| ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ៖ កម្ពុជានិងថៃបន្តប្រឈមមុខដាក់គ្នា |
| ααα ឈាង បុប្ផា | |
| 18-07-2008 |
|
ស្ថានភាពនៅតែមានសភាពតឹងតែងនៅលើកំពូលភ្នំដែលមានប្រាសាទព្រះវិហារតាំងនៅ។កាលពីថ្ងៃសុក្រ ទី១៨ក្រុមកំលាំងទ័ពថៃបានកើនចំនួនរហូតដល់ជាង៥០០នាក់។
ទីក្រុងភ្នំពេញចាប់ផ្តើមបញ្ជូនកងកំលាំងរាជអាវុធហត្ថទៅកាន់ប្រាសាទ ព្រះវិហារដែលប្រទេសទាមទារចង់ធ្វើជាម្ចាស់កម្មសិទ្ធិ។បើទោះបីជាមានការស្្នើសុំពីនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់នាយករដ្ឋមន្ត្រីថៃអោយដកទ័ពថៃចេញពីតំបន់ប្រាសាទព្រះវិហារ នៅក្នុងបរិយាកាសដ៏តឹងតែងដែលចេះតែបន្តវែងទៅៗនេះកំទេចភ្លើងមួយគ្រប់គ្រាន់អាចបណ្តាលអោយមានភ្លើងមហន្តរាយ ឆាបឆេះឡើងបាន។
លោកផៃស៊ីផានអ្នកនាំពាក្យរបស់ទីស្តីការគណរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រះវិហារអមដំណើរដោយអ្នកកាសែតបានទៅដល់ប្រាសាទព្រះវិហារតាមរយៈឧទ្ធម្ភាគចក្រ។លោកបានពន្យល់អ្នកយកព័ត៌មានអំពីទឹកដីនៅក្នុងផែនទីដែលទទួលស្្គាល់ដោយតុលាការអន្តរជាតិទីក្រុងឡាអេនៅឆ្នាំ១៩៦២។ បន្ទាប់ពីបញ្ចប់ការពន្យល់លោកផៃស៊ីផានបានស្នើសុំអោយកងទ័ពថៃចាកចេញពីវត្តដែលស្ថិតនៅប្រមាណ៣០០ម៉ែត្រពីប្រាសាទ។ការអន្តរាគមរបស់អ្នកនាំពាក្យហាក់គ្មានប្រសិទ្ធិភាពនៅពេលដែលទាហានថៃឆ្លើយដោយព្រងើយថា«ពួកគេនឹងចេញប៉ុន្តែមិនដឹងពេលណាទេ»។
តំបន់ប្រាសាទហាក់បានប្រែក្លាយជាកន្លែងដែលមានភាពស្ងប់ស្ងាត់ នៅពេលដែលព្រះសង្ឃជាង៦០អង្គត្រៀមលក្ខណៈធ្វើពិធីបុណ្យចូល ព្រះវស្សាទៅតាមប្រពៃណីនៅក្នុងវត្តដែលកាន់កាប់ដោយពួកកងទ័ព។តើវត្តមានរបស់ព្រះសង្ឃទាំងនេះនឹងអាចធ្វើអោយអារម្មណ៍របស់មនុស្ស ស្ងប់ស្ងៀមដែរឬទេ ជាពិសេសគឺទាហានថៃដែលល្បីថាគោរពជឿនិងអោយតំលៃយ៉ាងខ្លាំងក្លាទៅលើព្រះពុទ្ធសាសនានៅក្នុងប្រទេស របស់ពួកគេ? |