Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:28 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

នៅសវនាការថ្ងៃចុងក្រោយៈ អៀង សារីត្អូញត្អែរពីការទទួល បានការព្យាបាលមិនគ្រប់គ្រាន់
αžŠαŸ„αž™ កាសែត   
Convertir en PDF Version imprimable SuggΓ©rer par mail
04-07-2008

 

អង្គបុរេជំនុំជម្រះ​នៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​​(អ.វ.ត.ក) បា​ន​បញ្ចប់​​ការ​បើក​សវនការ​​លើករណីរបស់អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្រ្តី​​ការបរទេស​​របប​ខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដានេះ​។ នៅក្នុង​ពាក្យបណ្តឹងឧទ្ធរណ៍​​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន​របស់​អៀង សារី មេធាវីការពារក្តី​​​បានលើក​ឡើង​ពី​សុខភាព​ទន់​​ខ្សោយ​​របស់កូនក្តី​របស់​ពួកគាត់​ ដែលបច្ចុប្បន្ននេះ​មាន​អាយុ៨២ឆ្នាំ​។ មេធាវីបាន​បញ្ជាក់​មូល​​ហេតុនៃ​​ការ​សុំ​នៅក្រៅឃុំ​បណ្តោះអាសន្ន​​នេះ ដោយ​បានលើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ថា​មាន​បញ្ហា​សុខភាព​កើត​ឡើង​ចំពោះកូនក្តីរបស់គាត់ ប្រសិនជា​គាត់​បន្ត​ស្ថិត​នៅជាប់​ឃុំឃាំងត​ទៅ​ទៀត​។​

នៅថ្ងៃទី​បួន និង​ជាថ្ងៃចុងក្រោយ​នៃ​សវនាករ ជនត្រូវចោទ​បាន​ឡើង​និយាយ​ ដោយ​បាន​ប្រកាស​​អំពី​​បញ្ហា​សុខភាព និង​កង្វះថ្នាំ​សង្កូវ​ ដែល​គាត់​ត្រូវ​ជួប​ប្រទះ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​​របស់​​ អ.វ.ត.ក​។ លោក​​​ទាមទារ​ចង់បាន​ជំនួយ​មួយ ​សម្រាប់​​រូបលោក​។ សហព្រះរាជ​អាជ្ញា​បាន​បញ្ជាក់អោយដឹង​ថា​ការព្យាបាល​ដែល​ពិរុទ្ធជន​អៀង សារី​បាន​ទទួល ពិត​ជា​មាន​ភាព​គ្រប់​គ្រាន់​ល្អ​ប្រសើរ​​ជាង​ជន​រួមជាតិ​ភាគច្រើន​​ ដែល​ទទួលបាន​ទៅទៀត។

ចៅ​ក្រម​នឹង​ចេញ​សេច​ក្តី​សម្រេច​ទាក់ទិន​នឹង​​សុពលភាព​នៃការអភ័យទោស និង​ការ​លើក​លែង​ទោស ដល់​អៀង សារី ក្នុងឆ្នាំ​១៩៩៦ ហើ​យ​នឹង​​សម្រេច​ថា​​តើ​គោលការណ៍ «Neb is in idem» នឹង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ករណីនេះដែរ​រឺទេ។ គោលការណ៍ «Neb is in idem» បាន​ចែង​ថា​មនុស្ស​ម្នាក់​​មិនអាច​ត្រូវ​បាន​ជំនុំ​ជម្រះ​ រឺ​ចោទប្រកាន់​​ពីរ​លើក​ ពីបទ​ឧក្រិដ្ឋ​​តែ​មួយ​បាន​នោះ​​ទេ (អៀង សារី ធ្លាប់​​ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​​កំបាំង​មុខ ពីបទ​ឧក្រិដ្ឋ​​កម្ម​ប្រល័យពូជសាសន៍ ដោយ​តុលាការ​​មួយ​ កាលពីឆ្នាំ​១៩៧៩)។ ប្រសិនជាចៅក្រម​វិនិច្ឆ័យ​ថា​អតីត​មេដឹកនាំ​ខ្មែរក្រហម​អាច​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អ.វ.ត.ក យ៉ាង​ស្រប​ច្បាប់ ចៅ​ក្រម​​នឹង​ត្រូវ​​ធ្វើការ​សម្រេចចិត្តលើ​បណ្តឹង​ឧទ្ធរណ៍របស់​មេធាវីការពារក្តី​របស់​អៀង សារី ស្នើសុំអោយដោះលែងក្រៅឃុំបណ្តោះអាសន្ន។

សេចក្តី​សម្រេច​របស់តុលាការ​លើ​ករណី​បណ្តឹងឧទ្ធរណ៍​ដូចគ្នា​នេះ ដែល​ប្តឹង​ដោយ​មេធាវី​របស់​ភរិយា​របស់​លោក​អៀង សារី គឺអ្នកស្រីអៀង ធីរិទ្ធិ ដែល​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អ.វ.ត.ក ពីបទ​ឧក្រិដ្ឋកម្ម​ដែលអ្នក​ស្រីបានប្រព្រឹត្ត នៅសម័យ​ប៉ុល ពត កាល​នៅជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ មិនទាន់​ត្រូវ​បាន​ប្រកាសអោយដឹងជាសាធារណៈ​នោះទេ។