| សហភាពសហជីពកម្ពុជាអំពាវនាវអោយ បោះឆ្នោតផ្លាស់ប្តូរមេដឹកនាំ |
| ααα ដួង សុខា | |
| 04-07-2008 |
សហភាពសហជីពកម្ពុជា (ស.ស.ក) ដែលប្រមូលផ្តុំដោយសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមគ្រូបងៀ្រនកម្ពុជាឯករាជ្យបានអំពាវនាវអោយកម្មករ កម្មការិនី គ្រូបងៀ្រន និងមន្រ្តីរាជការធ្វើការសមេ្រចចិត្តអោយបានត្រឹមត្រូវទៅតាមឆន្ទៈ ក្នុងការបោះឆ្នោតនៅថ្ងៃទី២៧ កក្កដា ខាងមុខ ដើម្បីធ្វើការផ្លាស់ប្តូរ និងជ្រើសរើសមេដឹកនាំថ្មី ដោយមិនត្រូវបោះឆ្នោតតាមអំណោយទេ។
នៅក្នុងសេចក្តីអំពាវនាវចុះថៃ្ងទី២ កក្កដា លោក រ៉ុង ឈុន ប្រធានស.ស.ក (មានសមាជិកជាកម្មករ គ្រូបងៀ្រន ៨ ៥០០០នាក់) ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង បានប្រកាសថា អ្នកដឹកនាំថ្មីពិតជានាំមកនូវគំនិតថ្មីៗ ដែលអាចដោះស្រាយបញ្ហាអតិផរណា បញ្ចុះតំលៃប្រេងឥន្ទនៈ តំទ្បើងប្រាក់បៀវត្ស ជូនកម្មករ និងមន្រ្តីរាជការ បញ្ឈប់ការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋពីសំណាក់អ្នកមានលុយ និងអ្នកមានអំណាច។
លោករ៉ុង ឈុន បានអះអាងនៅក្នុងការអំពាវនាវរបស់លោកថា «អ្នកដឹកនាំបច្ចុប្បន្ននេះមិនបានបំពេញតួនាទីរបស់ខ្លួនជាភាពអ្នកដឹកនាំ ដោយទុកអោយប្រជាពលរដ្ឋរងគ្រោះដោយអត់មានការងារធ្វើ កម្មករ មន្រ្តីរាជការ គ្រូបងៀ្រន នគរបាល និងទាហ៊ានមានប្រាក់ខែទាប។ ម្យ៉ាងទៀត តម្លៃអតិផរណាទីផ្សារកាន់តែខ្ពស់ទៅៗ។ សូមបងប្ពូនបោះឆ្នោតអោយអ្នកប្រជាធិបតេយ្យវិញ»។
លោកបានគូសបញ្ជាក់ប្រាប់ កាសែត ដោយអិតលាក់លៀម នៅថ្ងៃសុក្រ ទី៤ កក្កដានេះថា សហភាពសហជីពកម្ពុជារបស់លោកចង់អោយកម្មករ មន្រ្តីរាជការបោះឆ្នោតអោយលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ដឹកនាំប្រទេសម្តង ដើម្បីដោះស្រាយតំលៃអតិផរណា និងបញ្ចុះថ្លៃប្រេងឥន្ទនៈ។
ឆ្លើយតបទៅនិងសេចក្តីអំពាវនាវរបស់ស.ស.ក លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងរបស់រដ្ឋាភិបាល បានលើកទ្បើងពីបទពិសោធន៏របស់គណបក្សរបស់លោកក្នុងការដឹកនាំប្រទេសអស់រយៈពេលច្រើនឆ្នាំមក។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានរំលឹកថា «អ្នកដឹកនាំប្រទេសទាមទារអោយមានបទពិសោធន៍ និងស្នាដៃ។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៨មក ស្ថានភាពលុយរៀលមានភាពថេរ សេដ្ឋកិច្ចមានការរីកចំរើន។ បើគណបក្សផ្សេងដឹកនាំ នោះប្រទេសនឹងរលាយ»។
|