Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:44 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការ​ពន្យារពេលសវនាការ​របស់​ខៀវ សំផន
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
23-04-2008
Cambodge-Khieu-Samphan-khmers-rouges-© John Vink / Magnum
© John Vink / Magnum
 

អង្គបុរេ​ជំនុំជម្រះ​នៃ​សាលាក្តីខ្មែរក្រហម​បាន​សម្រេច​ពន្យារពេល​សវនាការ​ ​ លើ​​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារ​ក្តី​អតីត​ប្រធាន​របប​ខ្មែរ​ក្រហម ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ សវនាការ​​នេះ​មាន​ភាព​​ច្របូក​ច្របល់នឹង​មេធាវី វែហ្សែស (Vergès) ដែល​បាន​ស្គាល់​កូន​ក្តី​របស់លោក​នៅក្នុង​ក្រុម​អ្នកនិយម​លទ្ធិ​​ម៉ាក​ នៅក្នុង​​ប្រទេស​បារាំង ក្នុង​អំឡុង​ទសវត្ស​ទី​៥០។

បន្ទាប់​បញ្ចប់​សវនាការអសាធារណៈ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធនេះ មេធាវី​​ជនជាតិ​បារាំង​រូប​នេះ​​បាន​ពន្យល់​ថា លោក​មិនបាន​បញ្ចេញ​មតិ​យោបល់​អ្វីឡើយ​ ដោយ​ពន្យល់​ទៅកាន់​ចៅក្រម​ថា​លោកមិន​មាន​សំណុំ​ឯកសារ​។ «ខ្ញុំ​បាន​​គូស​បញ្ជាក់​នៅចំពោះ​មុខ​តុលាការ​ថា​ការ​ការពារក្តី​អោយ​លោក ខៀវ សំផន​ មិនអាច​ធ្វើទៅ​បាន​នោះទេ ដោយសារ​មូលហេតុ​សាមញ្ញ នោះគឺ​ឯកសារ​ចោទ​​ប្រកាន់​ប្រឆាំង​នឹង​កូន​ក្តី​របស់​ខ្ញុំ​ មាន​ចំនួន​ ១៦ ០០០​ទំព័រ ​ជា​ភាសា​អង់គ្លេស មិនត្រូវ​បាន​បក​ប្រែ​ជា​បារាំង​នោះទេ។ ប៉ុន្តែ ភាសា​បារាំង​គឺជា​ភាសា​ផ្លូវការ​នៃ​សាលាក្តី​នេះ។ [...] ខ្ញុំបាន​ធ្វើការ​កត់​សម្គាល់​ប្រាប់​តុលាការ​ថានីតិវិធីតុលាការ​មួយ​នេះ​មិន​មាន​ប្រសិទ្ធិភាព​ឡើយ។ តុលាការ​មិន​អាច​ធ្វើ​ការ​បដិសេធ​បានឡើយ។»

Cambodge-Jacques-Verges-Khmers-rouges-avocat-Khieu-Samphan-© John Vink / Magnum
© John Vink / Magnum


លោក​មេធាវី វែហ្សែស ក៏បាន​អោយដឹង​ទៀតថា តុលាការ​បាន​ស្នើដល់​កូន​ក្តី​របស់​ខ្ញុំ​ អោយ​ធ្វើការ​ផ្លាស់​ប្តូរ​មេធាវី។ «នេះគឺជា​រឿង​អាស្រូវ​មួយ! ខ្ញុំ​បម្រើ​ការងារ​នៅ​គណៈមេធាវីអស់រយៈពេល​ ៥០ឆ្នាំ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​​ដែល​ខ្ញុំ​បាន​ជួប​ការ​ស្នើ​សុំ​​​របៀប​ដូច្នេះ។ ​[...] សំលៀក​បំពាក់​ដែល​ខ្ញុំ​ស្លៀក​នេះ​មិនមែនជា​សំលៀក​បំពាក់​របស់អ្នក​រត់សំបុត្រ​នោះទេ។[...] លោកអ្នក​ដឹង​ថា​ខ្ញុំ​មិន​ខឹង​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ខ្មាស​អៀន​»។ លោក​សន្យា​ថា​នឹង​ប្តឹង​គណកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ពី​រឿង​អាស្រូវ​នេះ​។ លោកបាន​បន្ថែម​ទៀតថា លោក​នឹង​​រម្លឹក​​ដល់​អាជ្ញាធរ​បារាំង​ «ដើម្បី​និយាយ​​ប្រាប់​ពួកគេ​អំពី​ការ​មើល​ស្រាលភាសាបារាំង​​​​នៅ​ក្នុ​ងសវនាការ​នេះ»

ចំណែក​សហ​ព្រះរាជអាជ្ញា បានគូស​បញ្ជាក់ថាសហសេវិក​របស់​លោកមេធាវី​ វែហ្សែស គឺជា​ជន​ជាតិ​កម្ពុជា និង​ជាអ្នកនិយាយ​ភាសា​បារាំង ហើយ​នឹង​អាច​ធ្វើជាអ្នក​បក​ប្រែ​ដល់​រូប​គាត់។ ម្យ៉ាង​វិញ​ទៀត រាល់​សារណា​ដែល​ផ្ញើរ​មក​ដោយ​មេធាវីការពារក្តី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយសហ​មេធាវី​ទាំងពីរ ដូច្នេះមានន័យ​ថា លោក​វែ​ហ្សែស​បាន​យល់​ច្បាស់​ពី​«នីតិវិធី​តុលាការ​» នេះ​។ ​ព្រះរាជអាជ្ញា​បាន​ពន្យល់ថា​ នេះ​មកពី​បញ្ហា​ខ្វះខាត​ថវិកា សម្រាប់​ការ​ងារ​បកប្រែ​ជាភាសា​​បារាំងអោយ​បាន​ទាន់​ពេលវេលា។

 

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។