| ឧប្បត្តិហេតុនៅប្រាសាទព្រះវិហារ ៖ ទីក្រុងភ្នំពេញចង់អោយ ស្ថានភាពស្ងប់ស្ងាត់ រីឯកងកំលាំងថៃកំពុងពង្រឹងកំលាំងបន្ថែម |
| ααα រស់ ឌីណា និង ឈាង បុប្ផា | |
| 16-07-2008 |
យោងតាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ថានភាពនៃការប្រឈមមុខរវាងកងទ័ពកម្ពុជានិងកងកំលាំងទ័ពថៃមានសភាពនឹងថ្កល់គ្មានការប្រែប្រួលចាប់តាំងពីព្រឹកថ្ងៃទី១៥កក្កដាបន្ទាប់ពីការចូលលុកលុយរបស់ទាហានកងឈុតខ្មៅរបស់ថៃនៅប្រាសាទព្រះវិហារ។ប៉ុន្តែតាមការផ្ដល់ព័ត៌មានពីលោកឡុង សុវណ្ណ អភិបាលរងខេត្តព្រះវិហារ កាលពីថ្ងៃទី ១៦មិថុនា នៅកន្លែងកើតហេតុមានកងកំលាំងថៃប្រមាណ៣០០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកកាន់កាប់វត្តមួយដែលមានចំងាយប្រមាណ ៣០០ម៉ែត្រពីជើងប្រាសាទព្រះវិហារ។ ប្រាសាទដែលសាងសង់នៅសតវត្សទី១១ទើបតែបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ័ពិភពលោកកន្លងមកថ្មីៗនេះ ។ សាក្សីនៅកន្លែងដែលបានឃើញហេតុការណ៏នោះបានអោយដឹងថា កងកំលាំងថៃទាំងនោះមានបំពាក់អាវុធធុនធ្ងន់ដូចជាគ្រាប់រុក្កែតជាដើម។ ប្រជាជនដែលរស់នៅក្នុងភូមិស្ថិតនៅជាប់ទ្វារច្រកព្រំដែនក្នុងតំបន់ប្រឈមមុខនេះត្រូវបានគេជំលៀសចេញអស់ពីភូមិ។
បន្ទាប់ពីបានធ្វើដំណើរទៅកាន់កន្លែងដែលមានបញ្ហារដ៏ចម្រូងចម្រាស និងបន្ទាប់ពីបានចូលរួមក្នុងអង្គប្រជុំដែលក្នុងនោះមានលោកនាយករដ្ឋមន្រ្តី មេបញ្ជាការកងទ័ព អគ្គស្នងការប៉ូលីស និងរដ្ឋមន្ត្រីការបរទេស អ្នកនាំពាក្យរដ្ឋាភិបាលលោក ខៀវ កញ្ញារិទ្ធបានប្រកាសអំពាវនាវនៅក្នុងសន្និសិទកាសែតមួយ សុំអោយមានភាពស្ងៀមស្ងាត់ និងមានការជឿជាក់ ប៉ុន្តែលោកក៏បានប្រាប់ទុកជាមុនផងដែរថា ៖ «ប្រសិនបើការប្រឈមមុខគ្នាដោយអាវុធកើតឡើងមែននោះ គឺប្រាសាទព្រះវិហារដ៏មានតំលៃដែលនឹងត្រូវទទួលរងគ្រោះមុនគេ» ។ |