Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ជនភៀសខ្លួនជនជាតិភាគតិចវៀតណាមតំបន់ភ្នំ បានតវ៉ានឹងការបញ្ជូនខ្លួនរបស់ពួកគេទៅកាន់ ប្រទេសដើមវិញ
αžŠαŸ„αž™ ​ដួង សុខា និង ស្តេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
18-07-2008

 

« បដិសេធន៍​ចំពោះ​​​ការ​បញ្ជួន​​ខ្លួនត្រលប់​ទៅ​ប្រទេស​ដើម​​ដោយ​ការ​បង្ខិត​បង្ខំ» នេះ​ជាសំ​ដី​​​តវ៉ា​របស់​ជន​ជាតិវៀតណាម​តំបន់​ភ្នំប្រមាណ​ជាង​១០០​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៨​ ខែ​កក្ដដា​កន្លង​ទៅ​នេះ ។ ជន​ជាតិ​​ភាគ​តិច​ទាំង​នោះបាន​លួច​​ឆ្លង​ចូល​មក​កាន់​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ហើយ​ថិត​នៅ​ក្រោម​ការ​ការពារ​របស់ឧត្តមស្នងការ​អង្គ​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(HCR) ។ ពួក​គេ​បាន​នាំ​គ្នា​មក​ឈរ​ចាំ​នៅ​មុខក្លោង​ទ្វារ​ជំរំរបស់​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (HCR) ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ័​ទួល​គោកនៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ។ ​នៅ​ទី​នោះ​ពួក​គេ​បាន​រង់​ចាំ​​ចំលើយ​ពី​ជោគ​វាសនា​របស់​ពួក​៖  ​ពី​ការ​សុំ​សិទ្ធ​​ជ្រក​កោន​ដែល​​រៀប​ចំ​ដោយ​ភ្នាក់​ងារអង្គការ​សហប្រជាជាតិ​ រឺ​ប្រសិន​បើ​ពួក​គេ​មិន​​បំពេញ​​លក្ខខណ្ឌ​​​ដើម្បី​​ទៅ​កាន់​ប្រទេស​ទីបី​,​ រឺ​ក៏​​ពួក​គេ​ត្រូវ​ត្រឡប់​​ទៅ​កាន់​ប្រទេស​មួយ​ផ្សេង​​ទៀត​ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជារឺ​ក៏​យ៉ាង​ណា ។ 

ប៉ុន្តែ​ការ​​តវ៉ា​​ដែល​បាន​ធ្វើ​ឡើង​ទាំង​នេះ គឺ​​កើត​​ឡើង​​ក្រោយពេល​​ដែលជន​​ភៀសខ្លួន​ចំនួន​ ២៦​​រូបទៀត​​ត្រូវ​បាន​គេ​បញ្ជួន​តាម​​ឡាន​​តាំង​ពី​ព្រឹក​ព្រលឹម​​ទៅ​កាន់​ព្រំ​ដែន​ខ្មែរ​​​វៀត​ណាម​​ដោយ​មាន​ការ​ត្រួត​ពិនិត្យយ៉ាង​ម៉ត់​ចត់​​ពី​សំណាក់​​​អាជ្ញា​ធរ​ខ្មែរ​ ។

តាម​ការ​និយាយ​រៀប​រ៉ាប់​ពី​​​ម្នាក់​ដែលគេ​កំរ​ឃើញ​មាន​​ចេះ​និយាយ​ភាសា​​ខ្មែរ​បាន​​​​បាន​រៀប​រ៉ាប់​ថា​៖​«​ ប្រសិន​បើ​គេ​​បញ្ជូន​ពួក​​យើង​អោយ​ត្រលប់​ទៅ​កាន់​ប្រ​ទេស​ដើម​វិញ​នោះ ពួក​យើងប្រហែល​​នឹង​ត្រូវ​​​ស្លាប់​ ! ពួក​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​​កាន់​ប្រទេស​វៀត​ណាម​វិញ​នោះ និង​រាប់​រយ​នាក់​ទៀត​ត្រូវ​ធ្វើ​ទុក្ខបុក​ម្នេញ​​​ និង​ខ្លះ​ទៀត​​ត្រូវ​គេ​​ដាក់​ថ្នាំ​បំពុល​ រឺ​ក៏​ត្រូវ​ចាប់​ដាក់​គុក​ដោយ​អាជ្ញាធរ​វៀត​​ណាម​ ។ តាំង​ពី​ទទួល​​បាន​ដំ​ណឹង​នេះ​មក ពួក​យើង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដោយ​ខ្លាច​គេ​បញ្ជូន​​​ទៅ​ប្រទេស​កំណើត​វិញ ​» ។​ បុរសនោះ​​បាន​បន្ថែម​ទៀត​ថា​៖​«​ពួក​យើង​ក៏​បាន​​ធ្វើ​ការ​ទាម​ទារ​សេរី​ភាពគោរព​សាសនា​ផង​ដែរ​ពី​អាជ្ញា​​ធរ​វៀត​​ណាម ។ នៅ​​ទី​នោះ​​ពួក​គេ​មិន​អនុញ្ញាត្តិ​អោយ​​​​គោរព​​​​​សាសនា​​គ្រឹស្ដ​​ទេ » ។

យោង​តាមប្រសាសន៍​លោក Toshi​ មន្រ្តី​ទទួល​បន្ទុក​ការពារ​ជន​ភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ជន​​ភៀសខ្លួន​ជន​ជាតិ​ភាគតិច​វៀតណាម​តំបន់​ភ្នំ ចំនួន​ប្រហែល ៤៥០​នាក់​​នៅ​ជ្រក​កោន​នៅ​​​ជំរុំ​របស់អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទី​​ក្រុង​ភ្នុំ​ពេញ​ ។ លោក​បាន​បញ្ចាក់​ផង​ដែរ​ថា​៖​«​ យើង​បាន​សំរេច​ថា​ពួកគេ​មិន​មែន​ជាជន​ភៀស​ខ្លួន​ទេ។ ដូច្នេះ​ក្នុង​ករណី​នេះ អាណត្តិនៃការងារ​យើង​មិន​អាច​អនុញ្ញាត្តិ​អោយ​យើង​ទុក​គេ​បាន​ទេ​ »។

លោក​Toshiដដែល​បាន​បញ្ជាក់​ថា​ រយៈ​ពេល​​ពីរ​ខែ​មក​ហើយ​​ការ​ហូរ​ចូល​មិន​ឈប់​ឈរ​របស់​ជន​​ភៀសខ្លួន​ជន​ជាតិ​ភាគតិច​វៀតណាម​តំបន់​ភ្នំ​មាន​សភាព​ស្ងប់​ស្ងត់​​ហើយ​​គេ​ក៏​មិន​បាន​រក​ឃើញ​​​ជន​​​ភៀស​ខ្លួន​​ថ្មី​ទៀត​ដែរ​ដែល​ចូល​មក​កាន់​ទឺក​ដី​នៃ​ប្រទេស​កម្ពុជា ។

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។