Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 00:42 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សាលាក្តីខ្មែរក្រហមៈ ដើមបណ្តឹងរដ្ឋប្បវេណី ចាកចេញពីសវនាការ ការលើកលែងទោសរបស់ អៀង សារី ត្រូវបានពិនិត្យ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
02-07-2008
កញ្ញា សេង ធារី នាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ដែលបាន​ចូលរួម​ជា​ដើម​បណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទី២ នៅក្នុងសាលាក្តីខ្មែរក្រហម បាន​ចាក​ចេញពីបន្ទប់សវនាការ នៅព្រឹកព្រលឹម ថ្ងៃពុធ ទី២ ខែកក្កដា បន្ទាប់​មាន​ការ​មិន​ពេញចិត្តចំពោះការបដិសេធជាលើកទី៣ របស់ចៅក្រមនៃអង្គបុរេជំនុំជម្រះ ដែល​មិនអនុញ្ញាតិអោយកញ្ញាឡើងនិយាយ។ កញ្ញាចង់​សំណូមពរ​ចៅក្រម​អោយ​ពិនិត្យ​លើសេចក្តីសម្រេចកាលពីថ្ងៃអង្គារឡើងវិញ។ ជាការពិតណាស់ បន្ទាប់​ពីកញ្ញាត្រូវបានបដិសេធជាលើកទីមួយ កាលពីថ្ងៃច័ន្ទ កញ្ញា​បាន​បញ្ឈប់​ការងារមេធាវីរបស់ខ្លួន នៅថ្ងៃបន្ទាប់ ក្នុងគោលបំណង​ធ្វើជាតំណាង​ខ្លួនឯង​ដោយ​ផ្ទាល់។ បន្ទាប់ពីមានការពិភាក្សា ចៅក្រម​បានសម្រេច​បដិសេធ​សំណើ​របស់កញ្ញា ដោយមូលហេតុថាដើម​បណ្តឹងរដ្ឋប្បវេណីអាច​មានមតិយោបល់​បាន តាមរយៈមេធាវីម្នាក់ប៉ុណ្ណោះ។

សេង ធារី និយាយថាគាត់មិនសប្បាយ
នាយិកាវ័យក្មេង​រូបនេះ​បានគូសបញ្ជា្កក់ពីភាពមិនសមហេតុផល ដោយបាន​ពន្យល់ នៅល្ងាចថ្ងៃពុធនេះថា «សេចក្តីសម្រេចរបស់ចៅ​ក្រម​កាល​ពីម្សិល​មិញ​នេះ ដែលបានបដិសេធមិនអោយរូបខ្ញុំឡើងមានយោបល់ មានភាពផ្ទុយ​ទៅ​នឹង​ច្បាប់មូលដ្ឋានដែលបានចែងថាយើងមានសិទ្ធិក្នុងការបញ្ចេញមតិ និង​ស្តី​ពី​ភាគីម្នាក់នៅក្នុងសវនាការចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី »។ កញ្ញា​បាន​រម្លឹក​ថា នៅក្នុងសវនាការរបស់នួន ជា កញ្ញាអាចឡើងនិយាយបាន ដោយមិន​មាននរណាអះអាងថាការឡើងនិយាយនេះមិនគោរពទៅតាមនីតិវិធីនោះទេ។ «ខ្ញុំធ្លាប់ត្រូវបានគេបិទសេរីភាព មិនអោយបញ្ចេញមតិនៅក្រោមរបបខ្មែរក្រហម ដោយមេដឹកនាំ ដូចជាអៀង សារី (អតីតឧបនាយករដ្ឋមន្ត្រីការបរទេស នៅ​របប​ប៉ុល ពត) ហើយ៣០ឆ្នាំក្រោយមក ខ្ញុំត្រូវបាន​បដិសេធមិន​អោយ​បញ្ចេញ​យោបល់ម្តងទៀត ដោយច្បាប់របស់តុលាការ។ ខ្ញុំពិតជា​ច្របូក​ច្របល់អស់​ហើយ។  វាគឺជារឿងអយុត្តិធម៌។ ខ្ញុំចង់ជឿជាក់ថាតុលាការនឹងពិនិត្យ​ឡើង​វិញ​លើសេចក្តីសម្រេចរបស់ខ្លួន ព្រោះថាការបដិសេធនេះ​មិនបានផ្តល់​អត្ថ​ប្រយោជន៍​​ដល់តុលាការ ក៏ដូចជានីតិវិធីផងដែរ។ ខ្ញុំចាកចេញ​ពីបន្ទប់​សវនាការ ព្រោះ​បើខ្ញុំបន្តនៅទីនោះទៀត ក៏គ្មានប្រយោជន៍អ្វីដែរ! តើ​សវនាការ​នេះមាន​ប្រយោជន៍អ្វី? ខ្ញុំមិនចង់ចូលរួមលេងល្បែងនេះទេ!»

តើការលើកលែងទោសអាចទទួលយកបានដែររឺទេ?

ព្រះរាជក្រឹត្យចុះខែកញ្ញា ឆ្នាំ១៩៩៦ ដែលបានលើកលែងទោសលោក អៀង សារី ត្រូវបានប្រកាស ដោយអាស្រ័យ​លើច្បាប់ដែល​ត្រូវបានប្រកាស​អោយ​ប្រើប្រាស់​កាលពីខែកក្កដា ឆ្នាំ១៩៩៤ ដែលបានដាក់​ក្រុមខ្មែរ​ក្រហម​អោយ​នៅក្រៅច្បាប់។ ច្បាប់នេះបានកំណត់រយៈពេល៦ខែ ដល់ឧទ្ទាម ដើម្បី​ទម្លាក់​អាវុធ ចូលរួមជាមួយនឹងជួររដ្ឋាភិបាល ហើយរដ្ឋាភិបាល​នឹងដកពាក្យ​បណ្តឹង​ទាំង​អស់ពីពួកគេ ប្រសិនជាពួកគេយល់ព្រម​សុំចុះចាញ់នៅក្នុង​រយៈពេល​កំណត់​នេះ។
 
សហព្រះរាជអាជ្ញាបានវាយតម្លៃថាព្រះរាជក្រឹត្យនេះមិនអាចទទួលយក​បាន​នោះ​ទេ។ សហព្រះរាជអាជ្ញាបានរម្លឹកថា ឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ មិន​អាច​ត្រូវ​បានលើកលែងទោស ដូចដែលមានចែងដោយអង្គការសហប្រជាជាតិ។ ម្យ៉ាងវិញទៀត សហព្រះរាជអាជ្ញាបាន​បន្ថែមទៀត​ថាព្រះរាជ​ក្រឹត្យនេះ​ទាក់​ទងតែនឹងការវិនិច្ឆ័យរបស់តុលាការប្រជាជនបដិវត្តន៍ឆ្នាំ១៩៧៩  ដែលបាន​កាត់ទោសប្រហារជីវិតអៀង សារី ពីបទឧក្រិដកម្ម។ ប៉ុន្តែ តុលាការ​នេះមិន​បានឆ្លើយតប​ទៅនឹងលក្ខខណ្ឌច្បាប់អន្តរជាតិស្តីពីការជំនុំជម្រះមួយប្រកប​ដោយ​សមធម៌នោះទេ។ មេធាវីរបស់ដើម​បណ្តឹងរដ្ឋប្បវេណី​បានស្នើសុំ​អោយតុលាការ​ប្រកាស «មោឃៈ» ចំពោះព្រះរាជក្រឹត្យឆ្នាំ១៩៩៦នេះ។

ចំណែកមេធាវីការពារក្តី បានវាយតម្លៃថា ប្រទេសកម្ពុជានៅសម័យកាលនោះ «ពោរពេញដោយភាពជាម្ចាស់ការលើខ្លួនឯង» ហើយ ការលើកលែង​ទោសត្រូវ​បានសម្រេច​យ៉ាងស្របច្បាប់ ដោយមានការ​យល់ព្រម​ពីសហនាយករដ្ឋ​មន្ត្រី​សម័យនោះ និងរដ្ឋសភាជាតិ។ លោក Karnavas សហមេធាវីជន​ជាតិ​អាមេរិក​របស់អៀង សារី បានលើកឡើងម្តងទៀត នៅក្នុងសារណា ពីសំដី​របស់​នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានសន្និដ្ឋាន​ថាការសុំចុះចាញ់​របស់​អៀង សារី បានធ្វើអោយកងកម្លាំងខ្មែរក្រហមជិត​ពីរភាគបីយល់ព្រមចុះ​ចូល​ជាមួយរដ្ឋាភិបាល។ «សហព្រះរាជអាជ្ញាចង់អះអាង​អោយយើងជឿជាក់​ថាការ​លើក​លែងទោសនេះមានលក្ខណៈផ្ទុយនឹងច្បាប់។ ប្រសិនជា ជាមានករណី​នេះមែន មានន័យថាយើងកំពុងតែបំផ្លាញ​លិខិតូបករណ៍សន្តិភាព​នៅក្នុង​ប្រទេស​ដែលធ្លាប់មានសង្គ្រាមស៊ីវិល»។

លោកមេធាវី Karnavas បានបន្ថែមទៀតថា «នេះមិនមែនភាគីការពារក្តី  ជា​​អ្នក​បង្ហាញពីសុពលភាពនៃការលើកលែងទោសនោះទេ»។ អង្គជំនុំ​ជម្រះ​នឹង​ត្រូវសម្រេចសេចក្តីទាក់ទិននឹង ការប្រោសព្រះរាជទានទោសដល់អៀង សារី​នេះ។

ការពិភាក្សាស្តីពីសមត្ថកិច្ចនិងយុត្តាធិការជុំវិញបញ្ហា «ការលើកលែងទោស» និង«ព្រះរាជទានទោស» ត្រូវបានបញ្ចប់ ហើយអង្គបុរេជំនុំជម្រះ​នឹង​កាត់​សេចក្តី​នៅថ្ងៃព្រហស្បតិ៍ លើបណ្តឹងឧទ្ធរណ៍របស់មេធាវីអៀង សារី ប្រឆាំង​នឹង​ដីកាឃុំខ្លួនបណ្តោះអាសន្នរបស់កូនក្តីរបស់ពួកលោក។

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។