| ពស់អត់ក្បាល និងមនុស្សស្រីគ្មាននៅក្នុងការប្រកួត របស់អ្នកឈ្នះ |
| ααα កាសែត | |
| 08-07-2008 |
នៅតាមទីផ្សារ ហាងកាហ្វេ បវិវេណសាលាពេលចេញលេង រឺនៅតាមដងផ្លូវ ប្រជាពលរដ្ឋខ្មែរតែងតែនិយាយគ្នាអំពីរឿងនយោបាយ ដោយគ្មានការភិតភ័យ ជាមួយនឹងវោហារស័ព្ទដែលអ្នកនយោបាយត្រូវការ។ អ្នកយកព័ត៌មានរបស់ កាសែត នឹងផ្តល់ជូនលោកអ្នក រហូតដល់ថ្ងៃទី២៧ ខែកក្កដា នូវព័ត៌មានពីនេះ ពីនោះ ដែលអ្នកទាំងនោះបាននិយាយ ជាមួយនឹងភាសាបែបសេរី និងរិះគន់ចំពោះគណបក្សនយោបាយណាមួយ។ ប្រតិកម្មចំពោះ «ពីនេះ ពីនោះ ជុំវិញការបោះឆ្នោត» រឺចង់ផ្តល់ព័ត៌មានរបស់លោកអ្នកមកកាន់យើងខ្ញុំ សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធរបស់កាសែត តាមរយៈអ៊ីម៉ែល
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
ពស់អត់ក្បាល និងមនុស្សស្រីគ្មាននៅក្នុងការប្រកួតរបស់អ្នកឈ្នះ គេបានលឺពីនេះពីនោះនៅក្នុងការិយាល័យនិពន្ធរបស់កាសែតក្នុងស្រុកមួយ។ អ្នកកាសែតបាននិយាយពីអនាគតមិនច្បាស់លាស់របស់គណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ្វ៊នស៊ិនប៉ិច។ អ្នកកាសែតម្នាក់លើកឡើងថា«គណបក្សនរោត្តម រណឬទ្ធិប្រៀបដូចជាពស់គ្មានក្បាល គណបក្សអត់មានមេអត់មានកើយ។ តើអោយប្រជាជនទុកចិត្តនិងបោះឆ្នោតអោយយ៉ាងម៉េច?»។ សហការី របស់អ្នកកាសែតម្នាក់ទៀតបានប្រកាសក្តែងៗថា«ហើយចុះគណបក្សហ៊្វុនស៊ិនប៉ិច? គណបក្សនេះហាក់ដូចជាអេប៉ុងដែលអត់ណែន មានរន្ធប្រហោងក្នុងច្រើន គ្មានកំលាំងនិងប្រៀបដូចជាអាយ៉ង។ ម្យ៉ាងទៀតបេក្ខជនស្រ្តីជានាយករដ្ឋមន្រ្តីគឺមិនទាន់អាចទទូលយកបាននៅក្នុងបរិបថសង្គមខ្មែរបច្ចុប្បន្ននេះ។ប្រទេសកម្ពុជាមាននាយករដ្ឋមន្រ្តីជាស្រ្តីគឺមិនអាចទៅរួចទេ !!!»។ អ្នកកាសែតទីបីបានធ្វើអត្ថាធិប្បាយលើគណបក្សប្រជាជន «ឥលូវនេះគណបក្សប្រឆាំងសមរង្សីមិនត្រឹមតែរិះគន់គណបក្សប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារគណបក្សផ្សេងទៀត។ គណបក្សប្រជាជនរង់ចាំមើលខ្លាខាំគ្នារូចចាំទទូលផលពីការឈ្លោះគ្នា។ នេះជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជន។ |