| មន្រ្តីខុទ្ទកាល័យព្រះមហាក្សត្រត្រូវសម្តេចឪ សុំអោយឈប់ជ្រៀតជ្រែកនៅក្នុង កិច្ចការរាជវាំង |
| ααα កាសែត | |
| 10-10-2008 |
|
សម្តេចព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរព្រះរាជសារមួយ ចុះថ្ងៃទី១ តុលា ពីទីក្រុងប៉េកាំង ផ្ញើជូនលោក អ៊ុំ ដារ៉ាវុទ្ធ មន្រ្តីខុទ្ទកាល័យព្រះមហាក្សត្រ ដើម្បីចេញបញ្ជា «ជាផ្លូវការ» អោយលោកអ៊ុំ ដារ៉ាវុទ្ធ ឈប់ «រំខាន ឈប់បង្កបញ្ហាផ្សេងៗ អោយទៅព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី អោយឈប់និយាយទៅកាន់ប្រព័ន្ធឃោសនា[...] ពីព្រះមហាក្សត្រ ព្រះបាទសីហមុនី និងព្រះរាជបិតាមាតារបស់ព្រះអង្គ ព្រមទាំងឈប់ជ្រៀតជ្រែកនៅក្នុងព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ កិច្ចការរដ្ឋ …និងកិច្ចការប្រទេសកម្ពុជា»។ សម្តេចនរោត្តម សីហនុ បានចុះផ្សាយព្រះរាជសារនេះ នៅលើវិបសាយរបស់ព្រះអង្គនៅថ្ងៃសុក្រ ទី១០ ខែតុលានេះ។ មិនមានការពន្យល់បកស្រាយណាមួយ ទាក់ទងនឹងការដាក់កំហិតដ៍តឹងរឹងនេះនោះទេ។ |