| ααα កាសែត | |
| 22-08-2008 |
ជារៀងរាល់សប្តាហ៍ទីបី ក្នុងខែនីមួយៗ ទំព័រនេះនឹងរៀបចំបង្ហាញ «រូបចាម»ជាច្រើន ទាក់ទងនឹងសហគមន៍អ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា ដោយជៀសវាងបង្ហាញនូវ «រូប»ដដែលៗ។ យើងនឹងរៀបរាប់ពីជីវប្រវត្តិជាច្រើនបន្តបន្ទាប់ ដោយលើកឡើងពីសហគមន៍នេះនៅគ្រប់មជ្ឈដ្ឋានផ្សេងៗ។
ពង្សាវតារនេះនឹងជួយអោយមានការផ្លាស់ប្តូរគំនិតដែលទទួលបានខ្លះៗ តាមរយៈ «រូប» មួយចំនួន ( ត្រង់នេះ «រូប» មានន័យថាបុគ្គលិកលក្ខណៈ បច្ចុប្បន្នរឺអតីតកាល -ប្រវត្តិសាស្រ្ត រឺទេវកថា -ជាវត្ថុ ពិធី ជីវភាពប្រចាំថ្ងៃ)។ លើសពីនេះ យើងក៏នឹងបង្ហាញនូវសំអាងទាក់ទងនឹង «ជនជាតិចាម» ជាច្រើនទៀតផងដែរ។
អ្នកសុទ្ធនិយមតែងតែឆ្ងល់នឹងការប្រើប្រាស់ពាក្យ «ចាម» ដែលជាទូទៅ គឺជាឈ្មោះជនជាតិមួយ ដែលមានកំណើតមកពីប្រទេសចម្ប៉ា ប៉ុន្តែយើងបានជ្រើសរើសពាក្យចាម ដោយសារគេយល់ថា អ្នកកាន់សាសនាឥស្លាមគឺជាជនជាតិចាម។ យើងចង់បើកទូលាយ «ពាក្យចាម» អោយគេបានដឹងនិងឃើញ ថានៅក្រោយពាក្យ «ចាម» រឺពាក្យ «ឥស្លាម» នេះ មានរូបផ្សេងៗគ្នា។
-និពន្ធដោយ អេមីកូ ស្តក់ បេក្ខជនបណ្ឌិតផ្នែកជាតិពន្ធុវិទ្យា នៃសាកលវិទ្យាល័យប៉ារីស១០ ណង់តែរ (Université Paris X Nanterre) ដែលបានមកនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០
វិបសាយរបស់អេមីកូ ស្តក់ គឺ Du fin fond du grenier តំរុយខ្លះៗ -វាក្យស័ព្ទ ទាក់ទងនឹងអ្នកកាន់សាសនាឥស្លាម និងសាសនាឥស្លាមនៅប្រទេសកម្ពុជា
រូបចាម- ពង្សាវតារ - បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត -តាអារ៉ាប់មកពីឥណ្ឌា
|