| ប្រទេសកម្ពុជានៅតែស្ថិតនៅក្នុងបញ្ជី ប្រទេសមានការ អភិវឌ្ឍន៍តិចតួច (LAC) |
| ααα កាសែត | |
| 18-07-2008 |
|
នៅថ្ងៃព្រហស្បតិ៍ទី ១៧ កក្កដានេះ អង្គការសហប្រជាជាតិបានចេញផ្សាយបញ្ជីនៃ «ប្រទេសមានការអភិវឌ្ឍន៍តិចតួច» ដែលកែសម្រួលឡើងវិញជារៀងរាល់បីឆ្នាំម្តង ដោយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម។ ប្រទេសដែលស្ថិតនៅក្នុងបញ្ជីនេះមានចំនួនថយចុះមួយប្រទេស គឺពី៥០ មកត្រឹម៤៩ប្រទេស។ ប្រទេសកម្ពុជានៅតែស្ថិតនៅក្នុងបញ្ជីនេះ រួមជាមួយនឹង៩ប្រទេសផ្សេងទៀត ក្នុងទ្វីបអាស៊ី (អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតង់ ម៉ាឌីវ មីយ៉ាន់ម៉ា ណេប៉ាល់ សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ ទីម័រខាងកើត និងយេម៉ែន)។
|