Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ធនាគារពិភពលោក​: ​កំណើន​នៅកម្ពុជាថយ​ចុះ​បន្តិច​បន្តួច​
αžŠαŸ„αž™ Ka-set   
Convertir en PDF Version imprimable SuggΓ©rer par mail
01-04-2008

យោង​តាម​តួលេខ​ចុង​ក្រោយនៃធនាគា​រ​ពិភពលោក អត្រា​កំណើន​ប្រទេសកម្ពុជា​សម្រាប់​ឆ្នាំ​២០០៨ មាន​ប្រមាណ​ជា​៧,៥​% ដែល​កាល​ពីមុន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​​ថា​មាន​៩,៦%។ អត្រា​នេះ​បាន​ចុះ​ពីកំណើន​ចំនួន​ពីរ​ខ្ទង់​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៧​។ អ្នកសេដ្ឋកិច្ច​វិទូ នៃ​ធនាគារពិភព​លោក បាន​រំពឹង​ទុកថា​នឹងមាន​ការថយ​ចុះ​ ដោយ​សារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​វិស័យ​​រោងចក្រ​កាត់​ដេរ និង​សំណង់​អគារ។ ការ​នាំចេញ​សំលៀក​បំពាក់ ជា​ពិសេស​ទៅ​សហរដ្ឋអាមេរិក បាន​ចាប់​ផ្តើម​បង្អង់​ល្បឿន​នៅ​ចុង​ឆ្នាំ ២០០៧ នេះ ហើយ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង ដែល​អាច​បង្ក​ជា​ផល​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។ ម្យ៉ាង​វិញ​ទៀត ហានិភ័យ​ក៏ដាក់​រួម​បញ្ជូល​​ទាំង​ភាព​មិន​មាន​លំនឹង​ ក្នុង​វិស័យ​សំណង់ ដែល​សកម្មភាព​នេះ​បាន​កើន​ឡើង​ទ្វេដងនៅឆ្នាំ​២០០៧។ កំណើន​វិស័យ​ទេសចរណ៍ (+ ២០% នៃ​ចំនួនទេសចរ នៅឆ្នាំ​២០០៧) និង​ការ​កើន​ឡើង​នូវ​តម្រូវការ​ហេដ្ឋារចនាសម័្ពន្ធ​​ នឹង​អាច​ជួយ​អោយ​កំណើន​នៅ​ក្នុង​ វិស័យ​សំណង់​នេះ​នៅ​បន្ត​បាន​។

 

យ៉ាង​ណា​មិញ សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ដែល​ប្រើ​ប្រាស់​ប្រាក់​ដុល្លារអាមេរិក​ អាច​ដក​ខ្លួន​អោយរូច​ផុត​ពី​វិបត្តិ​បាន​ ដោយ​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ចុះថោក​នៃ​ប្រាក់​ដុល្លារ​។ សេដ្ឋកិច្ច​កម្ពុជា​​អាច​ធ្វើ​អោយ​ការ​នាំចេញ​ទំនិញ​ខ្មែរ​កាន់​តែ​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​បរទេស​បាន​។ នៅឆ្នាំ​២០០៧ ការ​វិនិយោគ​ទុន​ដោយ​ផ្ទាល់​កើន​ឡើង​ដល់​៦០០លាន​ដុល្លារអាមេរិក (៧%នៃGDP)។ ធនាគារពិភព​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ថ្មី​ប្រមាណ​២៨៦០ បាន​ចុះ​បញ្ជី​នៅក្នុង​ឆ្នាំ​២០០៧នេះ ដែល​ត្រូវ​ជា​៧១% កើន​ឡើង​លើស​ឆ្នាំ​២០០៦។


 

នៅលើ​វិបសាយ​របស់​កាសែតៈ អតិផរណា​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ឆ្នាំ​២០០៧

សូម​អាន​​បន្ថែម​: សេចក្តី​សង្ខេប​របាយការណ៍​ស្តី​ពី​អាស៊ី​បូព៌ា

   

 

 

 

វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?
ប្រាសាទព្រះវិហារៈ វីគីភីឌា(Wikipedia) ទំព័រថ្មីនៃ សង្គ្រាមរវាងប្រជាជនកម្ពុជានិងថៃ
សង្គ្រាម ​នៅលើ​វិបសាយ​ទំនង​ជាមិន​បង្កអោយមាន​ការ​​​បង្ហូរឈាម​នោះទេ​ តែ​សង្គ្រាម​នេះ​ក៏​អាច​ឆាប​ឆេះ និង​ធ្វើអោយ​មានមនុស្ស​​​ក្តៅក្រហាយផង​ដែរ។ ​សៀវភៅ​ពហុ​ចំណេះ​ដឹង​​នៅ​លើ​វិបសាយ​ឈ្មោះ វីគីភីឌា (Wikipedia) គឺជាបណ្តុំ​ព័ត៌មាន​​តែមួយគត់​ដែល​បាន​មក​ពី​អ្នកប្រើ​ប្រាស់​អ៊ិន​ធើ​ណេត​ ហើយ​វិបសាយ​មួយ​នេះ​បាន​ក្លាយ​ទៅជាកន្លែង​នៃការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​ អ្នកគាំទ្រ​ជន​ជាតិ​ថៃ និង​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។