ថ្ងៃ សុក្រ 05 ធ្នូ 2008
ម៉ោង 07:35 (ភ្នំពេញ)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → ធ្នូ  29 @08:00 - :0200:
"Where elephants weep" (opra-rock khmer)
 → ធ្នូ  05 @06:30 - :0830:
Danses Apsara
 → ធ្នូ  05 @07:00 - :0800:
March aux puces @ Friends
 → ធ្នូ  06 @08:00 - :1200:
La mthode Honda (business conference)
 → ធ្នូ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ស្ថាប័ននយោបាយនានានៅក្នុងប្រទេសកម្ពុជា




របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
របបរាជានិយមជ្រើសតាំង
រាជរដ្ឋាភិបាល
សភាជាតិ
ការបោះឆ្នោត

គណបក្សនយោបាយ

 

កែសំរួលចុងក្រោយបំផុត : ១០ តុលា 2008
ដើម្បីផ្តល់​ព័ត៌មាន​ថ្មី​​ៗមក​​យើង​ខ្ញុំ​ ​សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ​និពន្ធ : Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir




Image

បាវចនានៃព្រះរាជាណាចក្រកម្ពុជា : "ជាតិ សាសនា ព្រះមហាក្សត្រ" ភ្ជួរនៅលើជញ្ជាំងសាលាមួយ នៃខេត្តស្វាយរៀង
© John Vink / Magnum



របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅលើអាំងទែរណែត ជា ភាសាខ្មែរ បារាំង និង អង់គ្លេស

-ការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ បានបង្កើតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមួយ។

-ព្រះមហាក្សត្រមានព្រះរាជតួនាទីជាប្រមុខរដ្ឋ ទ្រង់ជានិមិត្តរូបជាតិ ដែលច្បាប់បានចែងថា « ព្រះមហក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។» មាត្រាទី៩ ចែងថា « ព្រះមហាក្សត្រមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ អោយមានភាពទៀងទាត់ »។ 


    -រាជរដ្ឋាភិបាល គឺជាអ្នកអនុវត្តអំណាចនីតិប្រតិបត្តិ ដោយប្រមុខរដ្ឋាភិបាលត្រូវបានជ្រើសចេញពីគណបក្សដែលទទួលបានសំលេង គាំទ្រភាគច្រើន ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសេចក្តីស្នើររបស់ប្រធាន និងអនុប្រធានរដ្ឋសភា។
-ព្រះមហាក្សត្រព្រះអង្គទ្រង់គឺជានិមិត្តរូបនៃឯកភាពជាតិ និង មានតួនាទីជានិមិត្តរូបខ្លះៗ ដូចជាការតែងតាំងគណៈរដ្ឋមន្រ្តី និងការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ។ ព្រះអង្គក៏ជាមេបញ្ជាកំពូលនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស។ ព្រះអង្គទ្រង់ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិ ដោយផ្តល់សច្ចាប័នលើច្បាប់ដែលបានអនុម័តយល់ព្រមពីសភាជាតិ និង ប្រកាសអោយប្រើប្រាស់ច្បាប់នោះជាសាធារណៈ។




របបរាជានិយមជ្រើសតាំង


-រាជបល្ល័ងនឹងមិនត្រូវបានគ្រងបន្តដោយរាជ្ជទាយាទនោះទេ។ ក្រុមប្រឹក្សារាជសម្បត្តិគឺជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី បន្ទាប់ពីព្រះមហាក្សត្រមុនទ្រង់សោយទីវង្គត ឫ ទ្រង់ដាក់រាជ្យសម្បត្តិ ឫក៏ ទ្រង់ចូលនិវិត្ត។

 

-ថ្ងៃទី២៤ កញ្ញា ១៩៩៣ បន្ទាប់ពីការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រសាជាថ្មី ។


Norodom Sihamoni � John Vink / Magnum

 ពិធីឡើងគ្រងរាជ្យសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា នរោត្តម​សីហមុនី កាលពីថ្ងៃទី​២៩ តុលា​២០០៤
© John Vink / Magnum

 

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជួយសម្រុះសម្រួល ក្នុងការដាក់រាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ។ ថ្ងៃបន្ទាប់ តំណាងរាស្ត្របានធ្វើការប្រជុំមួយដើម្បីអនុម័តនូវច្បាប់ស្តីអំពីដំណើរការរបស់ក្រុម ប្រឹក្សារាជសម្បត្តិ ដូចដែលមានចែងក្នុងច្បាប់ធម្មនុញ្ញ ដើម្បីធ្វើការជ្រើសរើសព្រះមហាក្សត្រថ្មី។ ថ្ងៃទី១៤ ខែតុលា សមាជិកក្រុមប្រឹក្សានេះ (រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចព្រះសង្ឃរាជគណៈមហានិកាយ និង គណៈធម្មយុត្តិនិកាយ អនុប្រធានទីមួយនិងអនុប្រធានទីពីរព្រឹទ្ធសភា ហើយនឹងអនុប្រធានទីមួយនិងអនុប្រធានទីពីររដ្ឋសភា) បានសម្រេចជាឯកច្ឆ័ន ជ្រើសរើសយក សម្តេច នរោត្តម សីហមុនី  ព្រះរាជបុត្រារបស់ព្រះបាទ នរោត្តម សីហនុ និងសម្តេចអគ្គមហេសី មុនីនាថ។ ពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ បានប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃបន្ទាប់មក។


រាជរដ្ឋាភិបាល

ការបោះឆ្នោតគាំទ្រក្នុងរដ្ឋសភា ត្រូវសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រី មុនពេលនាយករដ្ឋមន្រ្តីធ្វើការតែងតាំងសមាជិករាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីអាចតែងតាំងបានតែសមាជិកសភា ឫក៏តំណាងរាស្រ្តរបស់គណបក្ស របស់ខ្លួនតែប៉ុណ្ណោះ មកចូលរួមក្នុងរាជរដ្ឋាភិបាល។


Si�ge Hun Sen � John Vink / Magnum

កៅអីអង្គុយសម្រាប់សម្តេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធរដ្ឋសភាជាតិ កាលពីថ្ងៃទី៧​កក្កដា​២០០៧

© John Vink / Magnum

សមាសភាពរាជរដ្ឋាភិបាលបច្ចុប្បន្ន មាន: 
       ប្រមុខរាជរដ្ឋាភិបាល: សម្តេច ហ៊ុន សែន
       ឧបនាយករដ្ឋមន្ត្រី: ស ខេង- សុខ អាន- ទៀ បាញ់- ហោ ណាំហុង-ម៉ែន សំអន- ញឹក ប៊ុនឆៃ- ប៊ិន ឈិន-គាត ឈន់-យឹម​ ឆៃលី
       រដ្ឋមន្តី្រ:
        - ក្រសួងមហាផ្ទៃ : ស ខេង
        - ក្រសួងការពារជាតិ : ទៀ បាញ់ 
        - ក្រសួងព័ត៌មាន :ខៀវ កាញារិទ្ធិ
        -ក្រសួងពាណិជ្ជកម្ម : ចម ប្រសិទ្ធិ 
        -ក្រសួងយុត្តិធម៌ : អង្គ វង្សវឌ្ឍានា
        -ក្រសួងអភិវឌ្ឍន៏ជនបទ : ជា សុផារ៉ា
        -ក្រសួងទេសចរណ៍ : ថោង ខុន 
        -ក្រសួងអប់រំ យុវជន និងកីឡា : អ៊ឹម សិទ្ធី
        -ក្រសួងសុខាភិបាល : ម៉ម ប៊ុនហេង
         -ក្រសួងកិច្ចការនារី: អឹង កន្ថាផាវី 
        -ក្រសួងបរិស្ថាន : ម៉ុក ម៉ារ៉េត 
        -ក្រសួងផែនការ : ឆាយ ថន 


យោងតាមមាត្រាទី១០២នៃច្បាប់ធម្មនុញ្ញ គ្រប់សមាជិករាជរដ្ឋាភិបាលទាំងអស់ត្រូវទទួលខុស ត្រូវរួមគ្នានៅចំពោះមុខរដ្ឋសភា និង ត្រូវទទួលខុសត្រូវជាលក្ខណៈបុគ្គល នៅចំពោះមុខនាយករដ្ឋមន្ត្រី។



សភាជាតិ

    សភាជាតិ

Assembl�e nationale du Cambodge � John Vink / Magnum
   ទីតាំងរដ្ឋសភាថ្មីត្រូវបានសម្ពោធកាលពីថ្ងៃទី៧​កក្កដា​២០០៧
© John Vink / Magnum


    រដ្ឋសភាមានសមាជិកសភាសរុបទាំងអស់ចំនួន ១២៣នាក់ ដែលត្រូវបោះឆ្នោតជាសកល ដោយ សេរី ដោយស្មើភាព និងដោយសម្ងាត់ រៀងរាល់ប្រាំឆ្នាំម្តង ។ រដ្ឋសភាជាតិ ត្រូវបើកសម័យប្រជុំពីរលើកក្នុងមួយឆ្នាំ ដែលក្នុងការប្រជុំមួយលើកៗមានថេរៈវេលាយ៉ាងតិចបំផុតចំនួនបីខែ។

 

ព្រឹទ្ធសភា

 

S�nat Cambodge � John Vink / Magnum
អគារព្រឹទ្ធសភាត្រូវបានគូសប្លង់ដោយស្ថាបត្យករខ្មែរ វណ្ណ មូលីវណ្ណ
© John Vink / Magnum

ព្រឹទ្ធសភាមានសមាជិកសរុបទាំងអស់ចំនួន៦១នាក់ ដែលក្នុងមួយអាណត្តិមានរយៈពេលចំនួនប្រាំមួយឆ្នាំ។ សមាជិកព្រឹទ្ធសភាចំនួនពីររូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកពីររូបទៀតត្រូវបានជ្រើសរើសដោយសភា និង៥៧រូប ផ្សេងទៀតត្រូវជ្រើសរើសដោយការបោះឆ្នោតរបស់តំណាងរាស្រ្ត សមាជិកឃុំសង្កាត់ ដែលសុទ្ធសឹងជាការបោះឆ្នោតដោយអសកល និងតាមបែបសមាមាត្រ។ ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនាចុងឆ្នាំ១៩៩៨ នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនបិច ដើម្បីបញ្ចប់នូវវិបត្តិនយោបាយដែលបានកើតមានឡើងនៅ ក្នុងពេលបោះឆ្នោតជាតិ។ សមាជិកទាំងនេះមិនត្រូវបានបោះឆ្នោតជ្រើសរើសនោះទេ ប៉ុន្តែ ត្រូវបានតែងតាំងឡើងដោយគណបក្សដែលជាប់ឆ្នោតក្នុងសភាជាតិ  នាចុងឆ្នាំ១៩៩៨ រួមមានគណបក្សប្រជាជន កម្ពុជា គណបក្សហ្វ៊ុនស៊ីនបិច និងគណបក្សសម រង្ស៊ី។

សេចក្តីព្រាងច្បាប់ដែលពិនិត្យដោយសមាជិកសភា ដែលភាគច្រើនចេញមកពីក្នុងជួររដ្ឋាភិបាល

នៅក្នុងរដ្ឋសភាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមានចំនួន៧៣អាសនៈ គណបក្សហ្វ៊ុនស៊ីនបិច មាន២៦ អាសនៈ ហើយនឹងគណបក្ស សម រង្ស៊ីមាន២៤ អាសនៈ។

 

ចំពោះព្រឹទ្ធសភាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមានចំនួន៤៥អាសនៈ  គណបក្សហ្វ៊ុន ស៊ីនបិចមាន១០អាសនៈ  និងគណបក្ស សម រង្ស៊ីមាន២អាសនៈ។


ការបោះឆ្នោត


គ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណអាចបោះឆ្នោតបាន។

អាចឈរឈ្មោះបោះឆ្នោតបានគ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី២៥ ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណ

ចាប់តាំងពីការបង្កើតព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាដែលជាប្រទេសប្រកាន់របបពហុបក្ស ធ្លាប់បានបោះឆ្នោតសភាជាតិចំនួន ៣លើក(ឆ្នាំ១៩៩៣ ១៩៩៨ ២០០៣)  និង បោះឆ្នោតជ្រើសរើសសមាជិកឃុំសង្កាត់ចំនួន២លើក (ឆ្នាំ២០០២ ២០០៧) និងការបោះឆ្នោតព្រឹទ្ធ សភាចំនួនមួយលើក (២០០៦)។

គណ³កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គឺជាស្ថាប័នទទួលបន្ទុករៀបចំការបោះឆ្នោត និងដឹកនាំដំណើរការបោះឆ្នោតជាតិ បោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតឃុំសង្កាត់។ សូមបើកមើលគេហទំព័ររបស់អង្គការសង្កេតមើលការបោះឆ្នោតឯករាជ្យចំនួនពីរអង្គការ គឺអង្គការ Comfrel   និង Nicfec


Elections Cambodge � John Vink / Magnum
 ការរាប់សន្លឹកឆ្នោតនៅក្នុងសាលារៀនវត្តភ្នំ សម្រាប់ការបោះឆ្នោតជាតិ កាលពីថ្ងៃទី​២៨ កក្កដា​២០០៣
© John Vink / Magnum




គណបក្សនយោបាយ

គណបក្សនយោបាយប្រមាណជាង៤០ បានចុះបញ្ចីនៅក្រសួងមហាផ្ទៃ ប៉ុន្តែ យោងតាមលោក សក់ សេដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គណបក្សសំខាន់ៗមាន:

    - គណបក្សប្រជាជនកម្ពុជា មានសម្តេច ជា ស៊ីម ជាប្រធានដែលដឹកនាំចាប់តាំងពីឆ្នាំ ១៩៧៩ 
    - គណបក្សហ្វ៊ុន ស៊ីនប៉ិច ( រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត្យ សន្តិភាពនិងសហប្រតិបត្តិការ) ដឹកនាំដោយលោក កែវ ពុទ្ធរស្មី

    -គណបក្ស នរោត្តម រណឫទ្ធិ ដែលមានសម្តេចក្រុមព្រះជាព្រះប្រធាន 

    - គណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាន 

    -គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា
 

កែសំរួលចុងក្រោយបំផុត : 13 មិនា 2008
ដើម្បីផ្តល់​ព័ត៌មាន​ថ្មី​​ៗមក​​យើង​ខ្ញុំ​ ​សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ​និពន្ធ : Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

 
 

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។