αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
បំប៉ោងសម្លេងហ៊ោពេលធ្វើយុទ្ធនាការបោះឆ្នោត?
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
16-07-2008

 នៅតាម​ទីផ្សារ ហាង​កាហ្វេ បវិវេណសាលា​ពេលចេញលេង រឺនៅតាម​ដង​ផ្លូវ ប្រជាពលរដ្ឋ​ខ្មែរ​​តែងតែ​និយាយ​គ្នា​អំពី​រឿង​នយោបាយ​ ដោយគ្មានការ​ភិត​ភ័យ ​ជាមួយ​នឹង​វោហារស័ព្ទដែល​​​អ្នកនយោបាយ​ត្រូវការ​។ អ្នកយកព័ត៌មាន​​របស់​ កាសែត​  នឹង​ផ្តល់​​ជូន​លោកអ្នក​ រហូត​ដល់ថ្ងៃទី​២៧ ខែកក្កដា នូវ​ព័ត៌មាន​ពីនេះ ពីនោះ​ ​ដែល​​អ្នកទាំង​នោះ​បាន​និយាយ ជាមួយ​​នឹង​ភាសាបែប​​សេរី និង​រិះគន់​ចំពោះគណបក្ស​នយោបាយ​ណាមួយ​។
ប្រតិកម្ម ​ចំពោះ «ពីនេះ ពីនោះ ជុំវិញ​ការ​បោះឆ្នោត» រឺ​ចង់ផ្តល់ព័ត៌មាន​របស់​លោក​​អ្នក​មកកាន់យើង​ខ្ញុំ សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យនិពន្ធ​របស់​កាសែត តាមរយៈ​អ៊ីម៉ែល Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
\n

 

បំប៉ោងសម្លេងហ៊ោពេលធ្វើយុទ្ធនាការបោះឆ្នោត?

ប្រជាជន​រស់នៅទីក្រុង​ភ្នំពេញមួយ​រូប​បាន​រៀប​រាប់​ថា​ « ខ្ញុំ​កំពុង​តែ​នៅ​ក្នុ​ងផ្ទះ​ ស្រាប់​តែ​​ពេល​នោះ​ខ្ញុំ​បាន​លឺសម្លេង​ស្រែកហ៊ោរ​ លាន់​លឺសូរគង​រំពង​ពេញ​​ផ្លូវ។ ​ខ្ញុំ​​​ស្គាល់​សម្លេង​​​នោះ​ថា ជាសម្លេង​ក្បួន​ដង្ហែរ​របស់​គណបក្ស​សម​ រង្សី ដែល​មាន​​​ស្នូ​រ​ទះ​ដៃ​អប​អរ​​​​យ៉ាង​ទ្រហឹង​អឺង​កង​ពី​​សំណាក់​​ក្រុម​អ្នក​គាំទ្រ​​»។ «ពេល​នោះ​ ខ្ញុំ​បាន​ចេញ​មក​​មើល​ក្បួនដង្ហែរ​។ ភ្លាមនោះ ខ្ញុំ​មាន​​​ការភ្ញាក់​​ផ្អាល​យ៉ាងខ្លាំង​ ​ដោយ​​​ឃើញ​​មាន​​ត្រឹម​តែ​រថយន្ត​​​មួយ​​​គ្រឿង​​​ប៉ុណ្ណោះ​របស់​គណ​បក្ស​សម រង្សី​​ ដែល​​​​​ផ្ទុក​ទៅ​ដោយ​សកម្មជន​​​​​ពីរ​ បី​នាក់​ និង​​​កំពុងតែ​ចាក់មេក្រូនូវ​សម្លេង​ស្រែក​ជយ​ឃោស​​​នៃ​ហ្វូង​មហាជន​ដ៏ច្រើន​សន្ធឹក​សន្ធាប់»​។ នេះ​គ្រាន់​តែ​ជា​សម្លេង​ថត​ទុក​ដើម្បី​បន្លំ​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជាយ៉ាង​ណា សម្លេង​នេះ​​​មិនបាន​​ធ្វើ​អោយ​​មាន​​​ការ​​​កក​ស្ទះ​ចរាចរណ៍​តាម​ដង​វិថី​ឡើយ​​។


កំណាព្យនាពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត

«បោះអោយបក្សប្រជាជន ធ្វើការធ្ងន់ ប្រាក់ខែតិច

បោះអោយហ៊្វុនស៊ិនប៉ិច ធ្វើការតិច អត់​អីស៊ី
បោះអោយ​សម រង្ស៊ី អត់​អគ្គិសនី ប្រើ​ភ្លើង​ទាន»