Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:40 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គណបក្ស​សិទ្ធិមនុស្ស​ស្នើ​រសុំ​អោយ​មាន​​​ផ្ទះ​រដ្ឋ​សម្រាប់ដាក់​ជួល
αžŠαŸ„αž™ Duong Sokha   
Convertir en PDF Version imprimable SuggΓ©rer par mail
09-05-2008

 

គណបក្ស​សិទ្ធិមនុស្ស​(គសម)មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះការ​កើន​ឡើង​យ៉ាង​ គំហុក​នៃ​តម្លៃ​ដីធ្លី ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ទី​ប្រជុំជន​ ជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ប្រឈម​មុខ​នឹង​ការ​គ្មាន​ជម្រក។​ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅថ្ងៃ​ទី​៩ ខែឧសភា​ ឆ្នាំ ២០០៨ គសម បាន​ប្រកាស​ថា ​ក្រុមគ្រួសារ​មន្ត្រីរាជការ​ ប៉ូលីស ទាហាន អាជីវករតូចតាច អ្នក​រត់​ម៉ូតូ​ឌុប រឺ​អ្នក​ធ្វើ​ការ​តាម​សណ្ឋាគារ​ ភោជនីយដ្ឋាន មាន​ការ​កើន​ឡើង​ជាលំដាប់​ ដែល​តម្រូវ​អោយ​មាន​ជម្រក​បន្ថែម​ទៀត​។ ដោយ​យោង​តាម​ប្រភព​ចំណូល​ប្រចាំខែ​ មាន​ត្រឹម​តែ​៤០ដុល្លារទៅ៦០ដុល្លារក្នុង​មួយខែ មិនអាច​ទិញ​បាន​ផ្ទះ​ល្វែង​មួយ ក្នុង​តម្លៃ​ជាង​ ៤ម៉ឺន ទៅ ៩ម៉ឺន​ដុល្លារ​​បានឡើយ ព្រោះ​តម្លៃ​ដីកើន​ក្នុង​កំរិត​អតិបរមា​ពី ១០០០ដុល្លារទៅ ២០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ក្នុង​រាជធានី​ភ្នំពេញ។

គសម​​បានស្នើរ​អោយ​រដ្ឋាភិបាល​​សាង​សង់​ផ្ទះ​រដ្ឋ​សម្រាប់​​ជួល ក្នុង​តម្លៃទាប រឺ​ដាក់​លក់​ក្នុង​តម្លៃ​ថោក​ដោយកាត់​ប្រាក់​រំលោះ​បន្តិច​ម្តងៗ ផ្អែក​តាម​ចំណូល​ប្រាក់​ប្រចាំខែ​របស់​ពួកគេ​។ ទង្វើ​បែបនេះ គឺជា​ការ​គិត​គូរ​ជាមុន​និង​ជាការ​ជួយ​សម្រួល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​សារ​កំណើន​ថ្លៃខ្លាំង​នៃ​ដីធ្លី។