|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| វិបត្តិនៅព្រះវិហារៈ កម្ពុជានិងថៃនឹងជួបប្រជុំនៅថ្ងៃ ចន្ទ័សម្តេចហ៊ុនសែនអំពាវនាវសុំអោយប្រទេស ជិតខាងដកទ័ព |
| ααα ឈាង បុប្ផា | | | 17-07-2008 | នៅក្នុងលិខិតមួយផ្ញើជូននាយករដ្ឋមន្រ្តីថៃលោកសាម៉ាក់ ស៊ុនថារ៉ាវេត លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនបានវាយតម្លៃថា «វាសំខាន់ដែលយើងទាំងពីរនាក់តំណាងអោយរដ្ឋទំាងពីរនៅតែអះអាងពីការបន្តរឹតចំណងមិត្តភាពសហប្រតិបត្តិការជិតខាងល្អយូរអង្វែង និងដោះស្រាយបញ្ហាតាមរយៈការចចារព្រមទាំងកំណត់កាលបរិច្ឆេទសម្រាប់ការចចាររវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម ទៀបាញ់ នៅថ្ងៃទី២១ខែកក្កដា»។លិខិតបានធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរបស់នាយករដ្ឋមន្រ្តីទាំងពីរកាលពីល្ងាចថ្ងៃទីពុធទី១៦កក្កដា។
បើតាមការពន្យល់របស់លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងសន្និសិទ្ធកាសែតកាលពីល្ងាចថ្ងៃព្រហស្បត្តិទី១៧កក្កដា គណកម្មការចំរុះដោះស្រាយបញ្ហាព្រំដែនដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបើកការប្រជុំនៅខេត្តស្រះកែវក្នុងប្រទេសថៃដើម្បីស្វែងរកដំណោះស្រាយវិបត្តិ «ប៉ុន្តែមិនមែនដើម្បីដោះស្រាយជំលោះព្រំដែននិងវាស់ព្រំដែនទេ»។ អ្នកនាំពាក្យបានបន្ថែមថាប្រទេសកម្ពុជាបានផ្តល់អាត្ថិភាពដល់ប្រទេសថៃជាអ្នកកំនត់ទីកន្លែង ហើយប្រទេសថៃបានជ្រើសរើសការប្រជុំនៅក្នុងទឹកដីរបស់គេ ដែលនេះធ្វើអោយប្រទេសមានការពេញចិត្តដោយសារថាកម្ពុជា។ ការជួបប្រជុំណាមួយក្នុងទឹកដីកម្ពុជាអាចមិនសូវអំណោយផលនៅពេលប្រទេសនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោត។ ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧កក្កដាខាងមុខនេះ។
សុំអោយស្ថានភាពត្រលប់ទៅរកភាពដើមវិញ តាមរយៈលិខិតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសៃន បានស្នើសុំអោយសមភាគីខាងប្រទេសថៃដកកងទ័ពចេញពីតំបន់វត្តកៃវសិក្ខាគិរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ និងធ្វើអោយសភាពការណ៍វិលទៅរកភាពដើមដូចមុនថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨វិញ ពោលគឺ ថ្ងៃដែលទាហានឈុតខ្មៅថៃបានចូលមកលុកលុយក្នុងទឹកដីកម្ពុជា។ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការសោកស្តាយថា «ជាអកុសលនៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០០៨ សភាពការណ៍កាន់តែអាក្រក់ដោយទាហានថៃបានបង្កើនចំនួននៅក្នុងតំបន់វត្តសិក្ខាគិរីស្វារៈ និងក្បែរប្រាសាទព្រះវិហារ ព្រមទាំងមានប្រជាជនជាបាតុករថៃថែមទៀត។» នៅទីបញ្ចប់ ដោយលើកឡើងថាសភាពការណ៍នេះអាក្រក់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្តេចនាយករដ្ឋមន្រ្តីបានស្នើសុំជាថ្មីទៅលោកសាម៉ាក់ ស៊ុនថារ៉ាវេតអោយ «ចាត់វិធានការណ៍ដើម្បីបន្ធូបន្ថយភាពតានតឹង និងដកទាហានចេញពីទឹកដីកម្ពុជា»។
ការលុកលុយដែលមិនមែនបង្ករឡើងដោយរដ្ឋាភិបាលថៃ សម្រាប់លោកខៀវ កាញារីទ្ធ វិបត្តិមិនមែនបង្កឡើងដោយថ្នាក់ដឹកនាំនៃប្រទេសជិតខាងនេះទេតែជាជម្លោះដែលបង្ករឡើងដោយគណបក្សប្រឆាំងថៃដែលមានបំនងផ្តួលរំលំរដ្ឋាភិបាលថៃបច្ចប្បន្ន»។ ជាមួយគ្នានោះអ្នកនាំពាក្យបានលើកឡើងពីក្រុមជ្រុលនិយមមួយចំនួនដែលកំពុងធ្វើអាជីវកម្មលើវិបត្តិនេះ។
ទាហាន៤០០ទល់នឹង៤០០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទាហានថៃបានបន្តចូលមកក្នុងទឹកដីកម្ពុជា និងមានចំនួនកើនឡើងដល់៤០០នាក់។ នៅផ្នែកកម្ពុជាទាហានចំនួន៤០០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់មានបញ្ហាជាពិសេសក្នុងប្រាសាទ។ នៅក្នុងសន្និសិទ កាសែត លោកខៀវ កាញារីទ្ធបានបដិសេធព័ត៌មានដែលថាភាគីកម្ពុជាបង្កើនកំលាំងទ័ពដល់៨០០នាក់។ ប៉ុន្តែដោយបញ្ជាក់ថាប្រទេសកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួននិងធ្លាប់ជាអ្នកធ្វើសង្រ្គាម អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ថា «ក្នុងករណីមានការផ្ទុះអាវុធ កម្ពុជាមានកំលាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបបាន»។បន្ទាប់មកលោកបានធ្វើការធានាអះអាងថា «ប៉ុន្តែយើងមិនចង់បញ្ជូនទាហានបន្ថែមដែលអាចបង្កអោយមានការប៉ះទង្គិចគ្នានោះទេ។» លោកខៀវ កាញារីទ្ធ បានបង្ហាញថាកំលាំងឈរជើងនៅកម្ពុជាមិនមែនជាទាហានទេប៉ុន្តែពួកគេជាប៉ូលីសជាតិនិងប៉ូលីសទេសចរណ៍ដែលមិនសូវឆេវឆាវដូចពួកទាហាន។បំនងគឺដើម្បីគ្រប់គ្រងស្ថានការណ៍និងការពារកុំអោយមានការផ្ទុះអាវុធណាមួយក្នុងចំនោមទាហានទាំងពីរប្រទេស។
ការមិនយល់ លោកខៀវ កាញារីទ្ធ បាននាំពាក្យថាសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានសំដែងថា លោកមិនយល់ថាហេតុអ្វីបានជាថៃនៅតែបញ្ជូនកំលាំងទ័ពចូលមកក្នុងទឹកដីកម្ពុជា»។ ដោយរំលឹកថាប្រទេសថៃនឹងក្លាយជាប្រធានសមាគមអាស៊ីអាគ្នេយ៍ ហើយដែលប្រទេសកម្ពុជាជាសមាជិក លោកខៀវ កាញារីទ្ធ បានធ្វើការរិះគន់ថា «ប្រទេសថៃមិនគួរធ្វើដូច្នេះទេ។ប្រទេសនេះបានបាត់នូវភាពស្របច្បាប់របស់ខ្លួនដោយសារតែមិនមានភាពទទួលខុសត្រូវ»។ បន្តិចក្រោយមកលោកខៀវ កាញារីទ្ធ បានសំដែងការមិនពេញចិត្តលើការប្រកាសរបស់មេបញ្ជាការកងទ័ពថៃដែលបានថ្លែងថា ប្រទេសថៃបានបញ្ជូនទ័ពបន្ថែមដើម្បីដាក់សំពាធក្នុងការចចារជាមួយប្រទេសកម្ពុជា។ អ្នកនាំពាក្យនិយាយថា«នេះមិនមែនជាភាសាដែលគួរនិយាយរបស់អ្នកដែលនឹងត្រូវធ្វើជាប្រធានសមាគមអាស៊ានទេ»។
បើតាមលោកខៀវ កាញារីទ្ធ ប្រទេសថៃបានចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ដោយសំអាងថាខ្សែបន្ទាត់ព្រំដែននៅតំបន់នេះមិនមានភាពច្បាស់លាស់ ហើយថាពូកគេមានសិទ្ធិ។ លោកអ្នកនាំពាក្យរូបនេះបាននិយាយបកទៅវិញថា«ប្រសិនបើប្រទេសកម្ពុជាបញ្ជូនទ័ពចូលក្នុងទឹកដីថៃត្រង់តំបន់ដែលមិនទាន់ច្បាស់លាស់ដូចប្រទេសថៃ តើប្រទេសថៃនឹងមានប្រតិកម្មបែបណា។វាមិនអាចទៅរួចទេ។ គេត្រូវគោរពច្បាប់អន្តរជាតិ។ បើទោះជាខ្សែបន្ទាត់ព្រំដែនមិនទាន់កំនត់ច្បាស់លាស់ប៉ុន្តែគេត្រូវសុំច្បាប់អនុញ្ញាតិពីប្រទេសកម្ពុជាមុននឹងចូលក្នុងទឹកដីរបស់ប្រទេសនេះ។» លោកខៀវ កាញារីទ្ធបាននិយាយថាគ្មានអ្វីដែលគួរអោយសង្ស័យប្រទេសថៃបានបាត់បង់នូវតំលៃរបស់ខ្លួន។
ប្រទេសកម្ពុជាមិនមែនជាប្រទេសទន់ខ្សោយ មុននឹងបញ្ជាក់ថាភាគីកម្ពុជាបានធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាហើយគេឃើញមានការខិតខំប្រឹងប្រែងតិចតួចខាងភាគីថៃ លោកខៀវ កញ្ញារិទ្ធិបានធ្វើការបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជាចង់ប្រាប់ប្រជាជនថាខ្លួនមិនមែនទន់ខ្សោយទេ។រដ្ឋាភិបាលមិនចុះញ៉មនឹងប្រទេសថៃទេ ប៉ុន្តែរដ្ឋាភិបាលចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការទូត។» ដោយនៅតែចង់អោយមានការចចារតាមរយៈការទូត ប្រទេសកម្ពុជាមិនបានធ្វើការអំពាវនាវសុំការអន្តរាគមន៍របស់អង្គការយូនេស្កូ។អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថាការធ្វើដូច្នេះគឺដើម្បីកុំអោយ«ប្រទេសជិតខាងបាក់មុខ» ហើយលោកសន្និដ្ឋានថា«ប្រទេសកម្ពុជាបានធ្វើការខិតខំប្រឹងប្រែងច្រើនណាស់មកហើយ»។
|
|
វិភាគ
លោកបណ្ឌិតរ៉ាអ៊ូល ម៉ាកជែនណារ៍ នឹងលើកយកមកបង្ហាញឡើងវិញនូវបញ្ជីកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុសញ្ញាដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងសតវត្សចុងក្រោយនេះ ហើយបើតាមរូបលោក វាបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជានៅលើតំបន់ព្រះវិហារ។ សព្វថ្ងៃ តំបន់ព្រះវិហារនេះកំពុងរងការតវ៉ាមិនសុខចិត្តពីប្រទេសថៃ។ |
លោកស្រីគីម សត្ថាវី ចៅក្រមនៃតុលាការកំពូលកម្ពុជា និងជាអតីតនាយិកាសាលាភូមិន្ទចៅក្រម រៀបរាប់នៅក្នុងសៀវភៅ«យុវភាពបាក់បែក» (បោះពុម្ពផ្សាយក្នុងឆ្នាំនេះដោយគ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការជាប់ឃុំរបស់លោកស្រីនៅក្នុងជំរំការងាររបស់ពួកខ្មែរក្រហម។ |
វ៉ិបសាយគួរឱ្យចាប់អារម្មណ៍
អស់រយៈពេលជាង៨ឆ្នាំ បន្ទាប់សកម្មភាពឆបោកនៃក្រុមមេខ្លោងបោកប្រាស់ដ៏ល្បីល្បាញបីរូបនៅ សហរដ្ឋអាមេរិក មកលើប្រជាជនអាមេរិកដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិក មេខ្លោងចុងក្រោយត្រូវបានកាត់ទោសដោះលែងនៅក្រៅ ឃុំក្រោមការត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ កាលពីដើមខែសីហាកន្លងមកនេះ។ រយៈពេលមួយឆ្នាំដំបូងនៃទោសនេះ ជនល្មើសត្រូវជាប់ឃុំខ្លួននៅគេហដ្ឋាន តាមសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក)។
|
| ការពិភាក្សាមិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សាគ្នានេះបានបង្កើតជាវេទិកាដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធនឹង «ភាពអាថ៌កំបាំង» និង «ភាពចម្លែក» នៃពិភពផែនដីដ៏ចំណាស់របស់យើងមួយនេះ។ វេទិកាមួយនេះពិភាក្សាលើប្រធានបទមួយ គឺ តើស្តេហ្គូស័រ (ពូជសត្វដាយណូស័រមួយប្រភេទដែលបានផុតពូជ កាលពី១៤០លានឆ្នាំមុន) មានជីវិតនៅសម័យអង្គរ ដែលសំបូរទៅដោយប្រាង្គប្រាសាទជាច្រើន កសាងនៅចន្លោះសតវត្សទី៩ ដល់សតវត្សទី១៤ ដែររឺទេ? |
សង្គ្រាម នៅលើវិបសាយទំនងជាមិនបង្កអោយមានការបង្ហូរឈាមនោះទេ តែសង្គ្រាមនេះក៏អាចឆាបឆេះ និងធ្វើអោយមានមនុស្សក្តៅក្រហាយផងដែរ។ សៀវភៅពហុចំណេះដឹងនៅលើវិបសាយឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំព័ត៌មានតែមួយគត់ដែលបានមកពីអ្នកប្រើប្រាស់អ៊ិនធើណេត ហើយវិបសាយមួយនេះបានក្លាយទៅជាកន្លែងនៃការប្រឈមមុខដាក់គ្នារវាង អ្នកគាំទ្រជនជាតិថៃ និងអ្នកគាំទ្រជនជាតិខ្មែរ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។
|
សំណួររបស់លោកអ្នក
 "តើលោកអ្នកមានសំនួរឬ ?" សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។
|