|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ |
| ααα រ៉ាអ៊ូល ម៉ាកជែនណារ៍ | | | 25-07-2008 | លោកបណ្ឌិតរ៉ាអ៊ូល ម៉ាកជែនណារ៍ នឹងលើកយកមកបង្ហាញឡើងវិញនូវបញ្ជីកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុសញ្ញាដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងសតវត្សចុងក្រោយនេះ ហើយបើតាមរូបលោក វាបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជានៅលើតំបន់ព្រះវិហារ។ សព្វថ្ងៃ តំបន់ព្រះវិហារនេះកំពុងរងការតវ៉ាមិនសុខចិត្តពីប្រទេសថៃ។
ជាច្រើនឆ្នាំកន្លងមកនេះ ជីវិតនយោបាយថៃបានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយនៅខែកញ្ញា ឆ្នាំ២០០៦ មានរដ្ឋប្រហារយោធាមួយបានកើតឡើង ហើយកាលពីពេលថ្មីៗនេះ មានបាតុកម្មជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលដែលកាន់អំណាចបន្តពីពួកកងទ័ព។ ប៉ុន្តែស្ថានភាពនេះបានជួបរបត់ថ្មី តាមរយៈការប្រើប្រធានបទមួយដែលដុតបញ្ឆេះចំណាប់អារម្មណ៍អ្នកជាតិនិយម។ ប្រវត្តិសាស្រ្តបានបង្រៀនថា ការលើកយកជាតិនិយមមកប្រើគឺជាដំណោះស្រាយនៅពេលដែលប្រទេសមួយរងការបែកបាក់ធ្ងន់ធ្ងរបំផុត។
នៅពេលដែលប្រាសាទព្រះវិហារកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិនៅក្នុងអង្គការយូណេស្កូ វាគឺជាឱកាសហុចអោយប្រទេសថៃដើម្បីប្រើប្រាស់ភាពជាតិនិយមនេះ។ ប្រាសាទព្រះវិហារស្ថិតនៅប្រ៉បព្រំដែនជាមួយប្រទេសថៃ នៅលើជួភ្នំដងរែក។ ការចុះបញ្ជីប្រាសាទនេះបានឆ្កឹះដំបៅចាស់ធ្វើអោយទាំងអ្នកនយោបាយថៃគ្រប់និន្នាការ និងសូម្បីអាជ្ញាធរជាន់ខ្ពស់របស់ប្រទេសនេះស្ទុះភ្ញាក់ឡើង។
តាមពិតទៅ ដូចយើងនឹងនិយាយរៀបរាប់ខាងក្រោម យើងត្រូវដឹងថា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា មិនដែលត្រូវទទួលស្គាល់ពិតប្រាកដពីរាជាធិបតេយ្យ កងទ័ព និងអ្នកនយោបាយថៃសោះឡើយ។ រាល់ពេលដែលស្ថានភាពនៅកម្ពុជាហុចឱកាសអោយពួកគេ ប្រទេសថៃមិនដែលខកខានតវ៉ាពីបញ្ហាព្រំដែនទេ ហើយថែមទាំងរំលោភខ្សែបន្ទាត់នេះទៀតផង។ អំឡុងឆ្នាំ១៩៨០ រូបខ្ញុំផ្ទាល់ធ្លាប់មើលឃើញពីការល្បាតរថក្រោះថៃនៅលើទឹកដីកម្ពុជាភាគខាងជើងទីក្រុងអារញ្ញ។ អំឡុងពេលបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា កងកម្លាំងមួកខៀវបានសង្កេតឃើញជាច្រើនដងពីការរំកិលចូលនៃបង្គោលព្រំដែនមកខាងក្នុងទឹកដីកម្ពុជា ដោយកងទ័ពថៃ។ សព្វថ្ងៃនេះ នៅពេលយើងអានសារព័ត៌មាននៅទីក្រុងបាងកក គឺប្រៀបដូចយើងបានស្តាប់សំឡេងជាតិនិយម និងពង្រីកទឹកដីរបស់អ្នកតវ៉ាថៃដូច្នោះដែរ។ ពួកគេទាមទាររហូតដល់ខេត្តបីរបស់កម្ពុជា ក្នុងនោះមានខេត្តសៀមរាបអង្គរថែមទៀត។
ព័ត៌មានជាផ្នែក និងមានលក្ខណៈលម្អៀង ដកស្រង់ដោយសារព័ត៌មានអន្តរជាតិដែលមានភាពជាសត្រូវរបស់កម្ពុជា តម្រូវអោយយើងធ្វើការរម្លឹកឡើងវិញនូវហេតុការណ៍ទាំងឡាយ។ ជាពិសេសនៅពេលដែលក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិមិនអាចបំពេញតួនាទីរបស់ខ្លួន អង្គការនេះមិនអាចដំណើរការការទូតដើម្បីបង្ការសង្រ្គាមបានឡើយ ក្រោមការបញ្ចុះបញ្ចូលរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធភាពរបស់ប្រទេសថៃ និងជាអ្នកផ្សំគំនិតរាល់ពេលដែលប្រទេសនេះធ្វើសកម្មភាពធ្វើអោយកម្ពុជាចុះខ្សោយ។ អង្គការនេះមិនអាចធ្វើអ្វីបានឡើយ ខណៈពេលដែលនៅនឹងកន្លែងកើតហេតុ ទាហានរាប់ពាន់នាក់កំពុងប្រឈមមុខដាក់គ្នាទៅហើយនោះ។
ការរម្លឹកពីហេតុការណ៍ប្រវត្តិសាស្រ្ត · នៅឆ្នាំ១៩០៤ ប្រទេសបារាំង (ជាអាណាព្យាបាលដ៏មានឥទ្ធិពលរបស់កម្ពុជា) និងប្រទេសសៀម ចុះហត្ថលេខាលើអនុសញ្ញាមួយដើម្បីកំណត់ព្រំដែនរវាងកម្ពុជា និងសៀមជាស្ថាពរ។ · នៅឆ្នាំ១៩០៤ គណៈកម្មការចម្រុះបារាំង-សៀម កើតចេញពីអនុសញ្ញានេះ ធ្វើការកំណត់ព្រំដែននៅក្នុងខ្សែក្រវ៉ាត់ភ្នំដងរែក ហើយបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងបរិវេណជុំវិញនោះគឺជាដីរបស់កម្ពុជា។ · នៅឆ្នាំ១៩២៥ ប្រទេសបារាំង និងសៀម ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ។ មាត្រា២នៃសន្ធិសញ្ញានេះបញ្ជាក់ថា«ភាគីចុះហត្ថលេខាទាំងពីរទទួលស្គាល់ដោយគោរពគ្នាទៅវិញទៅមក ពីព្រំដែននៅលើទឹកដីពួកគេ គឺដោយយោងតាម និងស្របតាមសេចក្តីមានចែងនៅក្នុងកិច្ចព្រមព្រៀងមុនៗ»។ · នៅឆ្នាំ១៩២៦ អនុសញ្ញាស្តីពីទន្លេមេគង្គ អះអាងបញ្ជាក់ម្តងទៀតពីមាត្រា២នៃសន្ធិសញ្ញាឆ្នាំ១៩២៥។ · នៅឆ្នាំ១៩៣៧ សន្ធិសញ្ញាមិត្តភាពថ្មីមួយ លើកមកនិយាយម្តងទៀតនូវបទបញ្ញត្តិនៅក្នុងសន្ធិសញ្ញាឆ្នាំ១៩២៥ ទាក់ទងនឹងបញ្ហាព្រំដែន។ · នៅឆ្នាំ១៩៤៦ ក្រោយពេលប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសជប៉ុន បានកាន់កាប់ខេត្តបីរបស់កម្ពុជា កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម ដាក់អោយអនុវត្តឡើងវិញនូវសន្ធិសញ្ញាឆ្នាំ១៩៣៧។ គណៈកម្មការផ្សះផ្សាបារាំង-សៀម វាយតម្លៃថា ខសំខាន់ៗនៃសន្ធិសញ្ញាឆ្នាំ១៩០៧ ទាក់ទងនឹងបញ្ហាព្រំដែនរវាងសៀម និងកម្ពុជាមិនអាចត្រូវសើរើឡើងវិញឡើយ។ · នៅឆ្នាំ១៩៥៤ ខណៈពេលដែលកម្ពុជា ទទួលបានឯករាជ្យភាព កងទ័ពថៃកាន់កាប់ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដោយរំលោភលើសន្ធិសញ្ញាទាំងឡាយដែលខ្លួនបានចុះហត្ថលេខា។ · នៅខែមិថុនា ឆ្នាំ១៩៦២ តាមការស្នើសុំរបស់កម្ពុជា តុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្តីសម្រេចបញ្ជាក់ពីអធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដោយយោងលើខ្សែបន្ទាត់ព្រំដែនដែលត្រូវបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាជាបន្តបន្ទាប់ ហើយដែលប្រទេសថៃមិនដែលតវ៉ាសោះរហូតមក។ «ដូច្នេះ ដោយយោងតាមការបកស្រាយសន្ធិសញ្ញាទាំងឡាយ តុលាការសម្រេចប្រកាសទទួលស្គាល់ព្រំដែនបញ្ជាក់នៅលើផែនទីសម្រាប់តំបន់ជម្លោះ»។ (ទំព័រទី៣៥នៃសេចក្តីសម្រេច)។ សេចក្តីសម្រេចនេះគូសបញ្ជាក់ថា «ប្រទេសថៃត្រូវដកកងកម្លាំងយោធា ឬនគរបាល ឬការយាមកាម ឬអ្នកយាមផ្សេងទៀត ដែលខ្លួនបានដាក់ពង្រាយនៅក្នុងប្រាសាទ និងបរិវេណជុំវិញ នៅក្នុងទឹកដីកម្ពុជា» (ទំព័រទី៣៧)។ · នៅខែកក្កដា ឆ្នាំ១៩៦២ ប្រទេសថៃព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ហើយមិនបានធ្វើបណ្តឹងឧទ្ធរណ៍ទេរយៈពេល៦ឆ្នាំបន្តមកទៀត ដែលក្នុងអំឡុងពេលនេះ ខ្លួនអាចប្តឹងជំទាស់នឹងសេចក្តីសម្រេចនេះបាន។ · នៅឆ្នាំ២០០០ ប្រទេសកម្ពុជា និងថៃ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយដើម្បីដាក់ខ័ណ្ឌសីមា និងបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដោយគោរពតាមសន្ធិសញ្ញា និងអនុសញ្ញាដែលខ្លួនបានចុះហត្ថលេខា និងផែនទីគូរឡើងដោយអនុលោមតាមសន្ធិសញ្ញា និងអនុសញ្ញាទាំងនេះ (មាត្រា១គ)។ · នៅឆ្នាំ២០០១ កម្ពុជាស្នើសុំជាផ្លូវការ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកមនុស្សជាតិរបស់អង្គការយូណេស្កូ។ · ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ចុះឈ្មោះប្រាសាទក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ជាឯកច្ឆ័ន្ទ។ · ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពថៃរំលោភលើបូរណភាពកម្ពុជានៅក្នុងតំបន់ ព្រះវិហារ ហើយទង្វើនេះរំលោភលើសន្ធិសញ្ញា និងអនុសញ្ញាដែលត្រូវបានចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយប្រទេសថៃខ្លួនឯងផ្ទាល់។
ទាំងនេះគឺជាហេតុការណ៍ពិតប្រាកដមិនអាចប្រកែកបាន។ ហេតុការណ៍ទាំងនេះបញ្ជាក់ថា ព្រំដែនមានពិតនិងច្បាស់លាស់រវាងកម្ពុជា និងថៃ ហើយខ្សែបន្ទាត់ខ័ណ្ឌព្រំដែនត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសាពីអាជ្ញាធរថៃអំឡុងពេលមួយសតវត្សកន្លងមក បើទោះជាឥឡូវពួកគេបដិសេធការពិតនេះដោយសារហេតុផលនយោបាយផ្ទៃក្នុងក៏ដោយ។ ហេតុការណ៍ទាំងនេះបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជាទាំងស្រុក និងផ្តាច់មុខ។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តឥតលាក់ខណ្ឌរបស់ប្រទេសថៃ ដាក់ការសម្របសម្រួលរបស់ខ្លួននៅក្នុងបញ្ហានេះ។ ទោះយ៉ាងណា កិច្ចសម្របសម្រួលនេះមិនអាចបដិសេធអធិបតេយ្យភាពកម្ពុជាលើដែនដីកំណត់ដោយផែនទីគូរឡើងតាមសន្ធិសញ្ញា និងអនុសញ្ញាដែលចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយប្រទេសទាំងពីរតាំងពីជាង១០០ឆ្នាំមកហើយនោះបានទេ។ កិច្ចសម្របសម្រួលនេះមិនអាចបដិសេធឆន្ទៈ និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបានទេ។ វានឹងប្រឆាំងនឹងអំណាចរឿងដែលត្រូវវិនិច្ឆ័យរួចហើយ។ របៀបរៀបចំពិភពលោកដែលទន់ខ្សោយរួចទៅហើយដោយសារទង្វើរបស់សហរដ្ឋអាមេរិក តម្រូវអោយគោរពច្បាប់ទាំងឡាយ ដែលសហគមន៍អន្តរជាតិខ្លួនឯងផ្ទាល់ជាអ្នកកំណត់ឡើង។ |
|
α’αααααααααααអ្នកនិពន្ធ : រ៉ាអ៊ូល ម៉ាកជែនណារ៍ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងការសិក្សាខ្មែរ អ្នកនិពន្ធសៀវភៅ«ព្រំដែនកម្ពុជាសម័យបច្ចុប្បន្ន» (សារណាបញ្ចប់ថ្នាក់បណ្ឌិត, INALCO, ប៉ារីស) ថ្ងៃទី២៥ កក្កដា ឆ្នាំ២០០៨
ចូលរួមបញ្ចេញមតិ ការចូលរួមបញ្ចេញមតិចុះផ្សាយនៅក្នុងទំព័រវិភាគរបស់កាសែត(k7) គឺមិនឆ្លុះបញ្ចាំងពីគំនិតរបស់ការិយាល័យនិពន្ធទេ។ ដើម្បីសរសេរមតិតបនឹងការបញ្ចេញមតិទាំងនេះ សូមសរសេរមកខាងការិយាល័យនិពន្ធរបស់កាសែត : redaction@ka-set.info
វិភាគ
លោកបណ្ឌិតរ៉ាអ៊ូល ម៉ាកជែនណារ៍ នឹងលើកយកមកបង្ហាញឡើងវិញនូវបញ្ជីកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុសញ្ញាដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងសតវត្សចុងក្រោយនេះ ហើយបើតាមរូបលោក វាបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជានៅលើតំបន់ព្រះវិហារ។ សព្វថ្ងៃ តំបន់ព្រះវិហារនេះកំពុងរងការតវ៉ាមិនសុខចិត្តពីប្រទេសថៃ។ |
លោកស្រីគីម សត្ថាវី ចៅក្រមនៃតុលាការកំពូលកម្ពុជា និងជាអតីតនាយិកាសាលាភូមិន្ទចៅក្រម រៀបរាប់នៅក្នុងសៀវភៅ«យុវភាពបាក់បែក» (បោះពុម្ពផ្សាយក្នុងឆ្នាំនេះដោយគ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការជាប់ឃុំរបស់លោកស្រីនៅក្នុងជំរំការងាររបស់ពួកខ្មែរក្រហម។ |
វ៉ិបសាយគួរឱ្យចាប់អារម្មណ៍
| បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាចម្រៀងពេញនិយមបានបង្ហាញមុខមាត់នៅតាមកញ្ចក់ទូរទស្សន៍នានា តែរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ ដោយសារយុវវ័យខ្មែរនៅតែបន្តស្តាប់បទចម្រៀងចាស់ៗ នាទសវត្សទី៦០ ដែលមានសាច់ភ្លេងជាចង្វាក់រ៉ុកខ្មែរដ៏សែនពិរោះរណ្តំ។ |
អស់រយៈពេលជាង៨ឆ្នាំ បន្ទាប់សកម្មភាពឆបោកនៃក្រុមមេខ្លោងបោកប្រាស់ដ៏ល្បីល្បាញបីរូបនៅ សហរដ្ឋអាមេរិក មកលើប្រជាជនអាមេរិកដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិក មេខ្លោងចុងក្រោយត្រូវបានកាត់ទោសដោះលែងនៅក្រៅ ឃុំក្រោមការត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ កាលពីដើមខែសីហាកន្លងមកនេះ។ រយៈពេលមួយឆ្នាំដំបូងនៃទោសនេះ ជនល្មើសត្រូវជាប់ឃុំខ្លួននៅគេហដ្ឋាន តាមសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក)។
|
| ការពិភាក្សាមិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សាគ្នានេះបានបង្កើតជាវេទិកាដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធនឹង «ភាពអាថ៌កំបាំង» និង «ភាពចម្លែក» នៃពិភពផែនដីដ៏ចំណាស់របស់យើងមួយនេះ។ វេទិកាមួយនេះពិភាក្សាលើប្រធានបទមួយ គឺ តើស្តេហ្គូស័រ (ពូជសត្វដាយណូស័រមួយប្រភេទដែលបានផុតពូជ កាលពី១៤០លានឆ្នាំមុន) មានជីវិតនៅសម័យអង្គរ ដែលសំបូរទៅដោយប្រាង្គប្រាសាទជាច្រើន កសាងនៅចន្លោះសតវត្សទី៩ ដល់សតវត្សទី១៤ ដែររឺទេ? |
សំណួររបស់លោកអ្នក
 "តើលោកអ្នកមានសំនួរឬ ?" សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។
|