| រូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅលើក្រដាសប្រាក់ពីរម៉ឺនរៀលថ្មី |
| ααα Ros Dina | |
| 09-05-2008 |
រដ្ឋាភិបាលកម្ពុជានឹងដាក់អោយមានក្រដាសប្រាក់ពីរម៉ឺនរៀលថ្មី ដែលមានរូបព្រះឆាយាល័ក្ខណ៍ព្រះបរមនាដ នរោត្តម សីហមុនី នៅថ្ងៃច័ន្ទទី ១២ ឧសភាខាងមុខ ដើម្បីជាអំណោយដល់ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសដំណឹងនេះ កាលពីព្រឹកថ្ងៃសុក្រទី៩ឧសភា ក្នុងពិធីបញ្ចុះសីមាក្នុងវត្តក្រពើហា នាខេត្តកណ្តាល។ ប្រមុខរដ្ឋាភិបាលបានបន្តទៀតថា «ការដាក់អោយចរាចរក្រដាសប្រាក់ពីរម៉ឺនរៀលថ្មីនេះ គឺជាការគោរពរបស់រដ្ឋាភិបាល និងខ្ញុំព្រះករុណាដែលក្នុងនាមជានាយករដ្ឋមន្ត្រី និងរបស់ធនាគារជាតិ។ សម្តេចហ៊ុន សែនបានគូសបញ្ជាក់ថា មុននឹងបោះពុម្ភប្រភេទក្រដាសប្រាក់ថ្មីនេះ សម្តេចបានសុំព្រះរាជយោបល់ពីសម្តេចឪ នរោត្តម សីហនុផងដែរ។ ក្នុងការចេញអោយចរាចរក្រដាសប្រាក់ពីរម៉ឺនថ្មីនេះ លោកនាយករដ្ឋមន្ត្រីបានការពារជាមុនថា ប្រទេសកម្ពុជា បច្ចុប្បន្នមិនមានអតិផរណាក្រដាសប្រាក់រៀលលើទីផ្សារនោះទេ។ ដោយឡែក គេកំពុងតែខ្វះក្រដាសប្រាក់រៀលទៅវិញទេ។ លោកបានអះអាងថា «សព្វថ្ងៃ យើងកំពុងធ្វើយ៉ាងណាកុំអោយប្រាក់រៀលឡើងថ្លៃស្រួលពេក ព្រោះប្រទេសយើងមានប្រជាពលរដ្ឋប្រហែល៧០ម៉ឺននាក់ទទួលប្រាក់បៀវត្សជាប្រាក់ដុល្លារ បើមិនដូច្នោះទេ អ្នកដែលទទួលបា្រក់ខែជាប្រាក់ដុល្លារនឹងជួបផលលំបាក។
|