Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 07 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 21:02 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សាលាក្តីខ្មែរក្រហម : សវនាការជំនុំជម្រះឌុច​ខិត​ ចូលមកដល់
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
18-07-2008

 

សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា​ (ECCC) បាន​ដាក់​ដីកាសន្និដ្ឋាន​ស្ថាពរក្នុងសំណុំរឿងរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងស២១។​ ឯកសារចំនួនជិត២០០ទំព័រនេះ​ជួយ​ដល់​សហចៅក្រម​ស៊ើបអង្កេត​ក្នុងការ​ធ្វើ​សេចក្តីព្រាងដីកា​ដំណោះស្រាយ​របស់ខ្លួន​ដែលនឹង​ក្លាយជា​ដីកាបញ្ជូនសំណុំ​រឿង​របស់​ឌុច​ ទៅ​ជម្រះ​នៅ​មុខ​អង្គជំនុំ​ជម្រះ។ កាលបរិច្ឆេទកំណត់នៃការដាក់ដីកា​សន្និដ្ឋានស្ថាពរ​​នេះគឺនៅថ្ងៃទី៧ ខែ​សីហា។ សេចក្តីប្រកាសព័ត៌មានរបស់​ ECCC គូសបញ្ជាក់​យ៉ាងដូច្នេះថា ការិយាល័យសហព្រះរាជអាជ្ញា​បានធ្វើ​​យ៉ាង​ល្អ​នៅក្នុង​ការងារ​នេះ «​​ដោយ​អាច​ដាក់​ដីកានេះបាន​៣សប្តាហ៍​មុនថ្ងៃកំណត់» បើ​ទោះជា​«ធនធាន​មាន​កម្រិត​ក៏ដោយ»។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០០៧ សហព្រះរាជអាជ្ញាបាន​ចេញ​ដីកាសន្និដ្ឋាន​បញ្ជូន​សំណុំ​​រឿង​អោយ​ស៊ើបសួរ ដោយ​ស្នើ​អោយ​បើកកិច្ច​ស៊ើបសួរទៅ​លើ​ទីតាំង​ឧក្រិដ្ឋកម្មចំនួន​២៥​កន្លែង ព្រមទាំង​ស្នើ​អោយ​នាំ​និង​ឃុំខ្លួនជន​សង្ស័យ​ចំនួន​៥នាក់​ពីបទឧក្រិដ្ឋនានា ដូចជា​បទមនុស្សឃាត​ និង​បទ​ប្រល័យ​ពូជសាសន៍​ជាដើម​។​ ម្យ៉ាង​វិញ​​ទៀត ចៅក្រម​ស៊ើបអង្កេត​បានចេញ​សេចក្តី​​បង្គាប់​​នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ថា«សំណុំ​រឿង​ទាក់ទង​នឹងស២១ និងឌុចត្រូវ​ធ្វើ​ការ​​ស៊ើបអង្កេតដាច់ដោយឡែក​»​ពីសំណុំរឿងជន​ត្រូវ​ចោទ​៤នាក់​ផ្សេង​ទៀត។

អតីត​ប្រធានមន្ទីរស២១ និង​បុគ្គលិក​ក្រោម​បង្គាប់​បាន​ធ្វើ​ឯកសារ​យ៉ាង​ល្អិតល្អន់​ទាក់​ទង​​នឹង​ឧក្រិដ្ឋកម្ម​របស់ខ្លួន​។​ ឯកសារ​ទាំងនោះ​ ពួកគេ​បាន​បន្សល់ទុក​នៅ​ពេល​រត់​​គេច​ខ្លួន​​ពី​ការ​វាយចូល​​របស់​កងទ័ព​វៀតណាមមក​ក្នុង​ទីក្រុងភ្នំពេញ​នៅថ្ងៃទី៧ មករា ១៩៧៩ ដែល​បាន​បញ្ចប់​របប​ប៉ុល ពត។ ឯកសារ​រាប់​សែនទំព័រ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​​មន្ទីរ​២១ ដែលបាន​ក្លាយ​ទៅ​ជា​សារមន្ទីរប្រល័យ​ពូជសាសន៍ទួល​ស្លែង និង​នៅ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)។ ជាង​នេះទៅ​ទៀត ចាប់​តាំង​ពីការ​ចាប់​ខ្លួន​មក ឌុច​បាន​​ទទួល​យក​ការ​សួរ​យកចម្លើយ​ចំនួន​២៧​លើក​ដែល​ធ្វើ​ឡើង​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត ហើយ​បាន​ចូល​រួម​​ក្នុង​ការ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​។ នៅ​កន្លែង​នោះ ឌុច​ត្រូវ​បាន​ដាក់​អោយ​ពិភាក្សា​តទល់​គ្នា​ជាមួយ​ជន​រងគ្រោះ និង​អតីតបុគ្គលិក​មន្ទីរស២១។ ឌុច​បាន​ឆ្លើយ​​សំណួរ​ផ្សេងៗរបស់​សហ​ព្រះរាជអាជ្ញា និង​ដើម​បណ្តឹង​រដ្ឋប្បវេណី។ ប៉ុន្តែកិច្ចសហការដ៏ល្អ​នេះ​មិន​អាច​លុប​​រឿង​រន្ធត់​ប្រព្រឹត្ត​នៅ​មន្ទីរឃុំ​ឃាំងដែល​គាត់​គ្រប់​គ្រង ហើយ​ដែល​សាក្សី៦៣នាក់​បាន​ពណ៌នា​យ៉ាង​លម្អិត​​ប្រាប់​ទៅ​សហចៅ​ក្រម​ស៊ើប​អង្កេត​​ បាន​ឡើយ​។

សវនាការជំនុំជម្រះឌុច ជន​ត្រូវ​ចោទទី១ក្នុង​ចំណោម​ជន​ត្រូវ​ចោទ៥នាក់​ដែលត្រូវ​បង្ហាញ​មុខ​​នៅសាលា​ជំនុំ​ជម្រះដំបូង​របស់​សាលាក្តី​ខ្មែរក្រហម អាច​នឹង​បើកធ្វើ​ឡើង​ចាប់​​​ពី​ខែ​កញ្ញាខាងមុខ។