| ញ្ញតិប្រឆាំងនឹងអំពើពុករលួយនឹងត្រូវប្រគល់ជូនរដ្ឋសភា នាថ្ងៃទី ១៦ ឧសភា |
| ααα Duong Sokha | |
| 09-05-2008 |
|
សម្ព័ន្ធសង្គមស៊ីវិលកម្ពុជាប្រឆាំងនឹងអំពើពុករលួយដែលជាបណ្តុំអង្គការក្រៅរដ្ឋភិបាលក្នុងស្រុកចំនួន៤០ នឹងប្រគល់ញ្ញតិដែលមានស្នាមមេដៃចំនួនមួយលានប្រាំពីរម៉ឺននាក់ជូនរដ្ឋសភានៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះ ក្នុងជំនួបមួយរវាងអ្នកទទួលខុសត្រូវអង្គការទាំងនោះនិងគណកម្មការទីមួយរបស់រដ្ឋសភាទទួលបន្ទុកកិច្ចការពារសិទ្ធិមនុស្សនិងពាក្យបណ្តឹង។ យុទ្ធនាការប្រមូលស្នាមមេដៃនេះដែលធ្វើឡើងដោយ១១អង្គការក្រៅរដ្ឋាភិបាល ចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៧ មកដល់ចុងខែមេសានេះ មានគោលបំណងជម្រុញអោយរដ្ឋាភិបាលនិងរដ្ឋសភាអនុម័តអោយបានឆាប់រហស័ នូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ លោក យុង គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព បានបង្ហាញសំដែងការរីករាយថាៈ «នេះជាសញ្ញាមួយដែលបង្ហាញពីការយកចិត្តទុកដាក់ពីស្ថាបន៍នីតិបញ្ញតិ្ត។ ប៉ុន្តែ យើងនឹងរង់ចាំមើលផងដែរ ថាតើបន្ទាប់ពីការប្រគល់ញ្ញតិនេះ រដ្ឋសភានឹងយកចិត្តទុកដាក់ជម្រុញការអនុម័តសេចក្តីព្រាងច្បាប់នេះដែររឺអត់?» ទោះយ៉ាងណា នៅក្នុងអំឡុងពេលនេះ សមាជិករបស់រដ្ឋសភាកំពុងស្ថិតនៅវិស្សមកាល ហើយរដ្ឋសភានឹងដំណើរការ ក្រោយពីការបោះឆ្នោតខែកក្កដាខាងមុខនេះ។ |