αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:27 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
ឯកអគ្គរដ្ឋទូតអាមេរិកបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា
αžŠαŸ„αž™ ស្តេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
25-08-2008

Joseph Mussomeli - ambassadeur US au Cambodge ©John Vink/ Magnum 

  ភ្នំពេញ ថ្ងៃទី១២ មេសា ២០០៧ លោកចូសេហ្វ មូសូមឹលី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា

©John Vink/ Magnum

លោក ចួសេហ្វ មូសូមឹលី ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​បាន​រៀប​ចំ​​សន្និសីទ​កាសែត​ជា​លើក​ចុង​ក្រោយ​មួយ នៅ​រសៀល​ថ្ងៃច័ន្ទ ទី​២៥ សីហា ដោយ​បាន​មាន​ប្រសាសន៍​ជា​មួយ​នឹង​ស្នាម​ញញឹម ថា «ថ្ងៃនេះ គឺជា​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ...»។ លោក​បាន​សន្និដ្ឋាន​ចំពោះបេសកកម្ម​របស់លោក​ថា នៅ​ក្នុង​អំឡុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ «ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ភាព​រីក​ចម្រើន​គួ​រ​អោយ​កត់​សម្គាល់ ប៉ុន្តែ យើង​នៅ​​មាន​​ការងារ​ដែល​ត្រូវ​ធ្វើជាច្រើន​ទៀត» «នេះគឺជា​ការងារ​មួយ​ដ៏ប្រសើរ»។ លោក​បាន​អោយ​ដឹង​ថា ទំនាក់ទំនងដ៏ស្មុគស្មាញ​អស់រយៈពេលជាច្រើនទសវត្ស​មិន​អាច​ផ្លាស់​ប្តូរ​អោយបាន​ល្អ​ប្រសើរ​​ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​នោះទេ។ លោកឯក​​អគ្គ​រដ្ឋ​ទូត​​អាមេរិក​បាន​សង្កត់ធ្ងន់​​ពី​បរិយាកាស​នយោបាយ​​​ល្អ​​នៅ​ប្រទេស​កម្ពុជា ​«ការ​ផ្លាស់​ប្តូរ​ដ៏ច្រើន» ស្ថេរ​ភាព​ល្អ​​ប្រសើរ​ជាង​​មុន។ លោក​មាន​ពាក្យ​មួយម៉ាត់​ថា «ប្រទេ​​ស​កម្ពុជា​កាន់តែ​បើក​ចំហរ​ជាង​មុន ឆ្ពោះ​​ទៅរក​ប្រជាធិបតេយ្យ»។

នៅ​ក្នុង​ថ្ងៃចុ​ងក្រោយ​នៃ​បេសសកម្ម​របស់​លោកនៅលើ​ទឹក​ដី​ប្រទេស​កម្ពុជា​ លោក​មិន​បាន​ធ្វើការ​ប្រកាស​អ្វីធំដុំ​នោះទេ។​ លោកគ្រាន់តែបាន​លើកឡើង​ពី​​ចំណងមិត្តភាព និង​នយោបាយ​​​ដ៏ត្រឹមត្រូវ​របស់​ប្រទេសកម្ពុជា​។ លោក​បាន​ប្រកាស​នៅពេលចាប់ផ្តើម​សន្និសីទ​កាសែតថា «​ខ្ញុំមានការ​លំបាក​ ដែល​មិន​អាច​​និយាយបានថា​ខ្ញុំមាន​ក្តីសង្ឃឹម​ទាំង​ស្រុង​លើ​អនាគត​​ប្រជាជនកម្ពុជា»។​

ជំនួយសម្រាប់​ អ.វ.ត.ក ក្នុងពេលឆាប់ៗនេះ?
ទាក់​ទិន​នឹង​បញ្ហា​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម លោកចូសេហ្វ មូសូមឹលី បាន​រម្លឹក​ថា រដ្ឋាភិបាលអាមេរិកបដិសេធគាំទ្រ​ដោយផ្ទាល់​ចំពោះ​ប្រព័ន្ធ​តុលាការមួយ​នេះ​ អស់​រយៈពេល​​​៣ឆ្នាំ​មក​​ហើយ ដើម្បី​មាន​ពេល​វេលា​គ្រប់​​គ្រាន់​ក្នុង​ការ​វាយ​តម្លៃ​ថា​តុលាការ​នេះ គឺជា «តុលាការ​យុត្តិធម៌​មួយ​ពិត​ប្រាកដ»​ រឺ​មួ​យ​គ្រាន់តែ​ជា​ «តុលាការក្លែងក្លាយ»។

«លោក​បាន​ទទួល​ស្គាល់ថា តុលាការ​មាន​ការវិវត្តន៍​យឺត ប៉ុន្តែ អ្វីៗបាន​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រក​​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ​ […]។ អ្នកការទូតរូប​នេះ​បាន​មាន​ប្រសាសន៍​​ថា «នៅ​មាន​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយខាង​ផ្នែក​រដ្ឋបាល ប៉ុន្តែ មិនមែន​ខាង​ផ្នែក​តុលាការ​នោះ​ទេ»។ លោក​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​​​ត្រៀម​នឹង​ផ្តល់​ជំនួយ​សម្រាប់​ អ.វ.ត.ក ដោយ​​ផ្ទាល់​ ល្គឹក​ណា​​ភាគី​កម្ពុជា​នៅ​ក្នុង​តុលាការ​បាន​បង្ហាញ​ពីឆន្ទះរបស់ខ្លួន​ ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុក​រលួយ។

សហរដ្ឋអាមេរិក «ចាប់ផ្តើមទទួលស្គាល់ប្រទេសកម្ពុជា»
លោក​អគ្គរដ្ឋទូត​អាមេរិក​បានគូស​បញ្ជាក់​ថា​ ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋ​កិច្ច​ជាមួយ​ប្រទេស​កម្ពុជា​អាច​បកស្រាយ​ពី​ករណី​ទាំង​នេះ​បាន។ តួយ៉ាង គណៈ​ប្រតិភូ​​សហគ្រិន​​ជន​ជាតិ​​អាមេរិក​ចំនួន​បួន​​បាន​ធ្វើដំណើរ​មក​កាន់​ប្រទេសកម្ពុជា នៅ​ក្នុង​អំឡុង​រយៈពេល​១៨ខែ​ចុង​ក្រោយ​នេះ។​ លោក​បាន​និយាយលេង​​​អំពី​​​ការ​លំបាក​ដែល​ប្រជាជន​​​​​​អាមេរិក​​ត្រូវ​កំណត់​ទីតាំង​​​​ប្រទេស​កម្ពុជា​នៅលើ​ផែន​ទី​មួយ​​។ «នៅពេ​ល​ខ្ញុំ​កាន់​​មុខតំណែង​​នេះ​​នៅ​ប្រទេស​កម្ពុជា សមាជិក​គ្រួសារ​របស់​​ខ្ញុំ​មួយ​ចំនួន​គិត​ថា​ខ្ញុំ​ទៅ​ធ្វើ​ការ​​នៅ​ទ្វីបអាហ្វ្រិក!»។

ម្យ៉ាង​វិញ​ទៀត នៅក្នុងអាណត្តិរបស់លោក ទំនាក់ទំនង​យោធា​រវាង​ប្រទេស​កម្ពុជា​​និង​សហរដ្ឋ​​អាមេរិក​បាន​កើត​មានឡើងវិញ​ ក្នុង​ទ្រង់ទ្រាយតូច ប៉ុន្តែ បាន​អភិវឌ្ឍន៍​​ទៅមុខៈ អំណោយ​​ជាឧបករណ៍ និង​ការ​បណ្តុះ​បណ្តាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ភេរវករ លើ​​​ចំណុច​​សំខាន់ៗ។ ការចាប់ផ្តើម​​​ឡើង​វិញ​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​ដោយ​អគ្គរដ្ឋ​ទូត​មុន​ ប៉ុន្តែ ​មិន​អាច​​សម្រេច​បាន​​​នៅក្នុង​អាណត្តិ​របស់​គាត់ ដោយមូលហេតុ​ថា​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្នុង​លំដាប់ «ដ៏អាក្រក់បំផុត» សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរមនុស្ស ដែល​​ចាត់​ចំណាត់​​ថ្នាក់​ដោយ​សហរដ្ឋអាមេរិក​។

អ.ស.ប គឺជា​ជម្រើសចុងក្រោយសម្រាប់​វិធានការណ៍​ដោះស្រាយជម្លោះ​នៅ​ព្រះវិហារ
លោកចូសេហ្វ មូសូមឹលី បានសង្កត់ធ្ងន់​សារជាថ្មី​ស្តីពី​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ក្នុងការ​ដោះស្រាយ​ជម្លោះ​ តាម​រយៈការ​ចរចា​ទ្វេភាគី។ «ប្រទេស​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដោយ​គ្មាន​អន្តរាគមន៍​​ពីអ្នកទីបី ដោយមិន​ត្រូវ​ប្តឹង​ផ្តល់​ទៅ​កាន់​តុលាកា​រ​ ព្រោះ​ភាគីទាំង​សង​ខាងមិនអាច​រស់នៅដាច់​ដោយឡែក​ពីគ្នា​នោះទេ ពួកគេ​គឺជា​ប្រទេស​ជិត​ខាង​នឹង​គ្នា! ពួកគេ​ត្រូវ​រស់​នៅ​អាស្រ័យ​​​គ្នា​ទៅវិញ​ទៅមក។ នៅក្នុង​កាលៈ​ទេសៈ​នេះ ខ្ញុំគិត​ថា​បញ្ហា​នេះអាច​នឹង​ត្រូវ​បាន​ដោះស្រាយ​ ដោយ​គ្មាន​អន្តរាគមន៍​ពី​អង្គការ​​សហ​ប្រជាជាតិ»។

ដោយឡែក ឯក​អគ្គ​រដ្ឋទូត​អាមេរិក បាន​លើក​ឡើង​ពី​អ្វី​ដែល​ព្រះរាជាណាចក្រ​ទាំងពីរ​ត្រូវ​ឆ្លៀត​ឱកាស​ធ្វើ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តាម​ព្រំដែន រួមទាំង​ជម្លោះ​នៅ​តាម​តំបន់​ព្រំដែន​សមុទ្រដែល​សំបូរទៅដោយអ៊ីដ្រូកាបូន ហើយទីនោះគឺជា​តំបន់​​មួយដែលអាស៊ាន​អាច​នឹង​ចូលរួម​ជជែក​វែកញែក​​។ «សតវត្សទី២១ បញ្ហា​ទឹក​​ដី​លែង​កើត​មាន​ទៀត​ហើយ»។

អ្នកការទូត​រូប​នេះ​បាន​កោត​ស្ញប់ស្ញែង​ចំពោះចរិក​​អំណត់អត់​ធ្មត់ និង​សេចក្តី​ក្លាហាន​​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ នៅក្នុងបញ្ហា​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​នេះ ដែល​មិន​បាន​បង្ក​ជា​អំពើហឹង្សា។

ការព្រួយបារម្ភ
ទោះបីជា​លោក​ចូសេហ្វ មូសូមឹលី បាន​សំដែង​សោមនស្ស​រីករាយ​ថា​ប្រទេស​កម្ពុជា​​បាន​បង្កើត​​ទំនាក់ទំនង​បន្តិចម្តងៗ​ជាមួយ​នឹង​ប្រទេស​ក្នុងពិភពលោក ដូច​ជាបណ្តា​​ប្រទេស​អារ៉ាប់​​មួយ​ចំនួនក៏ដោយ ក៏​លោក​បាន​អំពាវនាវ​​អោយ​មាន​ការ​ប្រុង​ប្រយ័ត្នអោយបាន​​ខ្ពស់​បំផុត​។ «គេ​ត្រូវ​ដឹង​ថា​តើ​ថវិកាទៅឯណា»។ ដោយ​សារ​ធ្លាប់មានបទ​ពិ​សោធកាលពី​អតីតកាល​​ លោក​អគ្គរដ្ឋទូតបាន​គូស​បញ្ជាក់​ថា​ ប្រសិន​ជា​​ជនជាតិចាម​ដែល​កាន់​សាសនា​ឥស្លាម​នៅ​​ប្រទេសកម្ពុជា​មាន​ចរិក​​​​ស្លូតត្រង់ និង​ជា​ប្រជាជន​ក្រីក្រ នោះ​​​​របប​នៃអ្នក​កាន់​សាសនា​ជ្រុល​និយម​អាច​នឹងចូល​មក​​ទំនាក់ទំនង​ជាមួយ​ពួកគេ​បាន ក្រោម​រូប​ភាព​ជា​ការ​ផ្តល់​ជំនួយ​​។

ក្រៅពីនេះ លោក​បាន​រម្លឹក​ពី​ការព្រួយ​បារម្ភ​«ដ៏​ធ្ងន់ធ្ងរ» ថា​រដ្ឋាភិបា​លរបស់លោក​ធ្លាប់​បាន​បង្កើត​អោយ​មាន​កិច្ច​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​បន់​ស្រន់​​ដើម្បី​ធ្វើអោយ ​ប្រទេស​​កម្ពុជា​​និងសហរដ្ឋអាមេរិកមាន​​ទំនាក់ទំនង​ការ​ទូត​យ៉ាង​​ស្អិត​រមួត​នឹងគ្នា។ លោក​មាន​ប្រសាសន៍​ដោយ​សង្ឃឹម​ថា​ប្រធានាធិបតី​សហរដ្ឋអាមេរិកក្រោយ​អាច​នឹង​ជួប​ជាមួយ​នឹង​​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​។

ឯកអគ្គរដ្ឋទូតដែលនឹង​កាន់តំណែង​បន្តពីលោកចូសេហ្វ​ មូសូមឹលី ត្រូវ​បាន​ជ្រើស​តាំង ប៉ុន្តែ​មិន​មានកាលបរិច្ឆេទ​ណាមួយ​បាន​បញ្ជាក់​អោយ​ដឹង​នោះទេ ចំណែក​ការ​ចូល​កាន់​តំណែង​នៅប្រទេស​កម្ពុជា​ អាច​នឹង​ចាប់ផ្តើម​នៅខែ​ក្រោយ​។

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។