| ធនាគារពិភពលោក: អតិផរណាជាប្រវត្តិសាស្រ្តឆ្នាំ២០០៧ |
| ααα Ka-set | |
| 01-04-2008 |
|
យោងតាមការវាយតម្លៃចុងក្រោយបំផុតរបស់ធនាគារពិភពលោក ដែលបាន បង្ហាញរបាយការណ៍មួយស្តីពីសេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីភិច នៅថ្ងៃអង្គារ ទី១ ខែមេសា អត្រាអតិផរណានៅប្រទេសកម្ពុជា បានបំបែក ឯកត្តកម្មមួយ សម្រាប់ឆ្នាំ២០០៧នេះ ដោយកើនឡើងរហូតដល់ ១០,៨% ដែលជាកំរិតមួយមិនធ្លាប់មានចាប់តាំងពីប្រាំបួនឆ្នាំចុងក្រោយនេះ។ អ្នក សេដ្ឋកិច្ចវិទូនៃធនាគារពិភពលោក បានបញ្ជាក់ថា តម្លៃចំណីអាហារផ្សេងៗ បានឡើងថ្លៃគួរអោយកត់សម្គាល់ (+២០%) ព្រមជាមួយនឹងការឡើងថ្លៃប្រេង សាំង (+១២%)។ ការឡើងថ្លៃនេះ បណ្តាលមកពីការចុះថោកនៃប្រាក់ដុល្លារ ដែលបានធ្វើអោយតម្លៃនៃការនាំចូលមានបញ្ហា។ អ្នកសរសេរសេចក្តី សង្ខេប របាយការណ៍របស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា «ការកើន ឡើង តម្លៃចំណីអាហារផ្សេងៗតែមួយមុខ មិនអាចគំរាមកំហែងកំណើន សេដ្ឋកិច្ច នៃប្រទេសកម្ពុជាបានទេ។ ប៉ុន្តែ ប្រជាជនក្រីក្រដែលពួកគាត់ចំណាប្រមាណ៧០% នៃចំណូលប្រចាំគ្រួសារទៅលើចំណីអាហារ អាចនឹងទទួល រងផលប៉ះ ពាល់។ |