| រស់និយមផ្សេងៗគ្នា រឺ ការច្របូកច្របល់ផ្នែកនយោបាយ |
| ααα Ka-set | |
| 07-07-2008 |
ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមដំណើរការ រោងបោះ ពុម្ពអាវយឺត មួក និងវត្ថុផ្សេងសម្រាប់ឃោសនារកសម្លេងឆ្នោត កំពុងតែ ត្រូវប៉ាន់។ ព្រឹត្តិការណ៍មួយបានកើតមានឡើងនៅរោងបោះពុម្ពមួយកន្លែង ក្នុងចំណោមរោងបោះពុម្ពជាច្រើននៅទូទាំងរាជធានីភ្នំពេញ។ ខណៈពេលដែលថៅកែកំពុងឆ្លើយនឹងសំណួរយ៉ាងយកចិត្តទុកដាក់ របស់អ្នកយកព័តមានវ័យក្មេងម្នាក់ ស្រាប់តែមានបុរសម្នាក់ដើរចូលមកយ៉ាងប្រញាប់ប្រញាល់ ទាំងខឹងច្រឡោត ដោយមានកាន់អាវយឺតរូបសញ្ញារបស់គណបក្សសម រង្ស៊ីមកជាមួយផង។ អាវយឺតនេះត្រូវបានបោះពុម្ពយ៉ាងមានគុណភាព មិនមានស្នាម ដោយមានរូបភ្លើងទៀនរំលេចនៅចំកណ្តាលរង្វង់ផ្ទៃពណ៌ខៀវ តំណាងអោយគណបក្សសម រង្ស៊ី។ បញ្ហាតែមួយគត់ នោះគឺអតិថិជនរូបនេះ គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយគាត់គិតទុកថា នៅពេលបើកកេសអាវយឺត គាត់នឹងឃើញអាវយឺតរូបទេវតា តំណាងអោយគណបក្សប្រជាជនកម្ពុជា....។ ថៅកែបាននិយាយសុំទោសបុរសនោះយ៉ាងសុភាពរាបសា ហើយបានប្តូរអាវយឺតត្រឹមត្រូវអោយគាត់វិញ ដោយមិនបានសុំប្រាក់ដែលនៅសល់ឡើយ។ នៅក្នុងរឿងនយោបាយ ក៏ដូចជានៅក្នុងហាងបោះពុម្ពអាវ គ្រប់គ្នាមានរស់និយមផ្សេងៗគ្នា។
|