| ជប៉ុនផ្តល់ជំនួយឥតសំណង៣,៤លានដុល្លារដល់កម្ពុជា |
| ααα រស់ ឌីណា | |
| 04-09-2008 |
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន៣៦៩លានយ៉េន (ស្មើនឹង៣,៤លានដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៤ កញ្ញានេះ តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួយនេះ បានផ្តល់សម្រាប់គម្រោងពីរ គឺគម្រោងដែលទឹកប្រាក់ចំនួន៣៣០លានយ៉េន (ច្រើនជាង៣លានដុល្លារ) សម្រាប់គម្រោងបង្កើនការផលិតស្បៀងអាហារនៅកម្ពុជា ឯទឹកប្រាក់ចំនួន៣៩លានយ៉េន (៣៦១ ០០០ដុល្លារ) សម្រាប់គម្រោងធ្វើអោយប្រសើរឡើងនូវកម្មវិធីទូរទស្សន៍ជាតិកម្ពុជា។
|