Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:49 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ខៀវ កាញារីទ្ធៈ គ្មានទេកំផែងប៊ែរឡាំង រវាងព្រំដែន កម្ពុជា-ថៃ ប៉ុន្តែជារបងបេតុង
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
25-08-2008

 

ប្រទេសកម្ពុជាចង់​អោយ​មាន​ការ​ធ្វើរបង​បេតុង រឺជញ្ជាំង​ថ្មខ័ណ្ឌ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​​កម្ពុជា និងថៃ នៅ​តំបន់ដែលភាព​ស្មុគស្មាញ ក្រោយ​ពេល​បន្ទាត់​ព្រំដែន​ទាំង​នោះ​ត្រូវ​​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​ ដោយ​ប្រទេស​ទាំង​ពីរ។ លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន និងជាអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ សីហានេះ នៅ​ក្រសួង​ព័ត៌មាន​ ថា​បញ្ហា​ធ្វើ​របង​នេះ​ គេ​បាន​ជជែក​​គ្នា​​រួច​ហើយ តាំង​ពី​ឆ្នាំ​២០០០មក​ម្ល៉េះ។

ប៉ុន្តែ នៅក្នុង​អត្ថបទ​​ចេញ​ផ្សាយ​របស់​កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី​២៥ សីហា​បាន​សរសេរ​ថា ប្រទេសកម្ពុជាមាន​គម្រោង​សាង​សង់​ «កំផែងបែប​ទីក្រុង​ប៊ែរឡាំង (Berlin-style wall)។ នៅ​ក្នុង​ចំណុច​នេះ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​បានបដិសេធ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅថ្ងៃច័ន្ទ​នេះដែរ ថា​ខ្លួន​មិន​បាន​ប្រើ​ពាក្យថា «កំផែង» នោះទេ គឺ​មាន​ត្រឹម​តែ​ពាក្យ​ថា​បង្គោល និង​របងបេតុង នៅកន្លែង​ដែល​ស្មុគ​ស្មាញ ពោល​កន្លែង​ដែល​អាច​ជា​របៀង​រត់​ពន្ធ​គ្រប់​​ប្រភេទ រឺកន្លែង​ដែល​អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​អំពើឧក្រិដ្ឋ​កម្ម​ផ្សេងៗ។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir