αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:24 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រទេសជាច្រើនអំពាវនាវសុំអោយមានការចរចារទ្វេ ភាគីដើម្បីដោះស្រាយជម្លោះខ្មែរ-ថៃ
αžŠαŸ„αž™ ឡូរ៉ង់ឡឺហ្គូអង់វិក និង​ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
24-07-2008

 

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ នៅលើ​វិបសាយ​​របស់​​ក្រសួង​ការ​បរទេសថៃ​ នៅ​ថ្ងៃ​ពុធ ទី២៣ កក្កដា លោក Sahas Bunditkul ឧបនាយក​រដ្ឋមន្ត្រី​ថៃ​បាន​រៀប​ចំ​ជំនួប​​ពិភាក្សា​​ទ្វេ​ភាគី​ជា​បន្ត​បន្ទាប់​​ នៅ​ក្រៅ​កិច្ច​ប្រជុំ​​​អន្តរ​ក្រសួង​​​អាស៊ាន ដើម្បីបញ្ចុះបញ្ចូល​សមាជិក​អាស៊ាន​និង​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​​សហប្រជាជាតិ កុំអោយ​ចូល​មក​​ពាក់ព័ន្ធ​នៅក្នុងជម្លោះ​ព្រំដែន​រវាង​ប្រទេសថៃ​និង​​កម្ពុជា។​

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាននេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​បាន​អះអាង​ជា​ពិសេស​ថា​​អ្នក​ស្រី ខុនឌូលីសារ៉ាយ (Condoleeza Rice) រដ្ឋលេខាធិការ​សហរដ្ឋ​អាមេរិក បាន​សង្ឃឹម​ថា​ «ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ នឹង​អាច​ដោះស្រាយ​ជម្លោះ​​​របស់​ខ្លួនបាន​ដោយជោគ​ជ័យ​ តាម​រយៈការ​ពិភាក្សា​ទ្វេភាគី»។ សារព័ត៌មាន​​ប្រចាំថ្ងៃ ថៃ ឌឺណេសិន ក៏​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយ ក្នុងនោះ​​​អ្នកស្រី​ ខុនឌូលីសារ៉ាយ បាន​វាយ​តម្លៃថា​​ ការ​ដោះ​ស្រាយ​​​ជម្លោះ​នៅចំពោះ​មុខ​អង្គការ​សហប្រជាជាតិ «នៅមិនទាន់​ដល់ពេលវេលា​» ​នៅ​ឡើយ​​​នោះ​​ទេ​​​ ព្រោះ​ការ​ពិភាក្សា​ទ្វេភាគីនៅតែ​បន្ត​ធ្វើឡើង​ ហើយ​​អាស៊ាន​ក៏​មាន​តួនា​ទី​មួយ​ក្នុង​ការ​ដោះ​ស្រាយ​ផងដែរ​​»។

លោក Sahas Bunditkul ក៏​បាន​ជួប​ពិភាក្សា​ជាមួយនឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​​នៃ​សហព័ន្ធ​រុស្ស៊ី ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដូច​​សហរដ្ឋអាមេរិក។ រដ្ឋ​មន្ត្រី​នៃ​សហព័ន្ធ​រុស្សី​​បាន​វាយតម្លៃថា​ការ​ចរចារ​ទ្វេ​ភាគី​​លើ​សំណុំ​រឿង​នេះ​ «អាចទទួល​យក​បាន​​​» ដោយ​មិនចាំបាច់​ឈាន​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​ដោយផ្ទាល់នោះទេ​​»។

បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ កាល​ពីថ្ងៃ​ច័ន្ទ ទី​២១ កក្កដា បាន​ទទួល​​បរាជ័យ ប្រទេស​កម្ពុជា​បាន​សម្រេច​ចិត្ត​ស្វែងរក​ជំនួយ​​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ដោយ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ថា​វិបត្តិ​អាច​វិវត្តន៍​ទៅ​មុខ និង​អាចឈាន​រហូត​មានការផ្ទុះ​​​អាវុធ​​។

យោង​តាមលោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ស្តីពីជម្លោះ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា ជុំវិញ​តំបន់​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ កក្កដា​ខាងមុខ​នេះ។ ប្រមុខ​ការទូត​ខ្មែរ​រូប​នេះ​​នឹង​ធ្វើ​ដំណើរ​ទៅសហរដ្ឋ​អាមេរិក​ នៅថ្ងៃសុក្រ ទី​២៥ កក្កដា​។

ក្រៅអំពីកាលបរិច្ឆេទរបៀប​​នៃ​កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក៏​នៅ​មិន​ទាន់ត្រូវ​​បាន​​​បញ្ជាក់ច្បាស់​លាស់​នៅឡើយទេ​ (ធ្វើឡើង​ជាសាធារណៈ រឺ​ជាសម្ងាត់)។ ស្ថាប័ន​អន្តរជាតិ​​មួយ​នេះ​អាច​នឹងចេញ​សេចក្តី​​​សម្រេច​មួយ ដែល​មាន​លក្ខណៈបង្ខិត​បង្ខំ រឺ​ ​អាចជា​សេចក្តី​ប្រកាស​របស់ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ រឺមួយក៏​គ្រាន់តែ​ជា​សេចក្តីប្រកាស​ព័ត៌មាន​​​ធម្មតា​​មួយ។