Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:30 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

មេដឹកនាំគណបក្សប្រឆាំងទាំងពីរនឹងប្តឹងទៅកាន់ ប្រធានាធិបតីបារាំងនិងឥណ្ឌូណេស៊ី
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
28-08-2008

 

លោកស្រី មូរ សុខហូរ អគ្គលេខាធិការរង​នៃគណបក្ស​សម រង្ស៊ី និងជា​តំណាង​រាស្រ្ត​មណ្ឌល​​​កំពត បាន​អោយដឹង​​នៅ​ថ្ងៃព្រហស្បតិ៍ ទី​២៨ សីហានេះ​ថា នៅ​សប្តាហ៍​ក្រោយ​នេះ​ លោក​សម រង្ស៊ី និង​លោកកឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំងនឹងប្តឹង​តវ៉ា​ជំទាស់​លទ្ធផល​នៃការ​បោះ​ឆ្នោត​​បណ្តោះ​អាសន្ន​​ ទៅ​កាន់​សហគមន៍​​អន្តរជាតិ។

គម្រោង​ប្តឹងតវ៉ា​​នេះបាន​កើត​មាន​ឡើង​ ក្រោយពេល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បាន​សម្រេច​បដិសេធ​ពាក្យ​បណ្តឹង​ទាំង​ពីរ​ករណី​របស់​គណបក្ស​សម រង្ស៊ី​ នៅ​ថ្ងៃ​អង្គា​រ​ ទី​២៦ និង​ថ្ងៃពុធ ទី​២៧។ បណ្តឹង​ទីមួយ ពាក់ព័ន្ធ​នឹង​សំណើសុំរៀបចំការ​រាប់សន្លឹក​ឆ្នោត​​សា​រ​ជាថ្មី នៅ​ខេត្ត​ស្វាយ​រៀង ចំណែក​បណ្តឹង​ទីពីរ ពាក់ព័ន្ធ​នឹងការ​​បដិសេធ​លទ្ធផលបោះ​ឆ្នោត​​​បណ្តោះ​អាសន្ន​ ថ្ងៃទី​២៧ កក្កដា និង​ទាម​ទារ​អោយ​មាន​ការ​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​​សារ​ជាថ្មី នៅ​​ខេត្ត​កំពត ស្វាយ​រៀង និង​ពោធិសាត់។ លោកស្រី​មូរ សុខហួរ បាន​អោយដឹង​ថា «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បាន​ច្រាន​ចោល​បណ្តឹង​របស់គណបក្ស​សម រង្ស៊ី ដោយ​សំអាង​​ថា​មិន​​មាន​​ភស្តុតាង​គ្រប់គ្រាន់​​»។

នៅក្នុង​លិខិត ផ្ញើទៅកាន់​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី Susilo Bambang Yudhoyono និង​លោក​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី មេ​គណបក្ស​ប្រឆាំង​​​ទាំង​ពីរ​ដែលមាន​សម្លេង​ឆ្នោត​ស្ថិត​នៅ​ក្នុង​លំដាប់​ទីពីរ និង​ទីបី នៅក្នុង​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ថ្ងៃទី​២៧ កក្កដា ​បាន​បរិហារ​«ពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ ដែល​អាចធ្វើអោយ​ ​លទ្ធផល​​នៃការ​បោះឆ្នោត​ថ្ងៃទី​២៧ កក្កដា មិន​ទាន់​ទទួល​យកជាការ​បាន​​»។

ប៉ុន្តែ ពួកគេ​បាន​សរសេរថា «ការ​បោះ​ឆ្នោត​បែប​បន្លំសន្លឹក​ឆ្នោត​នេះ​ផ្ទុយ​ទៅ​នឹង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ថា​ប្រទេសកម្ពុជា​​មាន​ «ដំណើការ​បោះ​ឆ្នោត​​ជាទៀង​ទាត់ និង​ត្រឹម​ត្រូវ» រួមទាំង​ «នីតិវិធី​នៃការ​បោះឆ្នោត» ដែល​អនុញ្ញាត​​​អោយប្រជាពល​រដ្ឋ​គ្រប់​រូប​ចូល​រួម​​ «ដំណើការ​បោះឆ្នោត​យ៉ាង​ពេញ​លេញ​ និង​ប្រកប​ដោយ​សមភាព»។

ម្យ៉ាង​វិញទៀត​ គណបក្ស​ប្រឆាំង​គ្រោង​នឹង​ធ្វើពហិការមិនចូលរួម​ពិធីផឹ​ក​ទឹ​ក​សម្បថ​ ដែល​កំណត់​​​ដោយគណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃទី​២៤ កញ្ញា និង​ជា​ទូទៅ ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ បើសិនជា​«បណ្តឹង​របស់​​ពួកយើង​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​​សម​ហេតុផល»។ គណបក្ស​ប្រជាជន​​កម្ពុជា​ «បាន​ប្រកាស​អោយ​ដឹង​ជា​សាធារណៈ»​ថា​​ប្រសិន​បើ​តំណាង​រាស្រ្ត​​​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មិន​ព្រមចូលរួម​ពិធី​នេះ «គណបក្ស​​នឹងទទួល​យក​អាសនៈទាំង​២៩របស់យើង ដើម្បីបែងចែក​អោយ​សមាជិក​គណបក្ស​​​បក្សនេះ ដែល​មាន​អាសនៈទាំងអស់​៩០រួច​ទៅហើយ (លើ​១២៣)»។

ប្រសិន​​បើ​គម្រោង​គិតទុក​ជាមុន​នេះ​​​កើត​ឡើង​ពិត​មែន មេគណបក្ស​ប្រឆាំង​ទាំង​ពីរ​​បាន​​មើល​ឃើញ​​ពីការ​រំលោភបំពាន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​មួយផ្សេងទៀត។ «ប្រសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​​នៅតែគំរាម​កំហែង​ ដោយ​ចោទ​ប្រកាន់​ពួក​យើង​​​ថា​​បាន​​បោះបង់​អាសនៈ​តំណាង​​រាស្រ្ត​របស់​យើង​ និង​បាន​បកស្រាយ​ថា​ច្បាប់​​បោះឆ្នោត​មាន​លក្ខណៈត្រឹម​ត្រូវល្អ នោះ​នឹង​លែង​​​មាន​សម្លេង​ប្រឆាំង​នៅ​​ក្នុង​ប្រទេស​យើង ហើយ​ករណី​នេះ​​ផ្ទុយ​ទៅ​នឹង​សន្ធិសញ្ញា​​ក្រុង​ប៉ារីស​យ៉ាង​ធ្ងន់​ធ្ងរ ដែល​បាន​ចែង​ថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេសគោរព​លទ្ធិ​​ប្រជាធិបតេយ្យ​​ សេរី ពហុបក្ស»។

Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir