Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:50 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

អព្ភូតហេតុអស្ចារ្យក្នុងនយោបាយ រឺត្រូវបង្កើនអាសនៈសភា
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
04-07-2008
ប្រជាប្រិយភាពសម្រាប់គណបក្សនយោបាយដែលបិទប័ណ្ណឃោសនាជាប់ល្អ

ស្រ្តីរស់នៅទីក្រុងភ្នំពេញម្នាក់បានអោយដឹងថា «ថ្ងៃទីមួយនៃយុទ្ធនាការ ឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជាបានមកបិទខិត្ត ប័ណ្ណឃោសនា នៅលើជញ្ជាំងផ្ទះរបស់ ខ្ញុំ ។ ខ្ញុំក៏បានបកខិត្តប័ណ្ណទាំងនោះចេញភ្លាមយ៉ាង ឆាប់រហ័ស ក្រោមក្រសែភ្នែកមិនពេញចិត្តពីសំណាក់អ្នកដែលបានដើរមកបិទ។ ថ្ងៃនេះ គណបក្សសម រង្ស៊ីបានមកបិទម្តង។ លើកនេះ ខ្ញុំត្រូវចំណាយពេល ២៥នាទី ទើបអាចបកខិត្តប័ណ្ណទាំងនោះចេញអស់! ខ្ញុំនិយាយថា កាវរបស់ ពួកគេស្អិតជាប់ល្អជាងកាវរបស់គណបក្សប្រជាជន! ខ្ញុំរង់ចាំវេនរបស់គណបក្ស​សិទ្ធិមនុស្ស ដើម្បីធ្វើការប្រៀបធៀបពីគុណភាពកាវរបស់ពួកគេ ហើយខ្ញុំនឹង​សម្រេចចិត្តថានឹងបោះឆ្នោតអោយគណបក្សនយោបាយណាដែល អាចបិទខិត្ត​ប័ណ្ណផ្សព្វផ្សាយបាន «ជាប់ល្អជាងគេ»!!!»។

អព្ភូតហេតុអស្ចារ្យក្នុងនយោបាយ រឺត្រូវបង្កើនអាសនៈសភា

យើងបានស្តាប់លឺការប្រកាសរបស់ប្រធានគណបក្សនយោបាយមួយចំនួន ដែលមានជំនាញក្នុងសន្យានេះសន្យានោះ ជាហូរហែរមិនចេញដាច់។ តើគណបក្ស​នយោបាយអាចឈានដល់ការបង្កើនអាសនៈតំណាងរាស្រ្តបានដែរ រឺទេ? តាមការរំពឹងទុករបស់មេដឹកនាំគណបក្សផ្សេងៗ តំណាងរាស្ត្រអាណត្តិ​ក្រោយនឹងកាន់តែចង្អៀត។ ជៀម យៀប បានគាំទ្រថាគណបក្សរបស់លោក គឺគណបក្សប្រជាជនកម្ពុជានឹងទទួលបាន៨២កៅអី នៅក្នុងរដ្ឋសភា នៅក្នុងការ​បោះឆ្នោតថ្ងៃទី២៧ កក្កដាខាងមុខនេះ។ លោក កឹម សុខា គិតថាការបោះ​ឆ្នោតខាងមុខ លោកនឹងទទួលបាន «យ៉ាងហោចណាស់ជាង៥០កៅអី» ។ លោក គឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យរំពឹងថា​នឹងទទួលបាន៥កៅអី ខណៈពេលលោកបាន សុផល ដែលមិនសូវជាមាន​មហិច្ឆតាខ្ពស់ បាននិយាយថាយ៉ាងហោចណាស់បានមួយកៅអី នៅខេត្តបាត់​ដំបង។ សរុបមក អាសនៈទាំងអស់មានចំនួនដល់ទៅ១៣៨ ខណៈពេលដែល​រដ្ឋសភាជាតិមានត្រឹមតែ១២៣កៅអីប៉ុណ្ណោះ។ ប្រសិនជាគេបន្ថែមចំនួនអាសនៈ អញ្ចឹងក្តីស្រមៃ របស់គណបក្សសមរង្សីដែលគិតថាខ្លួននិងឈ្នះ គណបក្សហ៊្វុន​ស៊ីនប៊ិច គណបក្សនរោត្តមរណឫទ្ធិ ហើយរឿងនេះអាចនិងធ្វើអោយមាន​មនុស្សច្រើន លើសពីចំនួនកៅអីរបស់សភាដែលមាន «សួរថាតើនណាឈរ នណាអង្គុយ បើមានតំណាងរាស្រ្តច្រើនបែបនេះ?» ៕