| នាយករដ្ឋមន្ត្រីអោយបញ្ចប់ការកំណត់អាយុប្រលងវិក្រិតការ |
| ααα Ros Dina | |
| 12-05-2008 |
|
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើអោយក្រសួងអប់រំ លុបចោលការកំណត់អាយុត្រឹម៤៥ឆ្នាំ សម្រាប់លោកគ្រូអ្នកគ្រូដែលចង់ប្រលងចូលរៀនវិក្រិតការ។ លោកប្រមុខរដ្ឋាភិបាលប្រកាសបែបនេះ កាលពីថ្ងៃច័ន្ទ ទី ១២ ឧសភា ក្នុងឪកាសពិធីប្រគល់សញ្ញាបត្រ និងសម្ពោធបណ្ណាល័យក្នុងវិទ្យាល័យបឹងត្របែក។ សម្តេចហ៊ុន សែន ចាត់ទុកថានេះជាការបិទសរសៃឈាម ហើយមិនបានលើកទឹកចិត្តអោយលោកគ្រូអ្នកគ្រូទាំងនោះព្យាយាមបន្តការសិក្សាបន្តទៀតឡើយ។ ក្នុងករណីនេះ លោកនាយរដ្ឋមន្ត្រីបានសុំអោយក្រសួងដោះស្រាយ ហើយបើកឪកាសដល់លោកគ្រូអ្នកគ្រូទាំងនោះ មានសិទ្ធិប្រលងចូលវិក្រិតការរហូតដល់អាយុ៦០ឆ្នាំ ដែលស្មើនឹងអាយុចូលនិវត្តន៍របស់ក្រុមគ្រូបង្រៀន។ |