Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:48 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

អត្ថន័យនៃការអភ័យទោសមួយទៀត
αžŠαŸ„αž™ Sar Somanos   
Convertir en PDF Version imprimable SuggΓ©rer par mail
17-03-2008

សម្រាប់អ្នកនិពន្ធសៀវភៅ«ឋាននរកខ្មែរ» គ្មាន​អ្នកណាម្នាក់អាចផ្តល់ការអភ័យទោសឲ្យពួកខ្មែរ​ក្រហមជំនួសជនរងគ្រោះដោយសាររបបនេះបាន ឡើយ«ទោះជាចៅក្រម»ក៏ដោយ។

 
នៅក្នុងអត្ថបទមួយនិពន្ធឡើងសម្រាប់ ប្រិយមិត្តអ្នកអានសារព័ត៌មាន «កាសែត» លោកសរ សោមនស្ស នឹងធ្វើការ ពន្យល់ ថាតើហេតុអ្វីបានជាលោកយល់​ព្រម​អត់​ទោសឲ្យអ្នកដែលធ្វើឲ្យរូប លោកបាត់បង់សមាជិកគ្រួសារមួយចំនួន និងដែល​បានប្រព្រឹត្តអំពើដ៏ សាហាវយង់ឃ្នងមកលើប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ​៨ខែ២០ថ្ងៃ? តើ លោកអត់ទោសឲ្យពួកគេយ៉ាងដូចម្តេច? 

 

ការសូមអភ័យទោសគឺជារឿងធម្មតា នៅពេលគេបានធ្វើកំហុសតូចតាច ណា​មួយ​នៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការដើរប៉ះនរណាម្នាក់នៅតាមផ្លូវ ព្រោះ​តែគេរវល់​តែ​រវើរវាយ ឬក៏ព្រោះតែរវល់តែជក់ភ្នែកសម្លឹងមើលនារីស្អាតឬកម្លោះសង្ហា​ណា​ម្នាក់ជាដើម។ នេះគឺជាសុជីវធម៌ដ៏ល្អមួយ ដើម្បីចូលរួមធ្វើ ឲ្យសង្គម​មានភាព​សុខដុមរមនា។  

 

ការសូមអភ័យទោសមាននៅក្នុងគ្រប់វប្បធម៌ទាំងអស់ បើទោះជាសាសនា មួយ​ចំនួន​មិនគិតពីបញ្ហានេះក៏ដោយ។ តើអ្នកណាម្នាក់ដែលមិនធ្លាប់និយាយ ថាសូម​អភ័យទោសនោះ? ហើយ តើអ្នកណាខ្លះដែលមិនយល់ព្រមលើក​ លែង​ទោស​ឲ្យ​វិញនោះ? វាគឺជាការយល់ដឹងរបស់មនុស្សម្នាក់ៗ មិនថាអ្នក នោះមាន​ជំនឿ​សាសនា​អ្វីទេ។ តាមពិតទៅ ពាក្យ«អភ័យទោស»បានចាក់ ឫសយ៉ាងជ្រៅនៅ​ក្នុង​​បរិស្ថានវប្បធម៌ ហើយយើងមិនដែលចោទសួរខ្លួនឯង ពីអត្ថន័យពិតប្រាកដ​របស់​ពាក្យនេះទេ។ នៅពេលដែលយើងសូមអភ័យ ទោស ឬព្រមលើក​លែង​ទោស​ដល់នរណាម្នាក់ យើងធ្វើទៅដោយស្វ័យ ប្រវត្តិ ដោយមិនបាន​ពិចារណា​អោយបានស៊ីជម្រៅពីអ្វីដែលកើតឡើងពិត ប្រាកដនៅក្នុងជម្រៅបេះ​ដូងរបស់​យើង​នោះឡើយ។ 

 

ការសូមអភ័យទោសពីនរណាម្នាក់ គឺជាការទទួលស្គាល់នូវកំហុសរបស់ខ្លួន ឯង និងជាការសន្យាថា គេនឹងមិនប្រព្រឹត្តិកំហុសនេះម្តងទៀតឡើយ។ ការសូម​អភ័យ​ទោសក៏ជាបំណងមួយក្នុងការស្វែងរកភាពស្រុះស្រួលជាមួយខ្លួនឯង និងជា​មួយ​អ្នក​ដែលខ្លួនបានធ្វើមិនគប្បីទៅលើផងដែរ។ រីឯការលើក លែងទោសដល់​អ្នក​ដទៃ​វិញ មានន័យថាកំហុសត្រូវបានកែប្រែ ហើយស្នាម ដំបៅនឹងជាសះទៅវិញ។ សរុបទៅ ចំពោះអ្នកទាំងសងខាង ការធ្វើបែបនេះ គឺអាចឲ្យពួក​គេចាប់ផ្តើមនូវខ្សែ​ជីវិតធម្មតាមួយឡើងវិញ ជាមួយគ្នាឬដើរតាម ផ្លូវរៀងៗខ្លួន។ ទំព័រថ្មីមួយ​នៃជីវិត​នឹង​បើកឡើង។ 

 

ប៉ុន្តែ យើងសង្កេតឃើញថា កាលណាកំហុសកាន់តែធ្ងន់ធ្ងរ ពាក្យអភ័យ ទោសក៏​កាន់តែពិបាកកើតមានឡើងដែរ។ វាងាយស្រួលយល់ទេ ពីព្រោះវា ពិបាកទាំង​ក្នុង​ការសូមទោស និងពិបាកទាំងក្នុងការលើកលែងទោសឲ្យ គឺ ជារឿងពិបាក​ដូចគ្នា។ ដូច្នេះ នៅសល់តែផ្លូវតុលាការមួយប៉ុណ្ណោះ។ បន្ថែមពីលើតួនាទីផ្នែក​សង្គម​ក្នុងការធ្វើឲ្យជនមានកំហុសលះបង់គំនិតចាស់ចោល  សេចក្តីសម្រេចរបស់​តុលាការ​គឺអាចធ្វើឱ្យជនរងគ្រោះចាប់ផ្តើម កសាងជីវិតសាជាថ្មីឡើងវិញ។

 

ប៉ុន្តែ នៅតែមានស្ថានភាពមួយចំនួនដែលទាំងតុលាការទាំងការអត់ឱន ទោស​សុទ្ធ​​តែមិនអាចសម្រេចបាន ហើយការសងសឹកវិញក៏រឹតតែមិនអាច សម្រេច​បាន​ទៀត។

 

នោះគឺជាស្ថានភាពមួយដែលខ្ញុំធ្លាប់ជួបប្រទះនៅពេលមើលខ្សែភាពយន្តរឿង «មន្ទីរស២១ : គុកសម្លាប់មនុស្សរបស់ខ្មែរក្រហម» របស់លោកប៉ាញ រិទ្ធី ចប់។ នៅពេលប្រឈមមុខនឹងជនរងគ្រោះ ពួកពេជ្ឈឃាតតែងតែព្យាយាម ដោះ សារ​មិន​ព្រមទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តិឡើយ។​«បើ​ខ្ញុំ​មិនសម្លាប់​ មនុស្ស​ទេ ខ្ញុំនឹងត្រូវគេសម្លាប់ដែរ» ។ នេះហើយគឺជាការពន្យល់​របស់ពួកគេ ប្រៀប​បី​ដូចជាពួកគេធ្វើអ្វីគ្រប់យ៉ាង គ្រាន់តែដើម្បីរស់ ឬ​និយាយឱ្យចំទៅ គឺដើម្បីនៅ​មាន​ជីវិតតែប៉ុណ្ណោះ...គ្មានកន្លែងណា​ដែលបង្ហាញថា ពួកគេមានការស្តាយ​ក្រោយ​នោះឡើយ។

 

នៅពេលកុនចប់ភ្លាម ខ្ញុំក៏បានដើរចេញពីសាលភាពយន្តជាមួយម្តាយធម៌​របស់ខ្ញុំ។ ខ្ញុំយំខ្សឹកខ្សួលនៅក្នុងភាពងងឹតនៃដងវិថីដ៏តូចមួយនាទីក្រុង​ប៉ារីស។ ខ្ញុំមាន​អារម្មណ៍​ថាត្រូវគេបង្ខាំងទុក ដូចជាអ្នកទោសម្នាក់ និងមាន​អារម្មណ៍​ថាដូច​ជាថប់​ដង្ហើម។ ប្រសិនបើពិតជាមានយុត្តិធម៌ប្រាកដមែនគឺ​ពួកគេទាំងនោះទេដែល​នឹង​ត្រូវ​មានអារម្មណ៍បែបនេះ។ ប៉ុន្តែពួកគេហាក់​បីដូចជាគ្មានអារម្មណ៍បែប​នេះទាល់​តែសោះ។ គំនិតនៃការបង្កើតតុលាការ​មួយ ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរ​ក្រហមគឺស្ទើរតែគ្មានសោះនៅពេល​នោះ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រៀម​ខ្លួន​ជាស្រេចក្នុងការអភ័យទោសឲ្យ​ពួកគេ បើទោះជាខ្ញុំមានស្នាមរបួសដ៏សែន​ឈឺចាប់​ដែលមិនអាចបំភ្លេច​បានក៏ដោយ។ ប៉ុន្តែ ពួកគេមិនដែលមានបំណងចង់​ទទួល​ស្គាល់​នូវកំហុស​របស់ខ្លួនឡើយ សូម្បីតែហើបមាត់បន្តិចក៏អត់ដែរ។ 

 

សំឡេងយំខ្សឹកខ្សួលរបស់ខ្ញុំត្រូវបានបាត់ទៅវិញ ដោយសារសំឡេង​ចរាចរណ៍​អឺងអាប់នៅឯនាយ។ ខ្ញុំមានអារម្មណ៍រកកល់ចង់ក្អួត ក្រពះខ្ញុំឡើង​រមួល... បន្ទាប់មក ខ្ញុំគិតដល់កូនៗរបស់ខ្ញុំ ថាតើពួកគេនឹងមានអារម្មណ៍​យ៉ាងណា​នៅ​ពេល​ឃើញខ្ញុំក្នុងសភាពបែបនេះ។ ពួកគេប្រាកដជាមានការឈឺ​ចាប់ និងស្អប់​ខ្ពើមជំនួសខ្ញុំមិនខាន នៅពេលដែលពួកគេដឹងពីរឿងនេះ។ ពួកគេនឹងផ្ទេរការឈឺ​ចាប់ទាំងនេះ ការស្អប់ខ្ពើមទាំងនេះទៅឱ្យកូនចៅជំនាន់​ក្រោយទៀត ហើយ​ចេះ​តែបន្តរហូតទៅ...។ រឿងរ៉ាវអាក្រក់ៗទាំងនេះមាននៅក្នុងការចងចាំរបស់​យើង​ដែលអាចផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ជំនួសឱ្យទ្រព្យសម្បត្តិ។ ខ្ញុំបាន​គិតដល់​បងស្រីរបស់​ខ្ញុំ ធឿប ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីឱ្យខ្ញុំបានរស់។ គាត់​លះបង់ធំ​ធេងយ៉ាងនេះ គឺប្រាកដជាមិនមែនដើម្បីឱ្យខ្ញុំរស់នៅដោយ​ឈឺចាប់​មិន​ចេះ​​ចប់ដូច្នេះទេ។

 

ដូច្នេះ ដើម្បីសេចក្តីស្រឡាញ់ចំពោះមនុស្សដ៏មានតម្លៃបំផុតសម្រាប់បេះដូង​ខ្ញុំ ខ្ញុំក៏បានសម្រេចចិត្តមិនឱ្យអ្នកដែលបានបង្កការឈឺចាប់យ៉ាងច្រើនដល់​ពួកយើង​ទាំង​អស់គ្នា ទទួលបានជោគជ័យរហូតនោះទេ។ ដូច្នេះ ខ្ញុំត្រូវការកូន​សោរមួយ​ដើម្បីចាកចេញពីការជាប់ឃុំផ្លូវចិត្ត និងចេញពីបញ្ហាដ៏ស្មុគស្មាញ​នេះ។ កូនសោរ​នោះគឺស្ថិតនៅលើខ្លួនខ្ញុំតែម្តង។ វាឈរនៅលើគំនិតមួយ​គឺ​ : អ្នកមិនព្រម​ទទួល​ស្គាល់កំហុសរបស់អ្នកមែនទេ? អ្នកមិនទទួលស្គាល់​វាក៏ហី​ទៅចុះ!ក៏ខ្ញុំនៅតែអត់​ទោសឲ្យអ្នកដែរ! ហើយខ្ញុំអភ័យទោសអោយ​នេះ ក៏ព្រោះថាមានកំហុសបាន​កើត​ឡើង។ តាមរយៈការពិចារណាដ៏​សាមញ្ញនេះ ខ្ញុំបានដាក់ទំនួលខុសត្រូវទាំងប៉ុន្មាន​នៅចំពោះមុខជនដៃដល់​ហើយ​នៅលើកនេះ ពួកគេមិនអាចដោះសារ​បានទៀត​ឡើយ ព្រោះការ​អភ័យ​ទោសរបស់ខ្ញុំអាចធ្វើទៅបានដោយសារមាន​បទឧក្រិដ្ឋ​ផ្សេងៗ​​​ដែល​ត្រូវបានប្រព្រឹត្តិឡើង។

 

ពេលខ្លះ វិធីនេះមានការពិបាកយល់ ដោយសារថាសញ្ញាណនៃការលើក​លែង​ទោស​មាន​ទំនាក់ទំនងនឹងចិត្តមេត្តានៅក្នុងគ្រឹស្តសាសនា និងសាសនា​របស់​ពួក​ជ្វីហ្វ។ «ប្រសិនបើគេទះកំផ្លៀងឯង ចូរឯងងាកផ្ទាល់ម្ខាងទៀតឲ្យ​គេទះទៀត​ចុះ»។ គ្មានអ្វីពាក់ទងនឹងទ្រឹស្តីនេះទេ។ ការពិត វិធីនេះគឺគ្មាន​ទាក់ទងនឹង​សាសនា​​ណាមួយ ឬវប្បធម៌ណាមួយនោះឡើយ។ វាគឺជាវិធី​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​អោយមនុស្សម្នាក់ៗចេះទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន។ ជនរងគ្រោះមិនគួរ​មាន​អារម្មណ៍ថាខ្លួនឯងជាពិរុទ្ធជនឡើយ។ ខ្ញុំសូមអះអាង​ថា ជំហរនេះឆ្លុះ​បញ្ចាំង​ពី​វិធី​ចិត្តសាស្រ្តដែលបានជួយធ្វើឱ្យខ្ញុំរួចផុតពីអន្លង់​ផ្លូវចិត្តដែលបានគិតថាខ្លួន​ឯងជាជន​រងគ្រោះ ហើយបោះជំហានទៅមុខ ដោយមិនភ្លេចពីមេរៀន និងបទ​ពិសោធន៍​ផ្សេងៗដែលផ្តល់ដោយក្តី​កង្វល់ទាំងនេះឡើយ។

ទោះយ៉ាងណា វាគឺជាជម្រើសរបស់មនុស្សម្នាក់ៗ។ ម្នាក់ៗមានសេរីភាពក្នុង​ការ​ជ្រើស​រើសជោគវាសនារបស់ខ្លួន។ វាគឺជាសេរីភាពមួយក្នុងចំណោម​សេរីភាព​ជា​មូលដ្ឋានផ្សេងៗទៀត។ ខ្ញុំជ្រើសរើសយកការរស់នៅដោយរីក​រាយ ពីព្រោះ​ខ្ញុំចង់​ផ្តល់អត្ថន័យដល់ជីវិតមួយនេះ។ ជីវិតមួយដែលបងស្រីខ្ញុំ​បានបូជាជីវិត​របស់គាត់​មកឲ្យ។ ជម្រើសនេះគឺជាមធ្យោបាយប្រសើរបំផុត​ក្នុងការលុបរឿងមិនល្អ ក្តីកង្វល់ និងគំនុំគុំកួនចេញពីការចងចាំរបស់យើង ដើម្បីបានដល់គតិបណ្ឌិត និងប្រាជ្ញា​មួយ​ដ៏ភ្លឺស្វាង។ ការចងចាំមិនមែនជា​ករណីយកិច្ចដែលត្រូវតែធ្វើនោះទេ ប៉ុន្តែវា​គឺជាការប្រមូលនូវបទពិសោធន៍ ហើយប្រសិនបើមានករណីយកិច្ចមួយ​សម្រាប់​មនុស្សគ្រប់រូបពិតមែន នោះគឺករណីយកិច្ចដែលត្រូវធ្វើដើម្បីសុភមង្គល៕

 


លោកសរ សោមនស្ស វិស្វករព័ត៌មានវិទ្យា និងជាអ្នកនិពន្ធ
លោកសរ សោមនស្ស កើតនៅឆ្នាំ១៩៦៥ នៅទីក្រុងភ្នំពេញ។ លោកចាក​ចេញ​​​​​​ទៅប្រទេសបារាំងនៅឆ្នាំ១៩៨១ ដោយគ្មានចេះភាសាបារាំងសូម្បីមួយ​ពាក្យ។ បច្ចុប្បន្ន លោកគឺជាវិស្វករព័ត៌មានវិទ្យា ហើយលោកក៏ជាអ្នក​និពន្ធ​ផងដែរ។ លោកបានបោះពុម្ពផ្សាយស្នាដៃចំនួនពីររួចមកហើយ គឺរឿងឋាន​នរកខ្មែរ « L’Apocalypse khmère» (គ្រឹះស្ថានបោះពុម្ព Jean Picollec, ២០០៣, ពានរង្វាន់ត្រូពិក២០០៥ របស់ទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍ) និង ស្រមោលនៃការសង្ស័យ« L’ombre d’un doute » (គ្រឹះស្ថានបោះពុម្ព Les 2 Encres, ២០០៧, ពានរង្វាន់សមាគម Phnom Penh Accueil ២០០៨)។ សព្វថ្ងៃ លោកកំពុងនិពន្ធប្រលោម​លោកទី៣​មួយ​ទៀត ហើយសាច់រឿងគឺកើត​នៅក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំមុន​ព្រឹត្តិ​ការណ៍ថ្ងៃ១៧ មេសា ១៩៧៥ ដែលជាថ្ងែកំណត់ វាសនាកម្មរបស់កម្ពុជា។
បុរសជាមេគ្រួសាររូបនេះបានបាត់បង់ឪពុក និងបងប្អូនប្រុសស្រី៤នាក់នៅ​ក្រោម​​របបខ្មែរក្រហម។ តាំងពីពេលនោះមក លោកមិនអាចធ្វើអ្វីបានក្រៅ​ពី​ការ​រស់នៅដោយបញ្ចូលជីវិតជាច្រើនជាជីវិតតែមួយ។ ការផ្ទេរការចងចាំ​គឺជា​ការងារមួយធ្វើឲ្យអ្នករួចជីវិតរស់ពីរបបខ្មែរក្រហមរូបនេះខ្វាយខ្វល់រហូត។
ក្រៅ​ពីទេពកោសល្យផ្នែកអក្សរសាស្រ្ត លោកវិស្វករព័ត៌មានវិទ្យារូបនេះក៏បាន​ប្រឡូកចូលក្នុងគម្រោងការបង្កើតក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសផង​ដែរ។

 


ទំព័រអាំងទែណែតរបស់លោកសរ សោមនស្ស
លោកសរ សោមនស្ស បានបង្កើតទំព័រអាំងទែណែតផ្ទាល់ខ្លួនមួយ គឺ somanos.fr   ដើម្បីចុះផ្សាយពីកំណាព្យ គំនិតល្អៗ រូបថត អត្ថបទដកស្រង់​ពី​សៀវភៅរបស់លោក និងព័ត៌មានទាក់​ទងនឹងសកម្មភាព និងចំណង់ចំណូល​ចិត្ត​របស់លោក។

 

វិភាគ

ហេតុអ្វី​ខ្ញុំ​សរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

វ៉ិបសាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ជន​ជាតិ​បារាំង​ប្រកួត​​​កីឡា​ប្រដាល់​ក្បាច់គុន​​បុរាណខ្មែរ
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជា​ជន​ជាតិ​បារាំង​សុទ្ធសាធ ព្រោះ​លោក​មាន​ភ្នែកទាំង​គូ​ពណ៌ខៀវ និង​សព្វ​ថ្ងៃ​ រស់នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ គេប្រាកដ​ជា​គិត​ថា​គ្រូ​បង្វឹក​រូប​នេះ​​នឹង​បង្រៀន​ពីក្បាច់​​​ប្រដាល់​បារាំង​ ​តែ​មិនមែន​ក្បាច់​​​ប្រដាល់​​ខ្មែរ​​(គុនខ្មែរ) ដែល​​មិនសូវជា​មាន​គេ​ស្គាល់​​នៅ​ប្រទេស​បារាំង។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។