αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:16 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
មាននិន្នាការនយោបាយ ? រឺបញ្ហាច្រលំកាលបរិច្ឆេទ...
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
23-07-2008
កាល​ពី​ថ្ងៃ​អង្គារទី ២២ កក្កដា​កន្លង​មក​នេះ គណបក្ស​សិទ្ធ​មនុស្ស ( PDH)​ បាន​រៀប​ចំ​ពិធីលា​សម្បថ​តាម​​បែបព្រះពុទ្ធ​​សាសនា​​​​អោយ​ប្រជាជន​​ដែលត្រូវ​​គណបក្ស​នយោបាយ​​ផ្សេង​ទៀត​​បង្ខំ​អោយ​ពួក​គេ​​ស្បថស្បែ​​​ថា​ត្រូវ​តែ​បោះ​ឆ្នោត​អោយ​គណបក្ស​គេ នៅ​​ពេល​ដែល​គេ​​ទទួល​​អំណោយ​​ពី​គណបក្ស​​ទាំង​នោះ ។ គោល​បំណង​នៃ​ពិធី​នេះ គឺ​​ចង់​អោយ​ប្រជាជនដែល​ត្រូវ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ អាទិត្យ​ ទី ២៧ កក្កដា​​នេះ ​មាន​​​​សិទ្ធ​​សេរី​ភាព​ពេញ​លេញ​​និង​មិន​មាន​​កង្វល់​​​​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ណា​មួយ​ដែល​ខ្លួន​​​ពេញ​​ចិត្ត ។ នៅ​​ក្នុង​​កម្ម​វិធី​នេះ​​មាន​អ្នក​ចូល​រួមចំនួន​​​ ៣០០នាក់ ដែល​ក្នុង​នោះ​រួម​មាន​​ទាំង​​ព្រះ​សង្ឃ​ និង​​មន្រ្តី​ជាន់​​ខ្ពស់​នៃ​គណបក្ស​​​ជា​ច្រើន​រូប​ទៀត​​​ចូល​រួម​ផង​ដែរ ។ កម្ម​វិធី​​​បាន​​ប្រព្រឹត្ត​តាម​បែប​លក្ខណៈ​​សាសនា​ ដោយ​មាន​​​ទាំង​​​​​អាចារ្យ​ដ៏​ឆ្នើម​ម្នាក់​​​ផង​ដែរ​។​ ​មុន​នឹង​បញ្ជប់​កម្ម​វិធី​តាម​បែប​សាសនា​របស់​ខ្លួន​​លោក​អាចារ្យ​បាន​ឆ្លៀត​ស្រែក​ជយ​ឃោសថា៖ ​« ជយោ​ ! គណបក្សសិទ្ធ​មនុស្ស ​​បោះ​ឆ្នោត​អោយ​គណបក្ស​សិទ្ធ​មនុស្ស​ និង​គាំទ្រដល់​​បេក្ខភាព​​លោក គឹម សុខា​​ ​ជា​នាយក​រដ្ឋ​មន្រ្តី !​ » ។ ជាមួយ​នឹង​​​សម្លេង​​​ទះ​ដៃ​គាំ​ទ្រ​របស់​អ្នក​ចូល​រួម​យ៉ាង​កង​រំ​ពង ។ បន្ទាប់​មក​គាត់​​​បាន​ស្រែក​​បន្ត​ទៀត​ថា​៖​ «ជយោ​ ! ៧ មករា​» ​អ្នក​ចូល​រួម​មួយ​ចំនួន​បាន​​​ទះ​ដៃ​អប​អរ​សាទរ ហើយ​មួយ​ចំនួន​ទៀត​​​ស្រឡាំង​កាំង​នឹងជយ​ឃោស​របស់​គាត់​ ភ្លាម​នោះ​​ភាព​ស្ងប់​ស្ងាត់​មួយ​បាន​កើត​ឡើង​...​​។​ លោក​ប្រធាន​គណបក្ស​សិទ្ធមនុស្ស​ពេល​បាន​លឺ​សំដី​​នេះភ្លាម​លោក​ក៏​​បាន​យកមេក្រូ​ពី​លោក​តា​អាចារ្យ​ហើយ​បាន​មាន​ប្រសាសន៍​កែតម្រូវ​ឡើង​​​​វិញ​​ថា៖ « មិន​មែន​​ថ្ងៃ​៧​មករា​ទេ គឺ​​​​​ថ្ងៃ ២៧​កក្កដា​»។ មនុស្ស​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​ឯណោះ​វិញបាន​​ខ្សឹប​ខ្សៀវ​ដាក់​គ្នា​ទាំងអស់​សំណើច​ថា​៖ « តា​អាចារ្យ​នេះច្បាស់​ជា​អត់លុយហើយ ! » ។