| សម្តេច ហ៊ុន សែន ប្រកាសពីវិធានការនានា ប្រឆាំងនឹងអតិផរណា |
| ααα កាសែត | |
| 23-04-2008 |
ក្នុងវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៣ ត្រូវបានរៀបចំកាលពីព្រឹកថ្ងៃពុធ ២៣ មេសា នៅឯវិមានរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញនូវរាល់វិធានការនានា ប្រឆាំងនឹងអតិផរណា។
ក្នុងឪកាសធ្វើសង្កថាដែលមានរយៈពេលច្រើនជាងបួនម៉ោង ដែលផ្តោតជាសំខាន់ពីបញ្ហាទំនិញឡើងថ្លៃ លោកប្រមុខរដ្ឋាភិបាលបានប្រកាសជាបឋមដោយឆ្លើយតបទៅនឹងសំណូមពរនានារបស់ក្រុមការងារនៃអ្នកវិនិយោគទុន ហើយនឹងតំណាងរដ្ឋាភិបាល អំពីការរួចពន្ធគយ សម្រាប់ការនាំចូលផលិតផលកសិកម្ម និងផលិតផលកសិឧស្សាហកម្ម។ ការសម្រេចចិត្តនេះត្រូវបានអនុម័តកាលពីថ្ងៃទី១១ មេសា ដោយរដ្ឋាភិបាលទទួលបន្ទុកទាំងស្រុងសម្រាប់តម្លៃអាករបន្ថែម ពីផលិតផលទាំងនោះ រួមទាំងម៉ាស៊ីន កសិកម្ម ចំណីសត្វ។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយាជាសាធារណៈផងដែរអំពីសេចក្តីសម្រេចមួយផ្សេងទៀត កាលពីថ្ងៃ១១ មេសាដដែលនេះ ដល់ការរួចពន្ធទាំងស្រុងសម្រាប់ការនាំចូលវត្ថុធាតុដើមប្លាស្ទិច និងលោហធាតុនានា ហើយបញ្ចុះអាត្រាពន្ធគយពី៣៥%ទៅ៧% សម្រាប់ការនាំចូល«ផលិតផលគីមីសរីរាង្គ» (វីតាមីន អ័រម៉ូន និងអេតាណុល)។
បន្ទាប់ពីបានលើកឡើងមូលហេតុផ្សេងនៃបញ្ជីសារពើភណ្ឌ តាមលោកនាយករដ្ឋមន្ត្រី អតិផរណាបណ្តាលមកពី (ការឡើងថ្លៃនៃប្រេងឥន្ធនៈ ការកើនឡើងនៃតម្រូវការទំនិញនិងផលិតផលចំណីអាហាររបស់ប្រជាជន ការរីកចម្រើនខ្លាំងខាងសេដ្ឋកិច្ច នៅក្នុងកំរិតជាតិនិងតំបន់ ការផ្លាស់ប្តូរពីផលិតផលកសិកម្មទៅជាផលិតផលជីវៈប្រេងឥន្ធនៈ ការធ្វើអោយយឺតយ៉ាវដល់ផលិតផលកសិកម្មតាមរយៈតម្រូវការនិងការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ)។ លោកនាយករដ្ឋមន្ត្រីបានផ្តល់ «អនុសាសន៍និងវិធានការជាច្រើនសម្រាប់អនុវត្តទៅថ្ងៃអនាគត» ថាធនាគារជាតិនិងរដ្ឋាភិបាលត្រូវធ្វើកិច្ចការនេះរួមគ្នា។
ក្នុងចំណោមវិធានការហិរញ្ញវត្ថុទាំងឡាយ គេបានគ្រោងទុកជាមុនជាអាទិ៍ដោយបង្កើនទុនបំរុងកាតព្វកិច្ចសម្រាប់ធនាគារពាណិជ្ជ ពី៨ ទៅ១៦% ដើម្បីកំណត់ក្នុងការចាត់ចែងរូបិយវត្ថុនៅលើទីផ្សារ និងឥណទានដល់វិស័យឯកជន កាត់បន្ថយនិងត្រួតពិនិត្យ ការប្រាក់ក្នុងវិស័យដែលមាន«ហនិភ័យខ្ពស់» ពិសេសអចលនទ្រព្យនិងទ្រព្យបញ្ចំាដែលចេះតែកើនឡើងជាលំដាប់ ហើយ«ប្រយ័ត្នប្រយែង»ពីនយោបាយបដិដុល្លាររូបនីយកម្ម។
ស្តីពីផែនការនៃសារពើពន្ធ ទន្ទឹងនឹងការទម្លាក់ពន្ធសម្រាប់ផលិតផលកសិកម្ម ប្រមុខរដ្ឋាភិបាលពិនិត្យទៅលើផលិផលផ្សេងទៀត ដោយបញ្ចុះអាករសម្រាប់សម្ភារៈចំាបាច់ និងការវិនិយោគ តែសុំអោយតំឡើងពន្ធ សម្រាប់«ផលិតផលប្រណិត» ដូចជា«រថយន្ត គ្រឿងស្រវឹង គ្រឿងសំអាងនានា និងផលិតផលផ្សេងៗទៀត ដែលមិនចាំបាច់»។
|