Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:22 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រាសាទព្រះវិហារៈ ពុំមានជំនួបរវាងប្រទេសកម្ពុជា និងប្រទេសថៃទេ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-05-2008

 

អ្នកតំណាងរាជរដ្ឋាភិបាលមួយរូបបានអោយដឹងថារាជរដ្ឋាភិបាលកម្ពុជា​ពុំត្រូវ​បាន​ប្រកាសអោយដឹងជាផ្លូវការ ពីកិច្ចប្រជុំដែលបាន​គ្រោងរៀបចំទុក​ដោយ​ប្រទេស​ថៃ​នៅទីក្រុងបារីស នាថ្ងៃសុក្រនេះទាក់ទង​នឹងការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នោះ​ទេ។ ជាលទ្ធផលកិច្ចប្រជុំនេះត្រូវបានរំសាយចោល។ សារព័ត៌មាន​ថៃ​បានលើក​យក​រឿង​ប្រជុំនេះមកនិយាយ បន្ទាប់មកសារព័ត៌មានខ្មែរ។ យោងតាមអ្នកនាំ​ពាក្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសំណុំឯកសារប្រាសាទព្រះវិហារ «មិន​មាន​អ្វីដែលត្រូវពិភាក្សាជាមួយនឹងប្រទេសថៃ ស្តីពីប្រធានបទនេះទេ»។ លោក​បាន​បន្ថែមថា «របាយការណ៍ដែលស្នើដោយអង្គការយូណេស្កូ ត្រូវ​បាន​ផ្ញើរ​ចេញ ព្រមទាំងមានសុពលភាពរួចរាល់ហើយ។ ឥឡូវនេះ យើងរង់​ចាំតែ​ការ​ប្រកាស​ជាផ្លូវការដែលនឹងធ្វើឡើងនាខែកក្កដា ខាងមុខនេះប៉ុណ្ណោះ»។ លោកបាន​ចោទសួរខ្លួនឯង ទាក់ទងនឹង​ដំណើរការសុំ​សម្របសម្រួល​របស់​ប្រទេស​ជិតខាងមួយនេះ ព្រោះថា​«ប្រទេសជាតិ​យើងទាំងពីរ​ពុំមានជម្លោះ​នឹងគ្នា​នោះទេ។»

 

លោក ផៃ​ ស៊ីផាន បានរម្លឹកថាប្រទេសថៃនៅតែ​មាន​គំនិត​ចង់​គ្រប់គ្រងរួមគ្នាប្រាសាទព្រះវិហារ ជាហេតុបង្ក​អោយមានការ​ពិភាក្សា​គ្នា​រវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់រូបលោក បញ្ហា​នេះមិនអាចទទួលយកបាននោះទេ ព្រោះតុលាការអន្តរជាតិ​បាន​ទទួល​ស្គាល់ថា​បេតិកភណ្ឌនេះពិតជាស្ថិត​នៅលើទឹកដី​ព្រះរាជាណា​ចក្រកម្ពុជា​ប្រាកដ​មែន។

 

អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា «មានតែច្បាប់មួយគត់​ដែលអាច​យកជាការបាន យើងមិនខ្វល់នឹងការធ្វើអធិប្បាយ រឺសំណើរ​ក្រៅផ្លូវ​ការទាក់​ទងនឹង​សំណុំឯកសារនេះ»។ សម្រាប់លោក ហ្វីលីព ដឺឡង់ហ៍ ប្រធាន​អង្គភាព​វប្បធម៌នៃការិយាល័យយូណេស្កូប្រចាំកម្ពុជា «មានការយល់​មិន​ច្បាស់» ជុំវិញរឿងប្រជុំមួយនេះ។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូ​មិន​ដែលចូលពាក់ព័ន្ធនឹងជំនួបពិភាក្សាទាំងនេះទេ។ សំណុំឯកសារនៅតែបន្ត​ដំណើរការ​ជាធម្មតា។

Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir