Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:18 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សាលាក្តីខ្មែរក្រហមៈ បណ្តឹងជាលើកដំបូងរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណី ពីបទឧក្រិដ្ឋកម្មរំលោភផ្លូវភេទ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
03-09-2008
រហូតមក​ទល់សព្វ​ថ្ងៃនេះ គេ​មិនទាន់​សង្កេត​ឃើញមាន​​ការ​ស៊ើប​អង្កេត​ណាមួយ​របស់ អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ (អ.វ.ត.ក)​ ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​​រំលោភ​​ផ្លូវ​ភេទ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រោមសម័យ​ខ្មែរក្រហមនោះទេ​​។ អ.វ.ត.ក បាន​បញ្ជាក់ជា​គោល​ការណ៍ថា​ តុលាការ​នៅមិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​នៅឡើយ​។​ នៅ​ថ្ងៃទី​ពុធ ទី ៣ កញ្ញា​​នេះ ពាក្យ​បណ្តឹង​ជា​លើកទីមួយ​ស្តីពី​ឧក្រិដ្ឋ​កម្ម​រំលោភ​ផ្លូវ​ភេទ​របស់​លោកស្រី​​​ ស៊ូ សុធាវី  ដើម​បណ្តឹង​រដ្ឋប្បវេណី ត្រូវ​​បាន​ប្រគល់​ជូនដល់​អង្គភាព​ជនរង​គ្រោះ​នៃ​ អ.វ.ត.ក ហើយ​ពាក្យ​​បណ្តឹង​នេះ​អាច​នឹង​ធ្វើ​អោយ​មានការផ្លាស់​ប្តូរស្ថានភាព​ឡើង​វិញ។ មនុស្ស​ភេទ​ទីបី​រូប​នេះ​ (ខ្ទើយ ប្រុស​ធ្វើស្រី​) បាន​រៀប​រាប់​​​ជា​សាធារណៈ​អំពី​ដំណើរ​ជីវិត​ និង​សេចក្តី​រង​​ទុក្ខ​វេទនា​​របស់​គាត់​នៅ​សម័យ​​ខ្មែរក្រហម​​​ ក្នុង​គោល​បំណង​ធ្វើ​អោយ​សាធារណៈជន​ទទួល​ដឹង​លឺ​​ និង​​ជម្រុញ​ដល់​ជន​រង​គ្រោះ​ពីអំពើហឹង្សា​ផ្លូវ​ភេទ​ផ្សេង​​ទៀត ព្រមទាំង​តំណាង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​​​ អោយហ៊ាន​ឡើង​មកនិយាយ​បរិហារ​អំពើ​ទង្វើរំលោភ​​​នោះ​។
លោក​ស្រី​ត្រូវ​ដាក់ទណ្ឌកម្មដោយពួកខ្មែរក្រហមពីបទ​ខុស​សីលធ​ម៌​និង​ធ្វើ​ឫកពារ​ជា​មនុស្ស​ស្រី
នៅ​ថ្ងៃ​នេះ លោកស្រី​​ ស៊ូ សុធាវី ស្លៀក​ពាក់​យ៉ាង​សម​ស្ងួន​ជាអ្ន​កថ្លៃថ្នូរ​ ជាមួយ​នឹង​កា​រ​ពាក់​សក់​ក្លែង​ក្លាយ​វែង​ធ្លាក់​ត្រឹមស្មា។ ស្ថិត​នៅក្នុង​ក្រសែភ្នែក​សំឡឹង​ត្រង់ទៅមុខយ៉ាង​​មោះមុត លោកស្រី​​​បាន​មាន​ប្រសាសន៍ទាំង​អួល​ដើម​ក​ថា គាត់ «សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​» ដែលមាន​វត្តមាននៅទីនេះ ដើម្បី​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់ខ្លួន។​

ស្រ្តី​រូបនេះ បច្ចុប្បន្ន​មានវ័យ៦៨ឆ្នាំ ត្រូវ​ជាប់​ឃុំខ្លួន​ជាច្រើនលើកច្រើនសារ​ នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​ត្រូវ​ទទួល​រង​នូវការ​រំលោភ​ជា​ច្រើន​ដង​​ទៀត​ផង​។ គាត់​ត្រូវ​ដាក់​ទណ្ឌ​​កម្ម​​​ពីបទ «ខុស​សីលធម៌» និងធ្វើ​ឫកពារ​ជា​មនុស្ស​​ស្រី។ គាត់​ត្រូវ​បង្ខំ​អោ​យរស់​នៅ​ដូច​ជា​​មនុស្ស​ប្រុស ហើយ​អង្គការ​បាន​គំរាម​សម្លាប់​ បើសិន​ជា​គាត់មិ​ន​ព្រម​​រៀប​ការ និង​រួមភេទ​ជាមួយ​មនុស្ស​ស្រី ​​ដែល​​ជា​​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​អាពាហ៍​ពិពាហ៍។

«ខ្ញុំ​ត្រូវ​បាន​ប្រធាន​គុក​ចាប់រំលោភ ដោយ​មាន​កាំភ្លើងខ្លីភ្ជង់​ក្នុង​មាត់​របស់​ខ្ញុំ...។ បន្ទាប់មក​ ខ្ញុំ​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​មួយ​ផ្សេងទៀត ដែល​នៅទីនោះ ខ្ញុំ​ត្រូវ​បង្ខំ​អោយ​ធ្វើការ​យ៉ាង​​​​លំបាក ដូចជា​វាយ​បំបែ​ក​ថ្ម ដោយ​ទទួល​បាន​អាហារ​​ពី​រពេល ក្នុង​មួយ​សប្តាហ៍​...។ គាត់​​បាន​បង្ហាញ​ស្នាម​របួស​​មួយ ដែល​គាត់​​បាន​រក្សា​ទុក​ជា​អនុស្សាវរីយ៍​ដ៏សែន​​ខ្លោច​ផ្សា​ ដែល​​នៅ​តែ​បន្ត​ធ្វើអោយគាត់​​ឈឺក្បាល​វិល​មុខ​ជានិច្ច​។​​

នៅថ្ងៃមួយ​ នៅពេល​គាត់​ត្រូវ​បាន​ចាប់រំលោភ​ជា​បន្តបន្ទាប់​ពីសំណាក់​ពេជ្ឈឃាត គាត់​ក៏​បាន​​សួរ​​ទៅកាន់​ពួកគេ​ថា​ហេតុ​អ្វី​បានជា​ពួកគេធ្វើបាបបុរស​​​​ម្នាក់។ «ពួក​គេ​​បាន​​ឆ្លើយ​ប្រាប់​ខ្ញុំវិញ​ថា​ចម្លើយ​គឺវា​សាមញ្ញ​បំផុត ព្រោះ​ចាប់​រំលោភ​​បុរស​​មាន​ភាព​ងាយ​ស្រួល​ជាង ហើយវា​មិនត្រូវ​បាន​ចាត់​ទុកជា​បទ​ឧក្រិដ្ឋ​។ ដូច្នេះ ពួកគេ​នឹង​មិនមាន​ការ​ព្រួយ​​ចំពោះ​ការ​ប្រព្រឹត្តិ​របស់ខ្លួន»។ លោក​ស្រី​​ស៊ូ សុធាវី  បាន​ចាកចេញ​ពី​ឋាន​នរកនេះ «ទាំង​ព្រលឹង​មិន​នៅ​​ក្នុង​​ខ្លួន» ​ប៉ុន្តែ​ចាប់​ពីពេល​នោះមក គាត់​ចាប់ផ្តើម​ជីវិត​របស់គាត់​​សារ​ជាថ្មី ជាមួយ​នឹង​ការ​ស្លៀក​​ពាក់​​​​ជា​ស្រ្តី ទុក​សក់វែង​...។

ការទទួ​ល​រងគ្រោះ​ជាហូរ​ហែរ​របស់​គាត់​នៅក្រោម​របប​ប៉ុល ពត គឺជាមូលហេតុ​ដ៏​សំខាន់​នៃ​ការ​សម្រេច​ចិត្តរបស់​គាត់​ ដើម្បី​​ប្រែ​ក្លាយ​ជា​សកម្មជន​សិទ្ធិមនុស្ស​​ដ៏សកម្ម​មួយរូប​ តំណាង​អោយ​មនុស្ស​ភេទ​ទីបី មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​ស្រ្តី​រក​ស៊ីផ្លូវ​ភេទ​។ សព្វ​ថ្ងៃ​នេះ គាត់​គឺជា​នាយិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​ឈ្មោះថា បណ្តាញ​បុរស-ស្រ្តី ដើម្បី​​អភិវឌ្ឍន៍​​កម្ពុជា​ (Network men women development Cambodia) ដែលជួយ​ការពារ​សិទ្ធិ​ស្រ្តី​រក​ស៊ី​ផ្លូវភេទ​ និង​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា​មួយ​ចំនួនតូច។​

លើកទឹកចិត្ត​ដល់​ជនរង​គ្រោះ​ផ្សេងទៀត​ ក្នុង​ការ​បរិហារ​អំពីអំពើហឹង្សា​រំលោភផ្លូវភេទ
លោក​ស្រី​ ស៊ូ សុធាវី  បាន​អោយ​ដឹង​ថា​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​មនុស្ស​ភេទ​ទីបី​​ពី​សំណាក់​​ទាហាន​ខ្មែរក្រហម​ត្រូវ​បាន​ធ្វើឡើងជា​ប្រព័ន្ធ និង​រីករាល​ដាល​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ ប៉ុន្តែ មាន​មនុស្ស​តិច​តួច​ដែលអា​ច​នៅរស់​រាន​មានជីវិត​ដើម្បី​ធ្វើ​សាក្សី​បញ្ជាក់​ពី​សកម្មភាព​​ទាំង​​នោះ។

«ខ្ញុំ​សង្ឃឹមថាអ.វ.ត.ក នឹង​ទទួល​ស្គាល់​ពីដំណើរ​ជីវិត​របស់​ខ្ញុំ។ បន្ទាប់ពីនេះ ខ្ញុំ​ជឿ​ជាក់​ថា​បញ្ហា​​​​ផ្លូវចិត្ត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​នឹង​បាន​ធូរស្បើយ​ឡើ​ងវិញ​ជាក់​ជា​មិន​ខាន»។

សម្រាប់មេធាវី​របស់​លោកយាយ​ស៊ូ សុធាវី  គឺ​លោក​ Silke Studzinsky «ឧក្រិដ្ឋ​កម្មរំលោភ​ផ្លូវភេទ​នៅ​សម័យ​ខ្មែរក្រហម ដែល​​ជា​ផ្នែក​មួយ​នៃទំព័រ​ប្រវត្តិ​សាស្រ្ត​ដ៏​ពិត​​ប្រាកដិត​របស់​ខ្ញ​ុំ់ោះ។
ក់​ពី​ក្រឹ្តនជីវិត​ដើម្បី​ធ្វើ​សាក្សី​បញ្ជាក់​ពី​ព្រឹកត្គេ​នឹង​មិនមាន​ការ​ព្រួយ​បាាប់រំលោភ ត្រូវ​បាន​បំភ្លេច​ចោល និង​នៅមិនទាន់​មាន​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​​នោះទេ»។ លោក​មេធាវី​ជន​ជាតិ​​អាល្លឺម៉ង់​រូបនេះ​សង្ឃឹម​ថា​ករណី​ដំបូង​នេះ​​នឹង «បង្ក​ឱកាស​ដ៏សម​រម្យ ក្នុងការ​និយាយ​ទំលាយ​នូវអ្វី​ដែល​បានលាក់កប់​ទុកជាយូរ​មក​ហើយ​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្លូវភេទ»។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

អ្នកនៅរស់មានជីវិតនិយាយបំភ្លឺពីប្រធានបទអាថ៌ កំបាំង : ការស្រឡាញ់ភេទដូចគ្នានៅសម័យខ្មែរ ក្រហម (០២-០៧-២០០៨)


សារៈសំខាន់​នៃអំពើហឹង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ
នៅក្នុងសន្និសីទ​សារព័ត៌មាននៃកម្មវិធី​សិទ្ធិមនុស្ស​របស់អង្គការ​ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក​ លោកស្រី លឹម មុនី ​បាន​មានប្រសាសន៍​ថា​អង្គការ​របស់​លោក​ស្រី​​​ទទួល​ព័ត៌មាន​ស្តី​ពី​អំពើ​ ហឹង្សា​រំលោភបំពានផ្លូវភេទ​ចំនួន​៥២៣ករណី នៅអំឡុង​ឆ្នាំ​២០០៧។ នៅក្នុង​ចំណោម​​ករណីទាំង​នោះ ៧០%​កើត​មានលើ​ក្មេង​ស្រី​​​មិនទាន់ពេញ​វ័យ​។ លោ​ក​ស្រី​បាន​គូស​បញ្ជាក់ថា​ ជា​និច្ចកាល​ ​អំពើ​ចាប់​រំលោភ​នេះ​​ធ្វើឡើងពីសំណាក់​​ក្រុមអ្នកញៀន​ថ្នាំ និង​ពួក​ឃាតក ដែលជា​ទូទៅ ករណី​នេះ​​អាច​ឈាន​ដល់​ការ​ប្រើ​ប្រាស់អំពើហឹង្សា​យ៉ាង​សាហាវ​​​ព្រៃផ្សៃ​​ ទៀត​ផង​។ ប៉ុន្តែ លោកស្រី​បាន​លើកឡើង​ថា គួរ​អោយ​សោក​ស្តាយ​​ «ដោយ​​​សារ​​​​ការ​ភ័យ​ខ្លាចនូវ​​ការសង​សឹក​ពី​ជន​ប្រព្រឹត្ត​បទ​ល្មើស អាជ្ញាធរ​មិនអាចជួយ​​បង្ការ​​ឧក្រិដ្ឋ​កម្ម​​​​​បែប​នេះ​បាននោះទេ»។ ​ជា​ទូទៅ​ នៅ​ប្រទេស​កម្ពុជា បញ្ហានេះ​មិន​សូវ​មាន​នរណា​ហ៊ាន​​​លើក​ឡើង​មកនិយាយ​នោះទេ ​ហើយ​សក្ខីភាព​របស់​លោក​ស្រី​​ស៊ូ សុធាវី  ដែល​ត្រូវ​បាន​​ទទួល​​ការស្វាគមន៍​ពីគ្រប់​មជ្ឈដ្ឋាន​នោះ អាច​នឹង​ឆ្លុះ​បញ្ចាំង​​អោយ​សង្គម​បានដឹង​លឺ។

 

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។