Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 07 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 20:48 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រាសាទព្រះវិហារៈ ប្រទេសថៃតវ៉ាប្រឆាំងនឹង ប្រទេសកម្ពុជា
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
11-04-2008

 

ក្រ​សួង​​ការ​បទេសនៃព្រះរាជាណាចក្រថៃ បានធ្វើការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា  ប្រឆាំងនឹងការបញ្ជូនកងកម្លាំងទាហានកម្ពុជា ចូលទៅ​ក្នុង​តំបន់​ប្រាសាទព្រះវិហារ ដែលស្ថិតនៅព្រំប្រទល់កម្ពុជា-ថៃ។ ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការនេះត្រូវបានធ្វើឡើងដោយលោកប្រធាន​នាយកដ្ឋាន​នៃ​អនុសញ្ញា​និង កិច្ចការច្បាប់ថៃ ផ្ញើរជូនលោក អុង ស៊ាន ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេស​ថៃ។ នៅ​ក្នុងការចេញផ្សាយអត្ថបទ ថ្ងៃទី ១១ មេសា នៃសារព័ត៌មាន​​ប្រចាំ​ថៃ​ជា​ភាសាអង់គ្លេស បាងកកប៉ុស្តិ៍  ប្រធាននាយកដ្ឋាន​បានគួស​បញ្ជាក់ថា​នេះ​គឺជាការតវ៉ាលើកទីបួនរបស់អាជ្ញាធរ​ប្រទេស​ថៃ ក្នុង​រយៈពេលប្រាំឆ្នាំ  ទាក់​ទងនឹងបញ្ហាតំបន់នេះ។
ដោយ​ត្រូវបានធ្វើការទាក់ទងសាកសួរព័តមាននៅព្រឹកថ្ងៃសុក្រនេះ លោក កែ ពិសិដ្ឋ ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការកុងស៊ុលនៃក្រសួង​ការបទេស​ប្រទេសកម្ពុជា បានអះអាងថាលោកមិនបានទទួលដំណឹង​ទាក់ទងនឹងការ​តវ៉ា​នេះ​ទេ។


លោក ហង់ សុទ្ធ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារដែលទើបបង្កើតថ្មី សំដែង​នូវការសោកស្តាយចំពោះការយល់ខុសនេះ។ លោកបានបញ្ជាក់​តាម​ទូរស័ព្ទថា «ជនជាតិថៃមានការយល់ច្រឡំ។ ជាការពិតណាស់ មានទាហាន​កម្ពុជា​ប៉ុន្មាននាក់មានវត្តមាននៅតំបន់នេះ ក្នុងពិធីសម្ពោធការដ្ឋានផ្លូវថ្មី ក្រោម​អធិបតីភាពរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ៥ មេសា។ ទាហាន​ទាំង​នោះ​​ចង់ទស្សនាប្រាសាទ ហើយពួកគេប្រហែលជាភ្លេចដូរ​ឯកសណ្ឋាន​របស់​ពួកគេ។ ប៉ុន្តែ វាគឺរឿងធម្មតា»។


យោងតាមសាលដីការបស់​តុលាការអន្តរជាតិទីក្រុងឡាអេ ចុះថ្ងៃទី ១៥ មិថុនា ១៩៦២ ប្រសាទព្រះវិហារគឺជាអធិបតេយ្យភាពកម្ពុជា។ នៅឆ្នាំ២០០១ ប្រទេស​កម្ពុជា  បានធ្វើការស្នើសុំដាក់បញ្ជូល​ប្រាសាទនេះទៅក្នុងបញ្ជី​បេតិកភណ្ឌ​មនុស្ស​​ជាតិ តាមរយៈអង្គការយូណេស្កូ។ រាជរដ្ឋាភិបាលថៃមានប្រតិកម្មចំពោះ​ការស្នើសុំនេះយ៉ាងខ្លាំង។ ប្រទេសថៃចង់រៀបចំសំណុំឯកសារស្នើសុំរួមមួយ ព្រោះ​ថាការកំណត់បែងចែកព្រំប្រទល់រវាង​ព្រះរាជាណាចក្រ​ទាំងពីរ​មិនទាន់​បាន​បញ្ចប់នៅឡើយ។

 

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។