| អង្គភាពគាំពារការការពារក្តីសំដែងការសោកស្តាយ ចំពោះសិទ្ធិប្តឹងសាទុក្ខរបស់ជនត្រូវចោទដែលកាន់ តែតិចជាងមុន |
| ααα ស្ទេហ្វានី ហ្សេ | |
| 05-09-2008 |
|
©John Vink / Magnum អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក) បានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទីបួនរបស់ខ្លួន នៅថ្ងៃសុក្រ ទី៥ កញ្ញានេះ។ ចៅក្រមដែលទើបទទួលបានការតែងតាំងថ្មីសម្រាប់ អ.វ.ត.ក បានស្បថចូលកាន់តំណែងជាផ្លូវការ គឺលោកស្រី Catherine Marchi-Uhel (ជនជាតិបារាំង) ដែលនឹងក្លាយជាចៅក្រមអន្តរជាតិអមតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម និងលោក Siegfried Blunk (ជនជាតិអាល្លឺម៉ង់) ដែលនឹងកាត់តួនាទីជាចៅក្រមស៊ើបអង្កេតអន្តរជាតិ។
មន្ត្រីតុលាការនៃ អ.វ.ត.កបានអនុម័តវិសោធនកម្មសំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះ។ ចៅក្រមទាំងអស់បានប្រើនូវបញ្ញាញាណផ្នែកច្បាប់ ដើម្បីដោះស្រាយបញ្ហាច្បាប់ដ៏ស្មុគស្មាញ ជាអាទិ៍មានតួនាទីនៃដើមបណ្តឹងរដ្ឋប្បវេណី និងការប្រើវិធានការការពារសាក្សីក្នុងការជំនុំជម្រះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គភាពគាំពារការការពារក្តីបានសំដែងការខកចិត្តដោយសារចៅក្រមបានអនុម័តវិសោធនកម្មវិធាន១០៤ នៃវិធានផ្ទៃក្នុង ដែលកាត់បន្ថយវិសាលភាពនៃបណ្តឹងសាទុក្ខយ៉ាងច្រើន ដែលមានសម្រាប់ជនត្រូវចោទ ក្នុងករណីដែលតុលាការសម្រេចថាមានពិរុទ្ធភាព។ មុនពេលមានវិសោធនកម្មនេះ វិធានផ្ទៃក្នុងបានចែងស្របតាមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដែលតាមប្បញ្ញត្តិនោះជនត្រូវចោទ ដែលត្រូវបានវិនិច្ឆ័យថាមានពិរុទ្ធភាព ដោយអង្គជំនុំជម្រះសាលាដំបូង មានសិទ្ធិប្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមនោះ ទាំងលើអង្គហេតុ និងអង្គច្បាប់។ វិសោធនកម្មលើវិធាន១០៤ កម្រិតមូលដ្ឋានលើបណ្តឹងសាទុក្ខ នៅ អ.វ.ត.ក ត្រឹមតែ ១-កំហុសឆ្គងអង្គច្បាប់ដែលធ្វើអោយសេចក្តីសម្រេចគ្មានសុពលភាព រឺ ២-កំហុសឆ្គងអង្គហេតុ ដែលនាំអោយសេចក្តីសម្រេចមិនមានភាពយុត្តិធម៌។ ចំណុចនេះមានន័យថាបច្ចុប្បន្ននេះ នៅ អ.វ.ត.ក ជនត្រូវចោទមានសិទ្ធិប្តឹងសាទុក្ខកាន់តែតិចជាងតុលាការផ្សេងៗទៀតនៅកម្ពុជា។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អង្គភាពគាំពារការការពារក្តីបានសង្កត់ធ្ងន់ថា «វិសោធនកម្មនេះមានយុត្តិកម្មគ្រប់គ្រាន់ ដោយយោងទៅលើលក្ខណៈពិសេសនៃ អ.វ.ត.ក ក៏ដូចជាការអនុវត្តន៍នៅក្នុងសាលាក្តីព្រហ្មទណ្ឌអន្តរជាតិដទៃទៀត។ |