរការ អ្នកយកព័ត៌មានរបស់ “កាសែត” ចៀសវាងមិនប្រកាន់ជំហរខាងភាគីណាមួយឡើយ និងគោរព សច្ចធារណ៍របស់ជនដែលគ្មានទោស។ ផ្ទុយទៅវិញ ជនសង្ស័យមិនត្រូវ បានចាត់ទុកជាពិរុទ្ធជនឡើយមុនការជំនុំជំរះរបស់តុលាការ។ អ្នកយកព័ត៌ មានអាចធ្វើការផ្សព្វផ្សាយព័ត៌មាន និងភស្តុតាងនៃសំណុំរឿងនោះដែលគេ ទទួលបានដល់សាធារណជន។
១១. ចៀសវាងដាច់ខាតមិនទទួល រឺទាមទារសំណូក ក្រោមរូបភាពជាទឹក ប្រាក់ រឺអ្វីផ្សេងៗ ដើម្បីធ្វើការចុះផ្សាយ រឺលុបចោលព័ត៌មានណាមួយ។ អ្នកយកព័ត៌មានរបស់ “កាសែត” បដិសេធដាច់ខាតមិនទទួលស្រោមសំ បុត្រដែលសហគ្រាស និងអង្គការជាច្រើនធ្លាប់ចែកចាយដល់អ្នកយកព័ត ៌មានខ្មែរ ដើម្បីជំរុញអោយពួកគេទៅយកព័ត៌មានពីព្រឹត្តិការណ៍នានាដែល ខ្លួនរៀបចំ។ អ្នកយកព័ត៌មានរបស់ “កាសែត” បដិសេធដាច់ខាតផងដែរ មិនទទួលអំណោយណាមួយឡើយ ក្នុងករណីដែលអំណោយនោះជះ ឥទ្ធិពលដោយប្រយោល រឺតិចតួចក្តីដល់សេរីភាពក្នុងការវិនិច្ឆ័យរបស់ អ្នកយកព័ត៌មាន។
១២. បែងចែកអោយដាច់រវាងអាជីពអ្នកសារព័ត៌មាន និងអ្នកចុះផ្សាយ ពាណិជ្ជកម្ម រឺអ្នកឃោសនា។ មិនទទួលបទបញ្ជាណាមួយដោយផ្ទាល់ រឺដោយប្រយោលពីអ្នកចុះផ្សាយដំណឹងឡើយ។ អ្នកទទួលខុសត្រូវផ្នែក រដ្ឋបាល និងពាណិជ្ជកម្ម និងអ្នកសរសេរព័ត៌មានរបស់ “កាសែត” ត្រូវធ្វើការបែងចែកយ៉ាងច្បាស់រវាងអត្ថបទកាសែត អត្ថបទពាណិជ្ជកម្ម។ អត្ថបទរូបថត និងក្រាហ្វីចសម្រាប់ការផ្សាយពាណិជ្ជកម្មគឺប្រើសម្រាប់ តែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។
១៣. បដិសេធដាច់ខាតមិនទទួលគំនាបសង្កត់ណាមួយឡើយ ហើយទទួលការណែនាំក្នុងការសរសេរអត្ថបទព័ត៌មានតែពីអ្នកទទួ លខុសត្រូវផ្នែកនិពន្ធប៉ុណ្ណោះ។ ម៉្យាងវិញទៀត អ្នកយកព័ត៌មានរបស់ “កាសែត” ក៏ដូចជាសហសេវិក មានសិទ្ធិដូចតទៅ៖
១៤. អ្នកយកព័ត៌មានមានសិទ្ធិទាមទារដើម្បីទទួលបានប្រភពព័ត៌មាន និងសិទ្ធិស៊ើបអង្កេតដោយសេរី លើព្រឹត្តិការណ៍ទាំងឡាយណាដែលប៉ះ ពាល់ដល់ជីវិតរស់នៅរបស់សាធារណជន។ អ្នកយកព័ត៌មានមិនអាចផ្សព្វ ផ្សាយពីការសម្ងាត់នៃកិច្ចការសាធារណៈ ឬ ឯកជនបាន លុះត្រាតែមាន ការពន្យល់ណាមួយច្បាស់លាស់ពីមូលហេតុនោះ។
១៥. អ្នកយកព័ត៌មានមិនទទួលខុសត្រូវចំពោះសម្តី គំនិត យោបល់ដែល បញ្ចោញផ្ទាល់ដោយអ្នកផ្សេង ហើយដែលត្រូវបានលើកយកមកចុះផ្សាយ ក្នុងអត្ថបទរបស់ខ្លួនឡើយ។
១៦. អ្នកយកព័ត៌មានមានសិទ្ធិបដិសេធបញ្ជាទាំងឡាយណាដែលផ្ទុយពី ខ្សែបន្ទាត់ដឹកនាំរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានដែលខ្លួនធ្វើការអោយ គឺដូចមានចែងជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចសន្យារបស់ខ្លួនស្រាប់។ ដូចគ្នានេះដែរ អ្នកយកព័ត៌មានក៏មានសិទ្ធិបដិសេធផងដែរ រាល់បញ្ជា ទាំងឡាយណាដែលមិនមានចែងច្បាស់លាស់នៅក្នុងខ្សែបន្ទាត់ដឹកនាំ។
១៧. អ្នកយកព័ត៌មានមិនអាចទទួលយកការចាប់បង្ខំអោយអនុវត្ត ខុសពីវិជ្ជាជីវៈ ឬក៏បញ្ចេញមតិផ្ទុយពីជំនឿចិត្តនិងសម្បជញ្ញៈរបស់ខ្លួន ឡើយ។
១៨. ផ្នែកនិពន្ធមានសិទ្ធិជាចាំបាច់ក្នុងការទទួលមានព័ត៌មានទាក់ទិន នឹងរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយណាដែលប៉ះពាល់ដល់ជីវិត របស់បណ្តាញសារព័ត៌មាន។ យ៉ាងហោចណាស់ រាល់វិធានការសំខាន់ៗ ទាំងឡាយណាទាក់ទិននឹងក្រុមអ្នកកាសែតដូចជា ការជ្រើសរើសបុគ្គលិក ការបណ្តេញបុគ្គលិក ការផ្លាស់ប្តូរតំណែង និងតំឡើងតំណែងរបស់អ្នក យកព័ត៌មានត្រូវឆ្លងកាត់ការពិភាក្សាជាមួយក្រុមអ្នកយកព័ត៌មានសិនមុន នឹងធ្វើការសម្រេចជាស្ថាពរ។
១៩. ដោយថ្លឹងថ្លែងទៅលើមុខងារ និងទំនួលខុសត្រូវរបស់ខ្លួន អ្នកយក ព័ត៌មានមានសិទ្ធិទទួលបានកិច្ចសន្យាផ្ទាល់ខ្លួនដែលធានាដល់សុវត្ថិភាព ផ្នែកសម្ភារៈក៏ដូចជាសតិអារម្មណ៍ ព្រមទាំងប្រាក់រង្វាន់សមស្របនឹងការងាររបស់ខ្លួន និងគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ធានាឯករាជ្យភាពនៃជីវភាពរបស់ខ្លួន។ ដើម្បីធានាអោយមានការ គោរពកាតព្វកិច្ច និងសិទ្ធិរបស់អ្នកយកព័ត៌មាននៅក្នុងការងារប្រចាំថ្ងៃ របស់ខ្លួនដែលបានចែងខាងលើ សមាជិកក្រុមអ្នកយកព័ត៌មានរបស់ “កាសែត” ទាំងអ្នកទទួលប្រាក់បៀរវត្សរ៍ជាប្រចាំ និងអ្នកយកព័ត៌មាន ដែលទទួលកម្រៃតាមចំនួនអត្ថបទរបស់ខ្លួន ព្រមទាំងសហការីទាំងអស់ សូមសន្យាថាៈ
២០. ធ្វើការពិចារណាជាក្រុមលើរាល់ការជ្រើសរើស លើរបៀបសរសេរ ប្រធានបទ និងរាល់ផលវិបាកទាំងឡាយណាដែលអាចកើតមានឡើង។
២១. លើកកំពស់គោលការណ៍ និងតម្លៃរបស់កតិកាសញ្ញានេះ។
២២. ធ្វើការពិភាក្សាសួរយោបល់ពីសហសេវិករបស់ខ្លួន ក្នុងករណីមាន មន្ទិលសង្ស័យលើក្រមសីលធម៌វិជ្ជាជីវៈ។
២៣. ទទួលយករាល់ការទិតៀន និងដំបូន្មានពីសហសេវិក ហើយទន្ទឹម គ្នានេះដែរ យកចិត្តទុកដាក់លើការងាររបស់សហសេវិករបស់ខ្លួន និងផ្តល់ ដំបូន្មានដល់ពួកគេវិញផងដែរ។
២៤. ចាត់ទុកការងារជាក្រុម និងកិច្ចសហការគ្នាជាអាទិភាពចម្បង ដោយប្រកាន់គំនិតស្ថាបនាកែលម្អការងាររបស់ខ្លួនអោយបានល្អដូច រឺក៏ប្រសើរជាងសហការីរបស់ខ្លួន។
២៥. ជួយបណ្តុះបណ្តាលអ្នកយកព័ត៌មានជំនាន់ថ្មី និងបន្តបំពាក់បំប៉ន ចំណេះដឹងរបស់ខ្លួនលើបច្ចេកទេស និងមេរៀនថ្មីៗ។ ម្យ៉ាងវិញទៀត អ្នកបកប្រែរបស់ “កាសែត” សូមសន្យាថា ៖
២៦. ប្រើប្រាស់ពាក្យពេចន៍ច្បាស់លាស់ដែលមាននៅក្នុងភាសាខ្មែរ ដោយចៀសវាងប្រើភាសាបរទេស។
២៧. ត្រូវតាមដានអោយដឹងពីការប្រើវាក្យស័ព្ទ និងប្រើប្រាស់ភាសាថ្មីៗ។
២៨. ត្រូវរក្សាព័ត៌មាន អត្ថន័យ គំនិត និងទម្រង់របស់អត្ថបទដើម។
២៩. ត្រូវផ្តល់ព័ត៌មានដល់ម្ចាស់អត្ថបទនូវរាល់ការភាន់ច្រលំ និងភាពមិន ស៊ីចង្វាក់គ្នានៅក្នុងអត្ថបទដើម។
៣០. ទទួលខុសត្រូវចំពោះការបកប្រែរបស់ខ្លួន ប៉ុន្តែអ្នកបកប្រែមិនទទួល ខុសត្រូវចំពោះព័ត៌មាននៅក្នុងអត្ថបទដែលបានចុះផ្សាយឡើយ ប្រសិន បើព័ត៌មាននោះស្របទៅនឹងអត្ថបទដើម។ ជាចុងបញ្ចប់អ្នកទទួលខុសត្រូវ ផ្នែករដ្ឋបាល និងផ្នែកផ្សាយពាណិជ្ជកម្មរបស់ “កាសែត” សូមសន្យាដូច តទៅៈ ៣១. គោរពការបែងចែកតួនាទីអោយបានម៉ត់ចត់រវាងការងារសរសេរ ព័ត៌មាន និងការងាររដ្ឋបាល និងផ្សាយពាណិជ្ជកម្ម។
៣២. មិនធ្វើការគាបសង្កត់លើថវិកា សតិអារម្មណ៍ រឺក៏ផ្នែកផ្សេងៗ ទៀតទៅលើផ្នែកនិពន្ធ រឺលើសមាជិកអ្នកយកព័ត៌មានណាម្នាក់ ដើម្បី អោយទទួលចុះផ្សាយ រឺលុបចោលព័ត៌មាន រឺអត្ថបទឡើយ។ មិនផ្តល់ការ ណែនាំណាមួយដល់យកព័ត៌មានរបស់ “កាសែត” ក្នុងការងារសរសេរ អត្ថបទព័ត៌មាន។
៣៣. លើកកំពស់ផ្សព្វផ្សាយគោលការណ៍ និងតម្លៃរបស់កតិកាសញ្ញានេះ ដល់អតិថិជនរបស់ខ្លួនដែលមកចុះផ្សាយដំណឹង និងដល់ដៃគូរបស់ខ្លួន។ សមាជិក និយោជិក សហការី និងដៃគូទាំងអស់របស់ “កាសែត” សូមសន្យាថានឹងគោរពអោយបានម៉ត់ចត់គោលការណ៍ដែលបានចែង ខាងលើ ដោយទទួលស្គាល់ច្បាប់ដែលចូលជាធរមាននៅកម្ពុជា។ ៣៤. ជម្រុញគោលការណ៍និងតម្លៃនៃកតិកាសញ្ញានេះ ដល់អ្នកផ្សាយពាណិជ្ជកម្ម និងដៃគូសន្ទនា។
«កាសែត» និងបុគ្គលិកទាំងអស់គឺជាសមាជិកនៃបណ្តាញ « ChildSafe »។ កាសែតសន្យាថានឹងមិនចេញផ្សាយអត្ថបទ ឬ ផ្សាយពាណិជ្ជកម្មណាមួយ នៅលើទំព័រវិបសាយរបស់ខ្លួន ដែលប៉ះពាល់ដល់សិទ្ធិកុមារ សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់កុមារ រឺជម្រុញអោយមានសេវាកម្ម ព្រឹត្តិការណ៍ ដែលធ្វើអោយខូចខាតផលប្រយោជន៍របស់កុមារជាដាច់ខាត។ ធ្វើនៅភ្នំពេញ ថ្ងៃទី៧ វិច្ឆិកា ២០០៧
|
|
វិភាគ
លោកស្រីគីម សត្ថាវី ចៅក្រមនៃតុលាការកំពូលកម្ពុជា និងជាអតីតនាយិកាសាលាភូមិន្ទចៅក្រម រៀបរាប់នៅក្នុងសៀវភៅ«យុវភាពបាក់បែក» (បោះពុម្ពផ្សាយក្នុងឆ្នាំនេះដោយគ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការជាប់ឃុំរបស់លោកស្រីនៅក្នុងជំរំការងាររបស់ពួកខ្មែរក្រហម។ |
វ៉ិបសាយគួរឱ្យចាប់អារម្មណ៍
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជាជនជាតិបារាំងសុទ្ធសាធ ព្រោះលោកមានភ្នែកទាំងគូពណ៌ខៀវ និងសព្វថ្ងៃ រស់នៅទីក្រុងប៉ារីស។ ដូច្នេះ គេប្រាកដជាគិតថាគ្រូបង្វឹករូបនេះនឹងបង្រៀនពីក្បាច់ប្រដាល់បារាំង តែមិនមែនក្បាច់ប្រដាល់ខ្មែរ(គុនខ្មែរ) ដែលមិនសូវជាមានគេស្គាល់នៅប្រទេសបារាំង។
|
សំណួររបស់លោកអ្នក
 "តើលោកអ្នកមានសំនួរឬ ?" សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។
|