| ទឹកប្រាក់ចំនួន ១១លានដុល្លារ សម្រាប់ជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនផ្តាសាយបក្សី |
| ααα Ka-set | |
| 09-05-2008 |
|
រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយបីបន្ថែមទៀត ដែលមានទឹកប្រាក់សរុបចំនួន ១១លានដុល្លារ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនផ្តាសាយបក្សី។ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា ជំនួយទាំងនេះបានមកពី «ប្រទេសផ្តល់ជំនួយ» រួមមានប្រទេសជប៉ុន និងសហភាពអឺរុប ដែលអាចជួយផ្គត់ផ្គង់ដល់ «គម្រោងបន្ទាន់នៃការរៀបចំ និងត្រួតពិនិត្យជម្ងឺគ្រុនផ្តាសាយមនុស្សនិងបក្សី»។ គម្រោងនេះគឺជាកម្មវិធីរយៈពេលបីឆ្នាំ ដែលជួយបំពេញដល់ផែនការជាតិ សំដៅកែសម្រួលប្រព័ន្ធសុខភាពមនុស្សនិងសត្វ ហើយនឹងសហប្រតិបត្តិការអន្តរក្រសួងអោយកាន់តែមានលក្ខណៈល្អប្រសើរជាងមុន។
ការឆ្លងមេរោគ H5N1 មកមនុស្សចំនួន៧ករណី ត្រូវបានរកឃើញនៅប្រទេសកម្ពុជា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៥មក។ មិនមានករណីឆ្លងមេរោគថ្មី ទៅលើមនុស្ស និងសត្វ ដែលត្រូវបានប្រកាសអោយដឹងដោយអាជ្ញាធរកម្ពុជានោះទេ ចាប់តាំងពីខែមេសា ឆ្នាំ២០០៧មក។ នៅក្នុងតំបន់នេះ ការឆ្លងមេរោគចុងក្រោយថ្មីមួយ ត្រូវបានប្រកាសនៅខែមីនា ឆ្នាំ២០០៨ ដែលបណ្តាលអោយក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់។ |