αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:13 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
"ចំរៀងចំអកឡកឡឺយ" និង "រឿងពិតចេញពីមាត់របស់ក្មេងៗ"
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
03-07-2008


នៅតាមទីផ្សារ ហាងកាហ្វេ បវិវេណសាលាពេលចេញលេង រឺនៅតាមដងផ្លូវ ប្រជាពលរដ្ឋខ្មែរតែងតែនិយាយគ្នាអំពីរឿងនយោបាយ ដោយគ្មានការភិតភ័យ ជាមួយនឹងវោហារស័ព្ទដែលអ្នកនយោបាយត្រូវការ។ អ្នកយកព័ត៌មានរបស់ កាសែត  នឹងផ្តល់ជូនលោកអ្នក រហូតដល់ថ្ងៃទី២៧ ខែកក្កដា នូវព័ត៌មានពីនេះ ពីនោះ ដែលអ្នកទាំងនោះបាននិយាយ ជាមួយនឹងភាសាបែបសេរី និងរិះ​គន់​ចំពោះ​គណបក្សនយោបាយណាមួយ។
ប្រតិកម្ម​ចំពោះ «ពីនេះ ពីនោះ ជុំវិញការបោះឆ្នោត» រឺចង់ផ្តល់ព័ត៌មាន​របស់​លោក​​អ្នកមកកាន់យើងខ្ញុំ សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធរបស់កាសែត តាម​រយៈអ៊ីម៉ែល Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

 

«ចំរៀងចំអកឡកឡើយអោយគណបក្សនយោបាយ»
ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីៗនេះ សិស្ស និស្សិត​នៅតាម​គ្រឹះ​ស្ថាន​សិក្សានានា និយមស្រែកច្រៀងលេងកំសាន្ត ចំអកឡក​ឡឺយ​អោយ​គណបក្សនយោបាយធំៗមួយចំនួន ថា៖
    «បោះឆ្នោតអោយលេខ៤ នាំយួនចូលស្រុក
    បោះឆ្នោតអោយហ៊្វុនស៊ិនប៉ិច ធ្វើការតិចស៊ីច្រើន
    បោះឆ្នោតអោយសម រង្ស៊ី ពន្លត់ភ្លើងអគ្គីសនី ប្រើភ្លើងទាន។»
តើនឹងអាចមានចំរៀងបែបនេះតទៅទៀតដែររឺទេ រហូត​ដល់ការ​ឃោសនា​បោះ​ឆ្នោត​ចប់?

«រឿងពិតចេញពីមាត់របស់ក្មេងៗ»
នៅពេលដែលក្បួនដង្ហែររបស់គណបក្សប្រជាជនដែលមានមនុស្សច្រើនកុះករ បានឆ្លងកាត់ភូមិមួយនៅក្នុងសង្កាត់ទឹកថ្លា កាលពីយប់ថ្ងៃពុធ ទី២ កក្កដា  ពួក​គេបានស្រែកជយឃោសគាំទ្រដល់គណបក្សប្រជាជនរបស់ខ្លួន ថា «ជយោ! គណបក្សប្រជាជនកម្ពុជា!!!»។ ទន្ទឹមនឹងក្បួន​ដង្ហែរមក​ដល់​ភូមិ​មួយ​នោះ ប្រជាជននៅក្នុងភូមិបានចូលរួមមើលអមនៅតាមផ្លូវ។ ជាមួយ​នឹង​ជយឃោស​ដែលស្រែកបន្លឺមិនដាច់តាមដងផ្លូវ ក្មេងស្រី​ម្នាក់ដែល​ឈរ​មើល​ក្បួន​ដង្ហែរ ក៏បានស្រែក​បន្លឺជាមួយនឹងអ្នកគាំទ្រគណបក្សប្រជាជននោះថា «ជយោ! គណបក្សប្រជាជនកម្ពុជា!!!» «បោះឆ្នោតអោយសម រង្ស៊ី»។ រំពេចនោះ ម្តាយដែលឈរនៅក្បែរកូនស្រី ក៏បានទះស្មាកូនស្រី កុំ​អោយ​ស្រែក​បន្តទៀត។